ភ្នំពេញ ៖ ខណៈដែលមើលឃើញថាលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាន ប្រកាសថា នឹងវិលចូលស្រុកមិនខ្លាចស្លាប់ ឬ ជាប់គុក តែមកទល់ពេលនេះ មេបក្សប្រឆាំង រូបនេះ នៅតែបន្តគេចស្រុកកំណើតប្រទេស កម្ពុជា ដោយសម្ងំនិរទេសខ្លួននៅក្រៅប្រទេស នោះ លោកសុខ ទូច បណ្ឌិតវិទ្យាសាស្ត្រ នយោបាយ និងប្រធានក្រុមស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិតសភា បានហៅមេបក្សប្រឆាំង រូបនោះថា ជាមាន់សម្ល ដ៏កំសាក។
លោកសុខ ទូច បានសរសេរនៅក្នុងហ្វេស- ប៊ុករបស់លោកថា “រាជរដ្ឋាភិបាលមិនអនុញ្ញាត ឱ្យឯកឧត្តមសម រង្ស៊ី ចូលស្រុក បានធ្វើឱ្យសម រង្ស៊ី ក្លាយជាវីរជន តាមពិត សម រង្ស៊ី ជាមាន់- សម្លសោះ។ ក្នុងប្រទេសកូរ៉េខាងត្បូង ឯកឧត្តម សម រង្ស៊ី បានស្បថថា នឹងចូលស្រុក ទោះបីជា ខ្លួនបានស្លាប់ក៏ដោយ សូមឱ្យព្រលឹងរបស់ខ្លួន ក្លាយជាអ្នកថែរក្សាជាតិ តែផ្ទុយទៅវិញ សម រង្ស៊ី មិនត្រឹមតែភូតខ្លួនឯងទេ ថែមទាំងបាន ភូតប្រជាជនកម្ពុជា និងភូតអ្នកគាំទ្ររបស់ខ្លួន ទាំងអស់ ឥឡូវនេះខ្លួនបែរជាសំងំឈឹងក្នុងក្រុង ប៉ារីស”។
បន្ថែមលើសំណេរខាងលើនេះ លោក- បណ្ឌិតសុខ ទូច បានមានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ថា “បាទ! ខ្ញុំគ្រាន់ថា អ្វីដែលរដ្ឋាភិបាល មិនឱ្យសម រង្ស៊ី ចូលហ្នឹង សម រង្ស៊ី ក្លាយទៅជាវីរជន ហើយ វីរជន គាត់ទៅបំប៉ោងថា ចង់ចូលដែរ គេមិន ឱ្យចូលគេបិទជើងយន្តហោះ អីឱ្យហោះទៅវិញ តាមពិត ឯកឧត្តមសម រង្ស៊ី មិនជល់ទេ ទោះ មិនមានច្បាប់ហ្នឹង ក៏គាត់មិនចូលដែរ គាត់យក លេសហ្នឹងទៅបំប៉ោងអ្នកគាំទ្រគាត់ថាគាត់ហ្នឹង ជាអ្នកខ្លាំងជាអ្នកអស្ចារ្យ អ៊ីចឹង។ អ៊ីចឹងតាម ពិត គាត់មិនហ៊ានទេ អ៊ីចឹង គាត់មិនហ៊ានជល់ ទេ ព្រោះគាត់បានស្បថស្បែថា គាត់នឹងមក កាលពីគាត់នៅកូរ៉េខាងត្បូង ចុងក្រោយ គាត់ អត់បានមក មានអ្នកគាំទ្រចាំទទួលអី។ អ៊ីចឹង កន្លែងហ្នឹង ចង់បញ្ជាក់អ៊ីចឹងទេ។ ហើយទិដ្ឋ- ភាពអ្នកនយោបាយ ពាក្យ “មាន់សម្ល” នេះមិន ធ្ងន់ទេ បើសិនជាមាន់ជល់ ទោះមួយជើងងាប់ ក៏គេជល់ដែរ ព្រោះគេខ្លាចតែមាន់ជល់ អាមាន់ សម្លហ្នឹងបានតែអួតដាក់អ៊ីចឹង ប៉ុន្តែវាមិនចូល ទៅប្រកួត ហើយបើនិយាយពីលក្ខណៈជល់ គឺ គាត់មាន់សម្ល គាត់មិនមែនមាន់ជល់។ មាន់ជល់ យើងតាំងខ្លួនជាអ្នកនយោបាយ ខ្លាចអីនឹងជាប់ គុក បើយើងធ្វើឱ្យវាច្បាស់លាស់ មានអីទៅ ខ្លាច អាហ្នឹងហើយ ដែលចង់បង្ហាញអ៊ីចឹង”។
