ភ្នំពេញ៖កញ្ញាPAPAPIN Verapuchong ហៅAom និងកញ្ញា PUNNAPORN Verpuchong ហៅEarn ដែលជាYoutuber Thailand និងត្រូវបានគេស្គាល់ថាជាកូនទី១និងទី៤ ក្នុងចំណោមកូនស្រីទី៤របស់Dr.Supachai Verapuchong ជាម្ចាស់សណ្ឋាគាសូហ្វីតែលភោគិត្រាភ្នំពេញ និងជាម្ចាស់ស្ថានីយ៍ទូទស្សន៍ប៉ុស្ដិ៍លេខ៥នោះស្រីស្អាតទាំងពីរបានលេចមុខនៅកម្ពុជានាព្រឹកថ្ងៃទី៣ខែតុលា ឆ្នាំ២០២២ ជាមួយការតាំងចិត្តថានឹងពង្រីកការផលិតវីដេអូអប់រំនៅលើយូធូបរបស់ពួកគេឈ្មោះAom Channel និងEarn Together ឲ្យបានកាន់តែច្រើនទាក់ទងជីវិត និងអ្វីដែលនាងបានជួបជាពិសោន៍ដើម្បីចែករំលែកទៅអ្នកផ្សេងៗទស្សនា។



កញ្ញាPAPAPIN Verapuchong ហៅAom បានឲ្យដឹងថានាងជាអ្នកគ្រប់គ្រងក្រុមហ៊ុនឱសថមួយរបស់ឪពុក ហើយកន្លងមកនាងក៍ធ្លាប់ផលិតវីដេអូឃ្លីបផ្សព្វផ្សាយពីតំបន់ទេសចរណ៍ខេត្តសៀបរាប ដោយទទួលបានការគាំទ្រទាំងបងប្អូនខ្មែរនិងថៃផងដែរ។នាងថាការមកខ្មែរលើកនេះក្រៅពីត្រៀមបញ្ចេញវីដេអូថ្មី នោះនាងក៍មកមើលហាងជប៉ុនរបស់នាងនៅសូហ្វីតែលដែលទើបបើកបានជាង១ខែផងដែរ។


កញ្ញា PUNNAPORN Verpuchong ហៅEarn វិញបានឲ្យដឹងដែរថានាងបានរៀនភាសារខ្មែរខ្លះៗហើយ ខណៈដែលChannel របស់នាងបង្កើតបាន៤ខែមានអ្នកSubscribe ចំនួន40K (៤ម៉ឺននាក់)។នាងថាដំបូងបានផលិតវីដេអូលេងៗទេ តែយូៗទៅជក់ចិត្តទើបនាងមានអារម្មណ៍ថាការចែករំលែកតាមរយៈវីដេអូអប់រំនៅលើប្រព័ន្ធSocial Media ធ្វើឲ្យនាងមានក្ដីសុខ ក្រោយនាងបញ្ចេញវីដេអូបាន២៨ឃ្លីប ទើបនាងត្រៀមបង្ហាញវីដេអូថ្មីៗថែមទៀត។នាងថាគម្រោងផលិតវីដេអូរបស់នាងមានការគាំទ្រពីលោកឪពុកនិងម្ដាយនាងពេញទំហ៊ឹងហើយពេលនេះនាងប្រើប្រាស់លុយខ្លួនឯងសិន តែពេលខាងមុខឪពុកនាងក៍ត្រៀមផ្ដល់ថវិការមួយចំនួនគាំទ្រនាងដែរ។


ទាំងកញ្ញាPAPAPIN Verapuchong និងកញ្ញា PUNNAPORN Verpuchong បានអះអាងថាកម្ពុជា-ថៃ ជាបងប្អូនដែលមានវប្បធ័ស្រដៀងគ្នាហើយពេលពួកនាងមកដល់ខ្មែរមានអារម្មណ៍ថាដូចជាផ្ទះទី២របស់ខ្លួន ព្រោះប្រជាជនកម្ពុជាគូរឲ្យស្រលាញ់។អ្វីដែលកូនលោកមហាសេដ្ឋីទាំងពីរចាប់អារម្មណ៍នោះគឺពួកគេបានចាប់ចិត្តម្ហូបខ្មែរសាច់ជ្រូកឆាម្រេះព្រៅ និងសម្លតុងយ៉ាំ។យ៉ាងណាទោះជាទាំងAom និងEarn សុទ្ធតែបានដាក់ចិត្តកាយថានឹងផលិតវីដីដេនៅលើChannel របស់ខ្លួនឲ្យកាន់តែច្រើនក្ដី តែស្រីស្អាតទាំងពីរថាគ្មានបំណងក្លាយខ្លួនជាតារាឡើយ ។កញ្ញា Earn ថានាងចង់បន្ដមុខជំនួញឬស្នងមេរតករបស់ឪពុកនាពេលអនាគត ខណៈដែលAom វិញពេញចិត្តនឹងការគ្រប់គ្រងក្រុមហ៊ុនឱសថមួយហើយកន្លងមកនាងធ្លាប់ធ្វើកម្មវិធីសប្បុរសធ័មតាមរយៈមូលនិធិរបស់ឪពុកនាងដោយចែកចាយថ្នាំពេទ្យនិងសម្ភារៈផ្សេងៗជូនដល់អ្នកក្រខ្សត់នៅកម្ពុជាជាច្រើនលើកច្រើនសារមកហើយ៕


