Tuesday, November 26, 2024
Homeព័ត៌មានជាតិកម្ពស់ទឹកទន្លេមេគង្គ នឹងហក់ឡើង ដោយសារឥទ្ធិពលព្យុះណូរុ

កម្ពស់ទឹកទន្លេមេគង្គ នឹងហក់ឡើង ដោយសារឥទ្ធិពលព្យុះណូរុ

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាព កម្ពស់ទឹកទន្លេមេគង្គ ដោយបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គ នឹងហក់ឡើងខ្ពស់ ក្នុងរយៈពេលពី៣ ទៅ៥ថ្ងៃខាងមុខ ដោយសារឥទ្ធិពលព្យុះណូរុ។

 យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា យោងលើស្ថានភាពអាកាសធាតុ ដែលបាននិងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ “NORU” មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាង ទន្លេមេគង្គ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

– ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី៣ ទៅ៥ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ម៉ែត្រ។ ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១៤,៣០ ម៉ែត្រ។ រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់កម្ពស់ ៩,៤០ម៉ែត្រ។

– ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួន អមតាមដងទន្លេ និងបន្តហូរចូលតាមបណ្តាព្រែកបន្ថែមទៀត។

– នៅតំបន់ភាគឦសាន ទឹកទន្លេសេកុង កំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់…៕

RELATED ARTICLES