ភ្នំពេញ៖អ្នកនាងចាន់ កែវនិមល ថ្លែងសារថានៅបាំងតែ២ខែទៀតប៉ុណ្ណោះ នោះគ្រួសារនាងនឹងទទួលបានសមាជិកថ្មីម្នាក់ទៀតហើយគឺជាកូនប្រុសដែលនាងបានដាក់ឈ្មោះមុនថា”ចេស្ដា”។តែគេកត់សម្គាល់ថាទោះជាថ្ងៃសម្រាលកូនកាន់តែកៀកក្ដី ក៍ចាន់និមល នៅតែឆ្លៀតឡើងធ្វើMC នៅឆាកតន្រ្ដីហង្សមាសទាំងពោះធំ ហើយអ្វីដែលគូរឲ្យកត់សម្គាល់នោះគេឃើញស្វាមីនាងឯកឧត្តមសូវ៉ាត សីលា រឹតតែថ្នាក់ថ្នមពិធីការិនីរូបនេះខ្លាំងឡើងដើម្បីជាការលើកទឹកចិត្តដល់ភរិយាលោកក្នុងការថែទាំទារកក្នុងផ្ទៃឲ្យបានល្អ ហើយលោកបាននាំកែវនិមល ដែលត្រូវគេហៅថាជំទាវៗនោះទៅដើរលេងកម្សាន្ដនៅអាមេរិក២លើកស្ទួនៗគ្នាពោលគឺក្រោយនាងជាពីកូវីដកាលពីខែមេសាឆ្នាំ២០២១ និងបន្ទាប់ពីដឹងថានិមល មានផ្ទៃពោះនោះកាលពីខែដើមខែសីហាឆ្នាំ២០២២ នេះនិល ក៍បានផ្អាកពីការងារសិល្បៈរយៈពេលខ្លីដើម្បីទៅដើរកម្សាន្ដរយៈពេលជាង២សប្ដាហ៍នៅអាមរិកជាថ្មីទើបវិលវិញ។មជ្ឈដ្ឋានមហាជនមើលឃើញថាការយកកូនឆ្នាំនេះរបស់កែវនិមល ក្រោយពីកូនស្រីច្បងនាងមានអាយុជាង១០ឆ្នាំនោះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្ដែត្រូវបានគេមើលឃើញថាពិធីការិនីល្បីឈ្មោះរូបនេះចង់បានកូនទី២នៅពេលនេះតែម្ដងដើម្បីលុបបំបាត់ចំពោះដំណឹងថាចំណងស្នេហានាងនិងស្វាមីឈានដល់តំណាក់កាលរង្គោះរង្គើរ ក្រោយនិមល ផ្ទុះរឿងមានស្នេហាជាមួយស្វាមីគង់ សុជាតិ គឺលោកជា វិបុល កាលពីពាក់កណ្ដាលឆ្នាំ២០២០ នោះធ្វើឲ្យប្ដីនាងមិនសប្បាយចិតុ្តឡើយ…។តែពេលនេះអ្វីៗបានបញ្ជាក់ច្បាស់ថាស្នេហានិមល និងស្វាមីឯកឧត្តមមិនត្រឹមតែគ្មានការប្រេះស្រាំនោះទេ ប៉ុន្ដែអ្នកទាំងពីរស្រលាញ់គ្នាលើសដើម ហើយថែមទាំងទទួលបានកាដូពិសេសមិនអាចកាត់ថ្លៃបាននោះគឺកូនប្រុសរបស់និមល ដែលនឹងបានឃើញពន្លឺព្រះអាទិត្យនៅអំឡុងចុងខែធ្នូឆ្នាំ២០២២ ខាងមុខនេះហើយ។

ចាន់ កែវនិល ជាពិធីការិនីលេចធ្លោម្នាក់របស់ហង្សមាសមុនផ្ទុះរឿងស្នេហាជាមួយលោកជា វិបុល ប៉ុន្ដែនៅឆ្នាំ២០២២ នេះនាងក៍មានយ៊ីអ៊ុនការងារសិល្បៈមិនសូវល្អដែរដោយសារតែបាត់បង់តំណែងធំដល់ទៅ២ព្រមគ្នានោះគឺតួនាទីជាMC កម្មវិធីCambodian Idol រដូវកាលទី៤ ធ្លាក់ទៅនាងថន លក្ខិណា និងតំណែងដូចគ្នានេះកម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ស្ថិតក្នុងកណ្ដាប់ដៃអ្នកនាងគង់ សុជាតិ ទើបធ្វើឲ្យនិមល លែងសូវលេចធ្លោដូចមុន។អ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះតាមព័តមានថាតំណែងទាំងឡាយដែលកែវនិមល ធ្លាប់ចាប់ដៃគូជាមួយលោកជា វិបុល នោះគឺត្រូវបាត់បង់ទាំងអស់តែម្ដងឲ្យតែកម្មវិធីនោះថៅកែរក្សារលោកវិបុល នៅដដែល ព្រោះថានិមល-វិបុល មិនត្រូវបានថ្នាក់ដឹកនាំហង្សមាសឲ្យចាប់ដៃគ្នាធ្វើMC រួមគ្នាជាថ្មីឡើយ ព្រោះខ្លាចផ្ទុះរឿងធំម្ដងទៀត។ប៉ុន្ដែគេសង្កេតឃើញថានិមល ហាក់មិនក្វាយក្វល់ច្រើនពីរបូតតំណែងម្ដងដល់ទៅ២នោះទេ ព្រោះរយៈពេលចុងក្រោយនេះគេឃើញនាងងាកទៅរឹតចំណងស្នេហាជាមួយស្វាមីច្រើនជាងមុនទាំងការដើរលេងក្នុងនិងក្រៅស្រុក ខណៈដែលមុននេះថៅកែហង្សមាសក៍ប្រគល់តំណែងធំថ្មីមួយឲ្យទៅនាងដែរនោះគឺការធ្វើMC កម្មវិធីប្រលងចម្រៀងBeat The Best រដូវកាលទី១ ។

ក្រៅពីចាន់ កែវនិមល តារានិងអតីតតារាដែលឡើងជំទាវមានដូចជាស្រីតូច ចំណាន,ពេជ្រ ច័ន្ទបរមី,ឱក បូរី ,កែវ ពិសី ,ផាន់ ម៉ូនីកា ,ចន ច័ន្ទលក្ខិណា និងនៅ សុនិតា ជាដើម។ប្រភពបានឲ្យដឹងថាទោះជាពេលនេះរឿងរ៉ាវស្នេហារបស់ចាន់ កែវនិមល និងលោកជា វិបុល បានស្ងប់ស្ងាត់ទៅវិញជាច្រើនខែក្ដី ប៉ុន្ដែនិមល និងអ្នកនាងសុជាតិ មិនដែលនិយាយស្ដីរកគ្នាមួយម៉ាត់ឡើងរយៈពេលជាង២ឆ្នាំមកនេះ។អ្វីដែលទស្សនិកជនសរសើរនោះគឺស្វាមីរបស់អ្នកនាងកែវមិល គឺឯកឧត្តមសូវ៉ាត សីលា ព្រោះលោកជឿរជាក់លើភរិយាតែម្នាក់គត់ មិនក្វល់ពីពាក្យចរចាមអារ៉ាមទើបធ្វើឲ្យចំណងស្នេហាកាន់តែចាក់គ្រិះរឹងមាំលើសដើមពិសេសក្រោយអ្នកនាងនិមល ពពោះកូនទី២ជាកូនប្រុសដែលសមតាមបំណងប្រាថ្នារបស់ពួកគេ៕


