Thursday, April 25, 2024
Homeតារាខ្មែរតើលីម តិចម៉េង ៖អាចខុសពីម្ចាស់ពានមុនៗ?

តើលីម តិចម៉េង ៖អាចខុសពីម្ចាស់ពានមុនៗ?

ភ្នំពេញ៖លីម តិចម៉េង ក្រោយឈ្នះពានCambodian Idol រដូវកាលទី៤រូបគេហាក់មានសន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​ជាង​ម្ចាស់ពានទាំងឡាយរបស់ហង្សមាសមុនៗ​ពោលគឺអ្នកចម្រៀងរាងស្ដើងឬ​គេហៅថាជា”Idol តូច”រូបនេះ​ពេលចេញច្រៀងសម្ដែងតាមកម្មវិធីសម្ពោធ​ផលិតផលនីមួយៗ​តែងតែមានFan ទាំងស្រីទាំងប្រុស​ចោមរោម​ថតSelfie និងខ្លះចាប់អោបថើបទៀតផង ដែល​ធ្វើឲ្យរូបគេបានកែប្រែវាសនាដូចមេឃនិងដី បើប្រៀបធៀបមុន​ក្លាយជាម្ចាស់ជ័យលាភី​កាល​ពីថ្ងៃទី២១ខែសីហាឆ្នាំ២០២២ ដែលផ្ដួលបេក្ខភាព៣រូបផ្សេងទៀតនៅ​វគ្គផ្ដាច់ព្រ័ត្រគឺ​លោក​ថុល សុភិ​ទិ,ស៊ឹម ច័ន្ទពន្លឺ និងនាង ដាវីន ។យ៉ាងណាសំណួរដែលមហាជនលើកឡើង​នោះថា​តើតិច​ម៉េង​ នឹងល្បីបានតែ១ប្រាវដូចម្ចាស់ពានទាំងឡាយមុនៗ​របស់ហង្សមាសឬមួយក៍រូប​គេ​អាច​រក្សារការគាំទ្រខ្លាំងបាន​យូរអង្វែង?​ការលើកឡើងបែបនេះដោយសារតែ​មានម្ចាស់ពាន​របស់ហង្សមាសជាច្រើនដួងមក​ហើយដែលពួក​គេ​ល្បីតែពេលលើកពានភ្លាមតែក្រោយមកគ្មានបទចេញក៍ស្ងាត់ទៅវិញស្ទើតែគ្រប់គ្នា។ដោយឡែកតិចម៉េង វិញថ្មីៗនេះរូបគេទើបចេញបទ​ផ្ទាល់​ខ្លួន​”អរគុណFan”​ ហើយការថតMV ហាក់មានការសម្រិត​សម្រាំងជាពិសេស​ផងដែរ​ដែល​នេះ​បញ្ជាក់​ថាហង្សមាសបានយកចិត្តទុកដាក់​ឬលើកស្ទួយម្ចាស់ពានរូបនេះ​មិនទុក​ចោល​ឡើយ។

 អតីតអ្នកដឹកនាំការប្រគុំតន្រ្ដីរបស់PNN ម្នាក់បានប្រាប់តាមទូរស័ព្ទដោយសុំមិនឲ្យដាក់​ឈ្មោះ​កាលពីថ្ងៃទី១តុលា ថាតាមលោកដឹងលីម តិចម៉េង ចេះធ្វើភ្លេងនិងពិពន្ធបទចម្រៀង​ខ្លួន​ឯង​អីចឹងពេលមានឱកាសហើយ​កុំពឹងលើ​ហង្សមាស​ទាំងស្រុងពេកអីត្រូវចេះឆ្លៀតឱកាស​បើ​ក្រុមហ៊ុនផ្ដល់សិទ្ធិឲ្យ។លោកថារឿងតិចម៉េង និងម្ចាស់ពានដ៍​ទៃទៀតល្បីឬមិនល្បីគឺអាស្រ័យ​នៅ​លើហង្សមាសថាតើគេលើកឬឡង់សេយើង​ឬអត់?អ្នកដឹកនាំប្រគុំតន្រ្ដីរូប​នោះ​បន្ថែមថា​កន្លងមកហង្សមាសមិនមែនទុកម្ចាស់ពានចោលទេ តែរឿងមកពីតារាខ្លះស្ងាត់ច្រៀង​មិនឡើង​ដោយសារ​តែតារាហង្សមាសពេលនេះមានតារាកាន់​តែច្រើន អីចឹងបទចម្រៀង​ត្រូវវិលជុំទម្រាំ​ដល់យើងមាន​គេដែរ ហេតុ​នេះ​ហើយបើមានសម្ថភាពធ្វើខ្លួនឯងនោះលោក​ជឿរថាហង្ស​មាស​ក៍ពេញចិត្តឲ្យធើ្វ​ដើម្បីឲ្យ​ផលិត​កម្មគេមានបទថ្មីៗចេញបានច្រើន។

 សូមបញ្ជាក់ថាលីម តិចម៉េង ជាម្ចាស់ពានរដូវកាលទី៤របស់Cambodian idol រដូវ​កាល​ទី៤ ខណៈដែលនី រតនា ឈ្នះពានរដូវកាលទី១,ឈិន ម៉ានិច្ច លើកពានរដូវកាលទី២ និង​គ្រី ថៃពៅ ឈ្នះពានរដូវកាលទី៣៕

RELATED ARTICLES