លោកសុខ ទូច មានប្រសាសន៍បន្តថា “ទាក់ទងដល់រឿងលើកលែងទោស ខ្ញុំមិនអាច និយាយទេ វាជារឿងខាងតុលាការ ខ្ញុំមិនមាន សិទ្ធិអីទេ។ ប៉ុន្តែធម្មតា អ្វីដែលសម រង្ស៊ី កាល ពីមុន វាខុសស្តង់ដារ មិនអាចចូលទេ បានន័យ ថា ប្រមូលផលហើយ បានចូលមក គេត្រូវការ ចូលមុន ដើម្បីរៀបចំបក្សអីទៅ ព្រោះយើង រើសផ្លូវនយោបាយ មិនមែនគ្រាន់តែរឿងយើង រត់ចោលសមរភូមិ ទុកឱ្យកូនចៅរងា ពេល ជោគជ័យ ខ្លួនឯងក្លាយជាមេដឹកនាំ ហើយដល់ ពេលមានបញ្ហា រត់ចោល អាហ្នឹងវាម៉េចត្រូវ មិនអាចទេ វាត្រូវតែក្តៅត្រជាក់ វានៅជាមួយ គ្នា”។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក បណ្ឌិតសុខ ទូច ខាងលើនេះ អ្នកនាំពាក្យគណ- បក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណ បានបញ្ជាក់ ថា បើទោះបីលោកសម រង្ស៊ី មិនបានវិលចូល ស្រុកវិញពេលនេះ តែលោកបានប្រកាសហើយ ថា នឹងវិលចូលស្រុកវិញ ឱ្យបានមុនការបោះ- ឆ្នោតឆ្នាំ២០១៨។
លោកយឹម សុវណ្ណ មានប្រសាសន៍ថា “លោកប្រធានសម រង្ស៊ី ធ្វើនយោបាយ តាំងពី ឆ្នាំ១៩៩៣ នៅក្នុងប្រទេស ហើយគណបក្ស ជាតិខ្មែរ រហូតមកដល់គណបក្សសម រង្ស៊ី និង រហូតមកដល់គណបក្សសង្គ្រោះជាតិ ហើយ មកទល់ពេលនេះ គឺលោកមានកៅអីតំណាង- រាស្ត្រនៅក្នុងរដ្ឋសភា ៥៥ ក្លាយទៅជាគណ- បក្សធំទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។ ដូច្នេះខ្ញុំជឿថា ប្រជាពលរដ្ឋលោកមានសុភវិនិច្ឆ័យ មានការត្រិះពិចារណារួចហើយ។ ដូច្នេះគ្មាន មតិអីផ្សេងពីហ្នឹងទៀត ដែលជាមតិតរបស់គេ ខ្ញុំអត់បកស្រាយ។ លោកប្រធានបានសរសេរ នៅក្នុងផេករបស់គាត់ហើយថា ដាច់ខាតគាត់ ត្រូវតែមកក្នុងប្រទេសកម្ពុជា មុនឆ្នាំ២០១៨”។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តី ការគណៈរដ្ឋមន្ត្រី បានបញ្ជាឱ្យអគ្គនាយកនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់វិធានការ ដើម្បីទប់ស្កាត់កុំឱ្យលោកសម រង្ស៊ី អាចវិល ចូលស្រុកបាន ដោយហាមឃាត់យន្តហោះគ្រប់ ជើងហោះហើរទាំងអស់ មិនឱ្យដឹកលោកសម រង្ស៊ី មកកាន់ទឹកដីកម្ពុជា ជាដាច់ខាត។ បន្ទាប់ពីលោក សម រង្ស៊ី ប្រកាសពីគម្រោងវិលត្រឡប់មក កម្ពុជា វិញ ក្នុងពេលឆាប់ៗ មុនការឃោសនា បោះឆ្នោត។
មន្ត្រីរាជរដ្ឋាភិបាល បានអះអាងនៅពេល នោះថា ការហាមឃាត់លោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ មិនឱ្យចូលស្រុក ដោយសារ ខ្លាចមេបក្សប្រឆាំងរូបនេះ បង្កចលាចល អសន្តិ- សុខសង្គបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិសាធា- រណៈនៅព្រលានយន្តហោះ។
