ភ្នំពេញ៖រ៉េត ស៊ូហ្សាណា ស្ថិតក្នុងចំណោមតារាចម្រៀងវ័យក្មេងដែលមានរូបសម្រស់គូរឲ្យទាក់ទាញម្នាក់នាពេលបច្ចុប្បន្ន ហេតុនេះហើយបុរសមិនតិចនាក់ទេដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ស្រីស្រស់ធ្មេញចំពើសវ័យ២៣ឆ្នាំរូបនេះដែលក្នុងនោះអ្នកឈានមុខគេជាមន្រ្ដីធំៗ ,ឧកញ៉ា និងអ្នកជំនួញទ្រើសៗ ព្រោះពេលខ្លះហ្សាណា កំពុងតែច្រៀងម្ចាស់ក្រុមហ៊ុននោះបានកាន់ក្បាលមីក្រូសរសើរនាងថាជាស្រីស្អាតនៅចំពោះរូបនាងផ្ទាល់និងឪពុកម្ដាយនាងក៍មានដែរ។តែអ្នកចម្រៀងសាច់សខ្ចីរូបនេះហាក់ដូចជាមិនចាប់អារម្មណ៍ឬជ្រួលជ្រើមពាក្យលេបខាយឬការឌឺដងចង់សុំស្នេហ៍ពីសំណាក់ប្រុសៗដែលចេញមុខដោយចំហ ឬមានមេអណ្ដើកមកអន្ដរាគមន៍ទាំងនោះឡើយ ស្របពេលដែលទាំងច្រៀងនៅStudio ,ស្ថានីយ៍ទូរទស្សន៍,Concerts តាមខេត្ត ,ថតស្ពត រួមទាំងMVផង ឪពុកម្ដាយរបស់តារាធ្មេញចំពើសរូបនេះតាមការពារនាងគ្រប់ជំហ៊ានទាំងអស់ ហើយសូម្បីតែទូរស័ព្ទក៍មិនអនុញ្ញាត្តិឲ្យនាងនិយាយជាមួយអ្នកណាដែរ។

គេជឿរថាការមានអង្គរក្សពិសេសខាងលើនេះហើយដែលធ្វើឲ្យហ្សាណា នៅមិនទាន់ជំពប់រឿងអាស្រូវកេរ្ដិ៍ណាមួយកើតចំពោះនាងក្រោយប្រឡូកសិល្បៈរយៈពេលជាង៦ឆ្នាំមកនេះ…។ប៉ុន្ដែនាងហ្សាណា ក៍ធ្លាប់បង្ហាញសញ្ញាមានម្ចាស់ចិត្តម្ដងដែរកាលពីពាក់កណ្ដាលឆ្នាំ២០២០ ដោយកាន់ដៃប្រុសម្នាក់មិនបើកមុខ តែរឿងរ៉ាវនោះត្រូវបានអ្នកខ្លះយល់ថានោះអាចជាយុទ្ធសាស្រ្ដរបស់ស្រីស្អាតដើម្បីកុំឲ្យប្រុសៗកាន់តែច្រើនរាយអន្ទាក់ស្នេហ៍លើនាងថែមទៀត ព្រោះគេកត់សម្គាល់ថាហ្សាណា កម្របង្ហាញភាពស្និតស្នេហ៍ជាមួយប្រុសណាណាស់ ក្រៅពីកូនប្រុសលោកឧកញ៉ាព្រាប សុវត្ថិ គឺបុរសរូបសង្ហារសុវត្ថិ មុនីនាគ ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ដែរឪពុកម្ដាយនាងហ្សាណា មិនដែលហួងហែងកូនក្រមុំគាត់រឿងស្និតស្នាលជាមួយមុនីនាគ ឡើយដែលខុសពីតារាប្រុសផ្សេងៗទៀតឲ្យតែពួកគេនិយាយបែបជិតដិតជាមួយហ្សាណា នោះត្រូវម្ដាយនាងតាមទៅឈអែបជិតភ្លាម។

