ភ្នំពេញ៖រយៈពេលជាង១ឆ្នាំកន្លះទៅហើយដែលសួស វីសា ស្ងប់ស្ងាត់ខ្លាំងមិនធ្លាប់មានក្នុងអាជីពពោលគឺតាំងពីនាងកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ ម្លេះ ដែលតារាកូន១លែងមានបទល្បីៗដូចមុនទៀត ខណៈដែលពេលនេះនាងកំពុងតែមានជំងឺទាក់ទងបំពង់ក ហើយកាលពីថ្ងៃទី១២កញ្ញា នាងបានទៅជួបគ្រូពេទ្យថៃដើម្បីពិគ្រោះ នោះស្រាប់តែពេលនេះវីសា ដែលកំពុងតែលេបថ្នាំពេទ្យមកពីថៃជាប្រចាំ ហើយជំងឺនៅមិនទាន់បានធូស្រាលផង នាងក៍រៀបក្បួនចេញវាយលុកទីផ្សារចម្រៀងសារជាថ្មីទាំងដែលស្ថានភាពសុខភាពនាងនៅមិនទាន់បានជាដូចដើម។វីសា បានដឹងខ្លួនថាបើនាងនៅតែបន្ធូដៃតទៅទៀតនោះច្បាស់ជាកេរ្ដិ៍ឈ្មោះនឹងដើរថយក្រោយ ហើយប្រឈមពិបាកកាន់តែខ្លាំងក្នុងការស្ដារទីផ្សារឲ្យដូចដើម ហេតុនេះហើយមានតែប្រឹងច្រៀងសម្ដែងទាំងឈឺនេះ ដើម្បីលុបបំបាត់ការសង្ស័យថាបំពង់កនាងមិនអាចប្រើប្រាស់សម្លេងឲ្យបានដូចដើមរហូតនាងអាចឈប់ច្រៀង។ប៉ុន្ដែពេលនេះអ្វីៗបានបញ្ជាក់ច្បាស់ថាក្រោយវីសា ឃ្លាតឆ្ងាយពីឆាកតន្រ្ដីរយៈពេលដល់ទៅ១៩ខែនេះនាងងត្រូវតែចេញមកវិញឲ្យទាន់ពេលវលោទើបអាចទៅរួច បើមិនអីចឹងទេ តំណែងលំដាប់ជូរមុខតារាស្រីនៅហង្សមាសប្រាកដជាត្រូវជំនួសដោយតារាស្រីផ្សេងជាមិនខាន។

សូមបញ្ជាក់ថាសួស វីសា មានរាសីមិនសូវល្អទេក្នុងអាជីពសិល្បៈនារយៈពេលចុងក្រោយនេះព្រោះនាងទើបបាត់បង់តំណែងធំជាគ្រូបង្វឹក(Coach)The Voice Kids Cambodia រដូវកាលទី៣ ធ្លាក់ក្នុងកណ្ដាប់ដៃអ្នកនាងសុគន្ធ និសា វិញ ហើយស្រាប់តែពេលនេះនាងមានបញ្ហាបំពង់ក មិនអាចប្រើប្រាស់សម្លេងដូចមុនទើបធ្វើឲ្យអាជីពចម្រៀងរបស់នាងនៅទ្រឹង។តែវីសា បែជាមានជីវភាពធូធាជាងមុនឆ្ងាយក្រោយចាប់ដៃលោកប៊ុនថុល ប៊ុនថង ហៅថមមី ជាង២ឆ្នាំនិងមានកូនស្រី១អាយុជិត២ឆ្នាំនេះគ្រួសារតារា១គូនេះមានផ្ទះធំ និងជិះរថយន្ដទំនើបៗមិនចាញ់តារាល្បីៗផ្សេងទៀតឡើយ។

ប៉ុន្ដែដូចពាក្យគេថាទោះជាមានទ្រព្យយ៉ាងណាក៍មិនគ្រប់គ្រាន់មហិច្ឆតារបស់មនុស្សនោះពិតជាមិនខុសទេ ព្រោះថាពេលនេះវីសា កំពុងតែប្រឹងសន្សំលុយទិញរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce នាពេលខាងមុខនេះ ដែលពេលនោះនៅពេលនាងជិះទៅឆាកតន្រ្ដីប្រាកដជាផ្អើលមេឃជាមិនខាន ហើយគេជឿរថាក្ដីសុបិនរបស់វីសា នោះមិនយូទេនឹងក្លាយទៅជាការពិត ព្រោះថាស្វាមីនាងលោកថមមី តែងតែផ្គាប់ចិត្តនាងគ្រប់បែបយ៉ាងទាំងអស់ ហើយលោកថែមទាំងធ្លាប់ស្បថសច្ចារ្យនៅចំពោះមុខវីសា ថាក្នុង១ជីវិតនេះលោកស្រលាញ់តែតែនាងនិងកូនលុះក្ស័យសង្ខាទៀតផង៕


