ភ្នំពេញ៖ស្រីស្រស់ឃីន ស្រីនាថ ហៅអ៊ីវ៉ា បានព្យាយាមលាក់មុខគូស្នេហ៍ថ្មីដែលនាងអះអាងថាជាអ្នកធ្វើការនៅវិស័យកីឡារនោះអស់រយៈពេល៩ឆ្នាំមកហើយ ពោលគឺតាំងពីនាងចែកផ្លូវគ្នាជាមួយលោកថៅកែ”ប”ដែលជាម្ចាស់ហាងបញ្ចាំង និងក្លឹប១នៅសៀមរាបកាលពីឆ្នាំ២០១៣ ម្លេះ។ក្រុមFan របស់តារាសាច់សខ្ចីរូបនេះមិនតិចនាក់នោះទេដែលចង់ដឹងថាតើគម្រោងដែលអ៊ីវ៉ា រៀបការនៅអាយុ៣០ឆ្នាំពោលគឺនៅឆ្នាំ២០២៣ ខាងមុខនេះអាចទៅរួចទេ បើពេលនេះនៅបាំងតែជាង២ខែទៀតប៉ុណ្ណោះ តែស្រីនាថ បែជាកាន់តែមិនហ៊ានបើកមុខសង្សារឲ្យគេឃើញបែបនេះ?

ការលើកឡើងបែបនេះដោយសារតែមានអ្នកខ្លះយល់ថាមូលហេតុដែលអ៊ីវ៉ា នៅតែស្ទាក់ស្ទើចិត្តរឿងបញ្ចេញមុខគូស្នេហ៍នោះគឺដោយសារតែនាងមិនទាន់មានភាពច្បាស់លាស់ជាមួយជាមួយបុរសនោះ១០០% នៅឡើយទើបខ្លាចមានការប្រែប្រួលនាំឲ្យខ្មាសគេ។ប៉ុន្ដែលោកអ៊ូ វ៉ាវ ជាឪពុកអ៊ីវ៉ា លោកអត់គិតបែបនោះឡើយ ពោលគឺតាមចិត្តលោកមិនឲ្យកូនស្រីពន្យាពេលយកប្ដីតទៅទៀតនោះទេគឺត្រូវតែរៀបការតាមគម្រោង ហើយបើកាន់តែឆាប់រឹតតែល្អព្រោះលោកយល់ថាជីវិតមនុស្សស្រីបើទុកភាពនៅលីវយូពេកគឺអត់ប្រយោជន៍ព្រោះមនុស្សយើងប្រៀបបានដូចជាផ្ការីកកាលណាក៍គង់តែរោយលំអងទៅវិញ។តែអ៊ីវ៉ា គិតផ្ទុយពីលោកវ៉ាវ ដោយនាងយល់ថាមនុស្សស្រីរៀបការនៅវ័យ៣០ឆ្នាំគឺសាកសមបំផុត។

គូរកត់សម្គាល់ថាអ៊ីវ៉ា ជាតារា១ដួងដែលជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួន តែនាងមិនជ្រើសផ្លូវធ្វើជាជំទាវលាក់មុខឡើយទើបសុខចិត្តប្រើជីវិត យ៉ាងសាមញ្ញ ដោយចុះពីឆាកតន្រ្ដីទៅលក់សម្លៀកបំពាក់តាមOnline និងលក់បុកល្ហុងព្រោះមិនចង់ទទួលជំនួយពីប្រុសណាម្នាក់។ប៉ុន្ដែតាមព័តមានថាគូស្នេហ៍លាក់មុខរបស់អ៊ីវ៉ា ដែលជាអ្នកបម្រើការក្នុងវិស័យកីឡារនោះលោកក៍មានទ្រព្យមិនធម្មតាដែរទើបអាចឆក់បានបេះដូងស្រីស្អាតរូបនេះមកឃុំគ្រងទើបធ្វើឲ្យប្អូនមន្រ្ដីធំផ្កាយ៣ចូលលែងចុះ។

មហាជនរងចាំមើលថាអ៊ីវ៉ា នឹងលាក់មុខសង្សាររហូតដល់ថ្ងៃក្រាបផ្ទឹមតែម្ដង ទើបនាងព្រមដាច់ចិត្តបើកមុខអនាគតស្វាមីឬក៍នាងអាចមានវិធីផ្សេងអាចបិតបាំងបណ្ដូលចិត្តបានតទៅទៀត?
