Monday, March 17, 2025
Homeតារាខ្មែរម៉ូលីកា ៖ថៅកែស្រីល្អ, ចំណាយលុយផ្ទាល់ខ្លួននាំ ក្រុម ការងារទៅដើរកម្សាន្ដនៅថៃ៥ថ្ងៃ

ម៉ូលីកា ៖ថៅកែស្រីល្អ, ចំណាយលុយផ្ទាល់ខ្លួននាំ ក្រុម ការងារទៅដើរកម្សាន្ដនៅថៃ៥ថ្ងៃ

ថៃ៖គេថា”ទឹកត្រជាក់ ត្រីកុំ”នោះមិនខុសទេ ព្រោះម៉ូលីកា បានធ្វើឲ្យក្រុមការងារនិងបុគ្គ​លិករបស់នាងរីករាយ តាមរយៈការលើកទឹកចិត្តពួកគេនូវតំណើរកម្សាន្ដនៅទីក្រុងបាងកក ប្រ​ទេសថៃរយៈពេល៥ថ្ងៃ ដែលថ្លៃចំណាយ លើការធ្វើប៉ាស្ព័រ ,សំបុត្រយន្ដហោះ,ការស្នាក់នៅ និងអាហារផ្សេងៗគឺនាងជាអ្នករ៉ាប់រងទាំងអស់។ម៉ូលីកា បាន នាំពួកគេឡើងយន្ដហោះកាលពីពេលថ្មីៗនេះ ហើយតំណើរកម្សាន្ដជិត១សប្ដាហ៍នោះក៍មានស្វាមីនាង​លោក​ហុង មានុណ និងកូនស្រីនាងនុណ ច័ន្ទម៉ូនីតា អាយុជាង២ឆ្នាំ រួមទាំងតារាសម្ដែងរូបស្រស់កញ្ញានូណា ក៍រួមតំ​ណើរជាមួយផងដែរ។

ទាំងម៉ូលីកា និងក្រុមការងាររបស់នាងពិតជាសប្បាយចិត្ត ហើយតាមព័តមានថាកាដែលថៅកែស្រីក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះចំណាយលុយជាច្រើនសម្រាប់ការដើរលេងក្រៅស្រុក នោះដោយសារ តែនាងទទួលបានភាពជោគជ័យលើមុខជំនួញហើយក្រុមហ៊ុនរបស់នាងតំណើរការដោយរលូននិងកាន់តែវិវត្តន៍ធំទៅៗដូចពេលនេះបានព្រោះតែនាងមានក្រុមការ ,បុគ្គដែលច្នើមៗ និងស្មោះត្រង់ធ្វើការ ជាមួយនាងហេតុ នេះ​ហើយដើម្បីជាការតបស្នង ក៍ដូចជាលើកទឹកចិត្តដល់ពួកគេ គឺនាងមិនខ្លាចក្នុងការចំណាយថវិការ សម្រាប់ការ​កម្សាន្ដនៅប្រ​ទេសជិតខាងនេះឡើយ។សកម្មភាពរបស់ម៉ូលីកា នាពេលនេះជាគំរូល្អមួយ សម្រាប់ថៅកែក្រុម​​​ហ៊ុនមួយចំនួនទៀតក្នុងការលើកទឹកចិត្តក្រុមការងារឬបុគ្គលិក ព្រោះគ្មានភាពជោគជ័យណា ដែលយើងអាចធ្វើ បានតែម្នាក់ឯងឡើយ ហេតុនេះហើយបុគ្គលិកច្នើម ស្មោះត្រង់ គូតែត្រូវបានថៅកែលើកទឹក ចិត្តបែបនេះ។

 សូមបញ្ជាក់ថាម៉ូលីកា ដែលផ្ដើមដើមទុនតែត្រឹម៣០០ដុល្លារដោយដំបូងរកស៊ីលក់ជើងមាន់តាមOnline នាង ពិតជានារីដ៍រឹងមាំម្នាក់ដែលបានវិត្តន៍ខ្លួនទៅមុខសឹងមិនគូឲ្យជឿរព្រោះពេលនេះមានមុខរបររកស៊ីកាន់តែច្រើនហើយកាលពីចុងខែកក្កដាឆ្នាំ២០២២ ក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) របស់នាងបានចុះMOU ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) ដើម្បីបង្កើននូវជំនឿរ ចិត្តដល់អតិថិជនរបស់ក្រុមហ៊ុន និងធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់។

អតីតតារា ចម្រៀងRock រូបនេះ ក៍បានធ្វើពិធីឡើងផ្ទះវីឡារស្កឹមស្កៃតម្លៃ៣០ម៉ឺនដុល្លារនៅបុរីវារីណា កាលពី ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២ និងកំពុងសាងសង់ផ្ទះវីឡារទោលថ្មី១ទៀតនៅបុរីML ផងដែរ ខណៈដែលថ្មីៗនេះ នាងបាន ទិញរថយន្ដទំនើបម៉ាកEscalade ដែលមានតម្លៃជិតកន្លះលានដុល្លារបន្ថែមពីលើរថយន្ដដែលមាន ស្រាប់ដូចជា Ford Raptor ,Jaguar និងRange Rover ជាដើម។ដោយឡែកសម្រាប់តំណើរកម្សាន្ដ នៅថៃជាមួយ ក្រុម ការងារ នាពេលនេះម៉ូលីកា មិនប្រាប់ថាចំណាយថវិការសរុបអស់ប៉ុន្មានទេ តែកំពូលអ្នកលក់តាមOnline រូបនេះថ្លែង សារថា”ចែកា និងស្វាមី នាំក្រុមការងារមកដើរលេងនៅប្រទេសថៃ សប្បាយសប្បាយខ្ញុំស្រលាញ់ ពួកគាត់ដូច បងប្អូនចឹង មិនដែលគិតថាជាបុគ្គលិក ឬមេឡើយ”៕

RELATED ARTICLES