រ៉េត ស៊ូហ្សាណា ស្ថិតក្នុងចំណោមតារាចម្រៀងដែលប្រជែងទីផ្សារផ្នែកយុវវ័យនាពេលបច្ចុប្បន្នមានដូចជានាងតន់ ច័ន្ទសីម៉ា និងយូរី ជាដើម តែនាងហ្សាណា ហាក់មានប្រៀបជាងគេត្រង់ថានាងក្ដាប់ទីផ្សារស្ពតពាណិជ្ជកម្មធំៗបានច្រើនជាងគេពោលគឺចំណូលពីការធ្វើBA ប្រចាំឆ្នាំបានខ្ពស់ជាងច្រៀងទៅទៀតទើបការហក់ចូលសិល្បៈរយៈពេលខ្លីនេះនាងសល់ទ្រព្យមិនក្រោមកន្លះលានដុល្លារឡើយក្នុងនោះមានដូចជាផ្ទះ២ល្វែង តម្លៃជាង២០ម៉ឺនដុល្លារ,រថយន្ដJeep Rubicon តម្លៃ៨៧០០០ដុល្លារ និងហាងលក់សម្លៀកបំពាក់១ទៀត។មានការសង្ស័យថាទ្រព្យទាំងនោះរបស់ហ្សាណា អាចមានគូស្នេហ៍ចូលវិនិយោគរួមគ្នា តែមន្ទិលទាំងនោះហាក់ស្រាលជាងតារាស្រីស្អាតផ្សេងៗទៀត ព្រោះសម្អាងថាតារាមានត្រេមុខដូចកូនក្រមុំជប៉ុនរូបនេះមានជីវភាពល្អប្រសើរតាំងពីមុននាងចូលសិល្បៈម្លេះ។

តែមហាជនរងចាំមើលថានាងស៊ូហ្សាណា ពិតជាអាចគេចផុតពីរឿងអាស្រូវស្នេហារហូតឬយ៉ាងណាក្រោយនាងមិនប៉ៈរឿងអាស្រូវកេរ្ដិ៍ជាង៦ឆ្នាំនេះហើយធ្វើឲ្យប្រុសៗដែលតាមស្នេហានាងខ្លះបរាជ័យដោយពួកគេថានាងបេះដូងដែក មិនជ្រួលជ្រើមទឹកលុយដូចតារាខ្លះ…។ការសម្អាងបែបនេះដោយសារតែមានស្រីស្អាតក្នុងសិល្បៈជាច្រើននាក់មកហើយដែលពួកគេប្រកែកមិនទទួលការឧត្ថម្ភពីប្រុសអ្នកមានអំណាច និងបុរសទ្រព្យស្ដុកបានតែពីដំបូង ប៉ុន្ដែក្នុងនោះមានខ្លះចាញ់សម្ភារៈនិយម លុយ,ឡាន និង វីឡារ ជាដើមដោយមួយចំនួនក៍ចាប់ផ្ដើមបាត់មុខទៅវិញដោយគ្មានមូលហេតុ និងមិនដែលឃើញរៀបការប្ដីតែមានកូនធំៗអស់ក៍មាន…។ចំពោះនាងស៊ូហ្សាណា ដែលហាក់ទុកចិត្តតែកូនកំលោះលោកឧកញ៉ាព្រាប សុវត្ថិ ម្នាក់ជាដៃគូទាំងក្នុងនិងក្រៅឆាកនោះ តាមព័តមានថាក្រុមគ្រួសារនាងនៅតែដាក់សម្ពាធស្រីស្អាតរូបនេះថាបើនាងជួបរឿងអាស្រូវស្នេហាណា១ផ្ទុះឡើងនោះពួកគាត់នឹងមិនអនុញ្ញាត្តិឲ្យនាងកាន់ក្បាលមីក្រូឡើងឆាកទៀតឡើយ។ល័ក្ខខណ្ឌបែបនេះគេជឿរថាបុរសដែលអាចយកបេះដូងនាងហ្សាណា បានទាល់តែឪពុកម្ដាយនាងពេញចិត្តដែរទើបអាចទៅរួច៕
