Monday, March 17, 2025
Homeតារាខ្មែរ Wow!!ម៉ូលីកា ៖ប៉ាវក្រុមការងារទាំងអស់ថ្លៃធ្វើ​ប៉ា​ស្ព័រ​,សំបុត្រយន្ដហោះ និងការស្នាក់​នៅ​ផ្សេងៗ ទៅ​ដើរ​លេងនៅថៃ៥ថ្ងៃ

 Wow!!ម៉ូលីកា ៖ប៉ាវក្រុមការងារទាំងអស់ថ្លៃធ្វើ​ប៉ា​ស្ព័រ​,សំបុត្រយន្ដហោះ និងការស្នាក់​នៅ​ផ្សេងៗ ទៅ​ដើរ​លេងនៅថៃ៥ថ្ងៃ

ថៃ៖ ម៉ូលីកា បានធ្វើឲ្យក្រុមការងារនិងបុគ្គ​លិករបស់នាងរីករាយក្រៃលែង តាម​រយៈ​ការ​លើកទឹកចិត្តពួកគេ​នូវ​តំ​ណើរកម្សាន្ដនៅទីក្រុងបាងកក ប្រ​ទេសថៃរយៈពេល៥ថ្ងៃ ដែលថ្លៃ​ចំ​ណាយលើការធ្វើប៉ាស្ព័រ ,សំបុត្រយន្ដ​ហោះ​,ការស្នាក់នៅ និងអាហារ​ផ្សេងៗគឺនាងជាអ្នករ៉ាប់​រងទាំងអស់។ម៉ូលីកា បាននាំពួកគេឡើងយន្ដហោះកាល​ពីថ្ងៃទី​៥តុលា ហើយតំ​ណើរកម្សាន្ដ​រយៈពេលខ្លីនោះក៍មានស្វាមីនាងលោកហុង មានុណ ,ប្អូនស្រីនាងនិងកូនស្រី​នាង​នុណ ច័ន្ទ​ម៉ូនី​តា អា​យុ​ជាង២ឆ្នាំ រួមទាំងតារាសម្ដែងរូបស្រស់ស្រីស្អាតនូណា ក៍រួមតំណើរជាមួយផង​ដែរ។​

ទាំង​ម៉ូ​លី​កា និងក្រុមការងាររបស់នាងពិតជាសប្បាយចិត្ត ហើយតាមព័តមានថាការ​ដែល​ថៅកែស្រីក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះចំណាយលុយជាច្រើន​សម្រា​ប់ការដើរលេងក្រៅស្រុកនោះដោយសារ​តែនាង​ទទួលបានភាពជោគជ័យលើមុខជំនួញហើយ​ក្រុមហ៊ុនរបស់នាងតំណើរការដោយ​រលូននិង​កាន់តែវិវត្តន៍​ធំទៅៗដូចពេលនេះបានព្រោះតែនាងមានក្រុមការ និងបុគ្គដែលច្នើមៗ និងស្មោះត្រង់ធ្វើការជាមួយនាង ហេតុ​នេះ​​ហើយ​​​ដើម្បី​ជា​ការតបស្នង ក៍ដូចជាលើកទឹកចិត្តដល់ពួកគេ គឺនាងមិនខ្លាចក្នុងការចំណាយថវិការ​សម្រាប់​ការ​កម្សាន្ដនៅប្រ​ទេសជិតខាងនេះឡើយ។សកម្មភាពរបស់ម៉ូលីកា នាពេលនេះជាគំរូល្អ​មួយ​សម្រាប់ថៅកែក្រុម​​​ហ៊ុនមួយចំនួនទៀតក្នុងការលើកទឹកចិត្តក្រុមការងារឬបុគ្គលិក ព្រោះគ្មាន​ភាព​ជោគជ័យណាដែលយើងអាច​ធ្វើបានតែម្នាក់ឯងឡើយ ហេតុនេះហើយបុគ្គលិកច្នើម ស្មោះ​ត្រង់ គូតែត្រូវបានថៅកែលើកទឹកចិត្តបែបនេះ។

គូរបញ្ជាក់ថាម៉ូលីកា ដែលផ្ដើមដើមទុនតែត្រឹម៣០០ដុល្លារដោយដំបូងរកស៊ីលក់​ជើង​មាន់តាមOnline នាងពិត​ជានារីដ៍រឹងមាំម្នាក់ដែលបានវិត្តន៍ខ្លួនទៅមុខ​សឹងមិនគូឲ្យជឿរព្រោះ​ពេលនេះ​មានមុខរបររកស៊ីកាន់តែច្រើន​ហើយ​​កាលពីចុងខែកក្កដាឆ្នាំ២០២២ ក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) របស់នាងបានចុះMOU ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) ដើម្បីបង្កើននូវជំនឿរ​ចិត្ត​ដល់អតិ​​ថិជនរបស់ក្រុមហ៊ុន និងធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើន​ទៅមុខជាលំដាប់​។

អតីត​តា​រា​ចម្រៀ​ង​Rock រូបនេះ ក៍បានធ្វើពិធីឡើងផ្ទះវីឡារស្កឹមស្កៃតម្លៃ៣០ម៉ឺនដុល្លារនៅបុរីវារីណា កាលពីថ្ងៃទី៧​ខែកក្កដា​ឆ្នាំ២០២២ និងកំពុងសាងសង់ផ្ទះវីឡារទោលថ្មី១ទៀតនៅបុរីML ផង​ដែរ ខណៈដែលថ្មីៗ​នេះនាងបាន​ទិញ​រថយន្ដ​ទំ​នើបម៉ាកEscalade ដែលមានតម្លៃជិតកន្លះ​លាន​ដុល្លារបន្ថែមពីលើរថយន្ដដែល​មានស្រាប់ដូចជា​Ford Raptor ,Jaguar និងRange Rover ជាដើម។ដោយឡែកសម្រាប់តំណើរកម្សាន្ដ​នៅថៃជាមួយក្រុមការងារ​នា​ពេល​នេះ​ម៉ូ​លីកា មិនប្រាប់ថាចំណាយថវិការសរុបអស់ប៉ុន្មានទេ តែកំពូលអ្នកលក់តាមOnline រូបនេះ​ថ្លែងសារ​ថា”ចែកា និង​ស្វាមី នាំក្រុមការងារមកដើរលេងនៅប្រទេសថៃ សប្បាយសប្បាយ ខ្ញុំស្រលាញ់ពួកគាត់​ដូចបងប្អូន​ចឹង មិនដែល​គិតថាជាបុគ្គលិក ឬមេឡើយ”៕

RELATED ARTICLES