កន្លងមក លោកសម រង្ស៊ី ក៏ធ្លាប់បាន អះអាងថា លោកនឹងចូលមកកម្ពុជាវិញ ឱ្យបាន នៅមុនថ្ងៃបោះឆ្នោត ទោះបីជាប្រឈមការស្លាប់ ឬជាប់គុកក៏ដោយ ។
ក្រោយការបញ្ជាក់នោះមក រហូតដល់ ពេលនេះ មជ្ឈដ្ឋានតាមដានតាមសង្គម បាន រង់ចាំមើលនូវការវិលចូលស្រុករបស់លោកសម រង្ស៊ី ជាផ្លូវការ ខណៈដែលការបោះឆ្នោតជ្រើស ក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែកៀកចូលមក ដល់ ប៉ុន្តែមកទល់ពេលនេះ លោកសម រង្ស៊ី នៅតែបន្តនិរទេសខ្លួននៅក្រៅប្រទេស និងនៅ បន្តផ្ញើសារនយោបាយមកប្រជាជនខ្មែរក្នងស្រុក បញ្ជាក់ពីដំណើរឆ្ពោះទៅរកជ័យជម្នះនៃការ ផ្លាស់ប្តូររបស់គណបក្សសង្គ្រោះជាតិ ជាពិសេស ភាពរឹងមាំ មិនបែកបាក់សាមគ្គី រវាងលោក និង លោកកឹម សុខា។ ក្រៅពីនេះ សារនយោបាយ របស់លោកសម រង្ស៊ី ក៏បន្តលើកឡើងពីចំណុច អវិជ្ជមានរបស់គណបក្សប្រជាជនកម្ពុជា ដែល ជាគណបក្សកាន់អំណាច ដូចជាលើកឡើងពី អំពើពុករលួយក្នុងរដ្ឋាភិបាល ជនអន្តោប្រវេសន៍ វៀតណាមខុសច្បាប់ជាដើម។ ពោលគឹលោក សម រង្ស៊ី ការជឿជាក់ថា គណបក្សសង្គ្រោះ- ជាតិ ក្រោមការគ្រប់គ្រងរបស់លោក និងលោ កឹម សុខា ប្រាកដជានឹងឈ្នះការបោះឆ្នោតជាត ិ នៅពេលខាងមុខនេះ ដើម្បីឈានទៅដឹកនាំ ប្រទេស។
ថ្មីៗនេះ ក្នុងការថ្លែងទៅកាន់អ្នកគាំទ្រ នៅសហរដ្ឋអាមេរិក លោកសម រង្ស៊ី បានប្រកាស ថា បើសិនជាគណបក្សប្រជាជនកម្ពុជា ចាញ់ ឆ្នោត មិនព្រមប្រគល់អំណាចតាមសន្តិវិធី ឱ្យ ទៅគណបក្សដែលឈ្នះឆ្នោត គណបក្សសង្គ្រោះ- ជាតិ នឹងប្រើធម៌ក្តៅ ដើម្បីបង្ក្រាបក្រុមឧទ្ទាម ដែលហ៊ានប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ថ្មី។
លោកសម រង្ស៊ី បានបញ្ជាក់នៅពេលនោះ ថា “ហើយអ្នកដទៃទៀត បើប្រឆាំងជាមួយ នឹងរដ្ឋាភិបាលថ្មី នឹងក្លាយទៅជាពួកឧទ្ទាមពេល នោះ រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្គ្រោះ- ជាតិនឹងអំពាវនាវឱ្យប្រជារាស្ត្រខ្មែរ និងសហ- គមន៍អន្តរជាតិ ជួយដោះស្រាយលើបញ្ហាហ្នឹង”។
យ៉ាងណាក៏ដោយ មុននេះ ទាំងអ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជា និងមន្ត្រីរដ្ឋា- ភិបាល បានបញ្ជាក់ឆ្លើយតបទៅវិញថា លោក សម រង្ស៊ី មិនអាចសម្រេចក្តីស្រមៃចង់ធ្វើជា នាយករដ្ឋមន្ត្រីបានទេ ព្រោះការដែលមេបក្ស ប្រឆាំងរូបនេះ តែងប្រកាសថា ឈ្នះឆ្នោតនោះ គ្រាន់តែជាការយល់សប្តិ ព្រោះមិនមែនទើប តែលើកនេះទេ គឺច្រើនអាណត្តិមកហើយ តាំង ពីនៅជាប្រធានគណបក្សជាតិខ្មែរ ប៉ុន្តែលទ្ធផល លោកសម រង្ស៊ី នៅតែចាញ់ នៅតែមានឈ្មោះ ជាប្រធានគណបក្សប្រឆាំង។
