Monday, March 17, 2025
Homeតារាខ្មែរទេព បូព្រឹក្ស ៖ប្រកាសថ្ងៃខួបដេវីត ២៨ឆ្នាំ ថា”លើ​លោក​នេះអូនស្រលាញ់ប្ដីជាងគេ”!

ទេព បូព្រឹក្ស ៖ប្រកាសថ្ងៃខួបដេវីត ២៨ឆ្នាំ ថា”លើ​លោក​នេះអូនស្រលាញ់ប្ដីជាងគេ”!

ភ្នំពេញ៖អតីតតារាចម្រៀងរស្មីស្ទឹងសង្កែ,Tv Production និងហង្សមាសនាងទេព បូព្រឹក្ស ហៅស្រីនិច្ច បានថ្លែង​នៅថ្ងៃខួបកំណើតលោកងួន ចាន់ដេវីត គម្រប់អាយុ២៨ឆ្នាំ​កាលពីថ្ងៃ​ទី៥តុលា ថាលើលោកនេះគ្មាន​អ្នកណាស្រ​លាញ់ប្ដី(ដេវីត)ជាងរូបនាង​ឡើយ។ជាមួយគ្នានេះ​ដែរ​នាង​ស្រីនិច្ច ក៍បានជូនពរដេវីត ដែលនាងហៅថាជា”ប្ដី”នោះ​ឲ្យជោគជ័យពេញមួយ​ជីវិត​ផង​​ដែរ​។ដោយឡែកមុនថ្ងៃខួបប្ដីជិត១សប្ដាហ៍នេះគេឃើញបូព្រឹក្ស ក៍បានកុម្មង់​ទិញ​នាឡិការ​ដៃ​ទំនើបម៉ាកRolex ដល់ទៅ២គ្រឿងផងដែរជូនកាដូ ទៅដេវីត ដែលនាងអះអាងថាតម្លៃនា​ឡិការ​នោះគឺ១គ្រឿងថ្លៃ​១៥០០០ដុល្លារទៀតផង។

 សូមបញ្ជាក់ថាទេព បូព្រឹក្ស-ងួន ចាន់ដេវីត បានប្រារពខួបស្នេហ៍គម្រប់៦ឆ្នាំកាលពី​ថ្ងៃទី​៧កញ្ញា ហើយនៅថ្ងៃទី​៩កញ្ញា ពួកគេបានទិញរថយន្ដទំនើបម៉ាកEscalade ដែលមាន​តម្លៃ​ជាង​២០ម៉ឺនដុល្លារជិះយ៉ាងកាលីព។ប៉ុន្ដែពួក​គេនៅតែ​មិនទាន់ប្រកាសពីថ្ងៃរៀបមង្គល​ការ​ឡើយ បើទោះជាធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding នៅ​កោះ​ម៉ាល់ឌីវតាំងពីឆ្នាំ២០១៩ ក្ដី។

 ទេព បូព្រឹក្ស ក្រោយចាកចេញពីហង្សមាសនាងមិនសូវលេចធ្លោដូចមុនឡើយ តែគូ​ស្នេហ៍របស់​នាងលោកដេវីត នៅបន្ដការចេញបទរ៉េតដោយរក្សារលំនឹង​ដដែល។អ្វី​ដែលបូ​ព្រឹ​ក្ស និងដេវីត តែងតែធ្វើឲ្យគេចាប់អារម្មណ៍​នៅ​លើ​បណ្ដាញសង្គមនោះគឺពួក​គេជាតារា​លេង​ខ្លួនតាមរយៈសម្ភារៈនិយមដូចជាប្រើប្រាស់​សម្លៀកបំពាក់ម៉ាក​ប្រេន​ប្រេន និងជិះរថយន្ដទំ​នើ​ប​ៗ​ផ្លាស់​ប្ដូរជាបន្ដបន្ទាប់។បូព្រឹក្ស -ដេវីត ជ្រើសផ្លូវសាងស្នេហ៍ដោយ​មិន​លាក់​លៀម​ហើយ​តារា១គូនេះមានចិត្ត​ត្រូវគ្នាច្រើនទើបអាចកាន់ដៃគ្នា​បាន​​មក​ដល់បច្ចុប្បន្នក្នុងនោះដូចជាអ្នក​ទាំងពីរ​ចូលចិត្តចាក់សាក់​នៅរាងកាយដូចគ្នាជា​ដើម​។យ៉ាងណាមិនដែលមានការបញ្ជាក់ពី​នាងបូព្រឹក្ស និងសង្សាររឿង​ពន្យាពេលរៀបការ​ដល់​ទៅជាង៣ឆ្នាំនោះទេ ខណៈដែលពេល​នេះ​ពួកគេរស់នៅហ៊ឺហាហើយទៅ​ណាមកណា​ច្រើន​​តែធ្វើឲ្យមានការភ្ញាក់ផ្អើលមនុស្សលើដង​​ផ្លូវតាមរយៈការតុបតែងខ្លួនិងម៉ូដរថយន្ដរបស់ពួកគេ ដែលពេល​ខ្លះ​មិនចាញ់តារារ៉េប នៅក្រៅ​ស្រុកឡើយ។មហាជនជនរងចាំមើល​ថាតើនាង​ស្រីនិច្ច នឹងអូសដៃដេវីត ចូលរោង​ការ​នាពេល​ខាងមុខនេះឬមួយក៍ពួកគេចង់យក​កូនមុនក្រាបផ្ទឹមដូចតារាមួយចំនួន?

RELATED ARTICLES