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចហេង សំរិន នៅក្នុងសន្និបាតគណៈ- កម្មាធិការកណ្តាលលើកទី៤០ របស់គណបក្ស ប្រជាជនកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ ២០១៦ ក៏បានបង្ហាញជំនឿចិត្តដែរថា គណបក្ស ប្រជាជនកម្ពុជា នឹងឈ្នះការបោះឆ្នោតនៅឆ្នាំ ២០១៧ និង២០១៨ ទៀត តាមរយៈការបោះ- ឆ្នោត ដោយសារការផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា គឺប្រជា- ពលរដ្ឋនៅតែបន្តផ្តល់សច្ចធម៌ និងជំនឿចិត្តឱ្យ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបន្ត ទៅទៀត ព្រោះគណបក្សប្រជាជនកម្ពុជា បាន គ្រប់គ្រងដោយថាមពលផ្តល់ឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើ គ្រប់វិស័យមកទល់សព្វថ្ងៃនេះ។
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ នេះ លោកសម រង្ស៊ី នឹងត្រូវតុលាការប្រកាស សាលក្រមផ្តន្ទាទោសមួយករណីទៀត ពាក់ព័ន្ធ បទចោទប្រកាន់ “សមគំនិតក្លែងឯកសារសា- ធារណៈប្រើប្រាស់ឯកសារក្លែង និងញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដែលជាសំណុំរឿងពាក់ព័ន្ធនឹងសំណុំរឿងរបស់ លោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស នោះផងដែរ។
ក្រៅពីសំណុំរឿងខាងលើនេះ លោកសម រង្ស៊ី ក៏កំពុងប្រឈមនឹងបណ្តឹងផ្សេងៗច្រើន ករណីទៀត ខណៈដែលមានដីកាបង្គាប់ឱ្យចាប់ ខ្លួនរបស់តុលាការផងដែរ ទើបមេបក្សប្រឆាំង រូបនេះ បន្តគេចខ្លួននៅក្រៅប្រទេស មិនហ៊ាន វិលចូលស្រុក សូម្បីម្តាយក្មេកស្លាប់ ក៏លោកមិន បានមកចូលរួមពិធីបុណ្យបូជាសពនៅរាជធានី- ភ្នំពេញ ដែរ។ ដូច្នេះ លោកសម រង្ស៊ី អាចវិល ចូលស្រុកបាន លុះត្រាតែទទួលបានការលើក- លែងទោស ដូចកាលពីឆ្នាំ២០១៣ ខណៈដែល លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះ- ជាតិ ដែលជាប់ទោសពីបទ “បដិសេធក្នុងការ ចូលខ្លួន” ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះ- រាជទានលើកលែងទោសតាមការទូលថ្វាយស្នើ សុំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាល ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ថា ថ្វីត្បិតវប្បធម៌សន្ទនានៅតែសំខាន់សម្រាប់គណបក្ស ដែលមានអាសនៈ នៅក្នុងរដ្ឋសភា ហើយបក្ស កាន់អំណាច ប្រកាសរក្សាជំហរអនុវត្តវប្បធម៌ សន្ទនាជាមួយបក្សប្រឆាំង ប៉ុន្តែមិនអាចយក ករណីលោកសម រង្ស៊ី មកលាយឡំ ហើយរំលោភ លើច្បាប់រដ្ឋ ដែលតុលាការបានធ្វើការកាត់ទោស រួចទៅហើយនោះ បានទេ៕
ដោយ ៖ កុលបុត្រ