Monday, March 17, 2025
Homeតារាខ្មែរណា សាឌី ៖ហោះទៅបារាំង ក្រោយផ្អើលភ្ជាប់​ពាក្យ​ជាមួយប្រុសសង្ហារ

ណា សាឌី ៖ហោះទៅបារាំង ក្រោយផ្អើលភ្ជាប់​ពាក្យ​ជាមួយប្រុសសង្ហារ

ភ្នំពេញ៖ស្រីស្រស់ណា សាឌី ដែលមានរូបរាងគូឲ្យក្នក់ក្នាញ់នោះបានធ្វើឲ្យគេភ្ញាក់​ផ្អើលខ្លាំង​ដោយសារ​មានការ​សង្ស័យថានាងបានក្លាយទៅជាគូដណ្ដឹងរបស់ប្រុសរូបសង្ហារលោកSummer ​ក្រោយផ្អើលពួកគេបាន​ភ្ជាប់​ពាក្យ​ជាមួយគ្នាកាលពីថ្ងៃទី៥តុលា ។តែជាមួយគ្នានោះ​ដែរ​មាន​​ការ​លេច​ឭថារឿងនោះសាឌី និងSummer គ្រាន់តែចង់​ធ្វើ​​ឲ្យគេចាប់អារម្មណ៍ប៉ុណ្ណោះ ព្រោះ​ការពិត​ស្រី​ស្រស់បុ្រសសង្ហារភ្ជាប់ពាក្យជាការសម្ដែង ប៉ុន្ដែនៅក្រោយខ្នង​ពួកគេ​ម្នាក់ៗ​មាន​គូស្នេហ៍បិតបាំងរៀងៗខ្លួន។អ្វីដែលគូរឲ្យចម្លែកនោះគ្រាន់តែសាឌី បញ្ចេញរូបបំពាក់​ជញ្ជៀ​ន​ទៅវិញ​ទៅមកជាមួយប្រុសស្អាតនោះស្រាប់តែនៅថ្ងៃដដែល​នោះនាងក៍បាន​ហោះ​ទៅដើលេងនៅបារាំងយ៉ាង​រីករាយ​ ខណៈដែលមានFan សួរថាតើនាងទៅ​ជាមួយ​លោក​Summer ឬជា​មួយ​បុរសផ្សេងនោះស្រីស្រស់​មិន​តបឡើយ។

  អតីតFreshie នាងណា សាឌី អាយុ២៥ឆ្នាំមានសម្រស់គូរឲ្យទាក់ទាញ តែកាលពី​ដើម​ឆ្នាំ២០២០ តារាកូនខ្មែរកាត់​ថៃ រូបនេះបានប៉ៈរឿងអាស្រូវត្រូវគេទម្លាយថានាងជាំសាច់​ភ្លៅ​ព្រោះ​​ត្រូវ​កូនមន្រ្ដីធំម្នាក់ខាំដោយសារ​គ្រឺតក្នាញ់​នាង​ខ្លាំងពេក។ប៉ុន្ដែសាឌី ថា​រឿង​នោះជា​នយោបាយដែលគេលាបព័ណលើនាងហើយនាងមិនក្វល់ក្វាយឡើយ ។ខណៈដែលរឿង​អាស្រូវមិនទាន់ស្ងាត់នោះសាឌី បានបង្ហាញភាពហ៊ឺហាតាមរយៈការប្ដូរពីជិះរថយន្ដPrius ទៅ​ជាLexus Nx200t ហើយនៅពាក់កណ្ដាឆ្នាំ២០២១ នាងបានទិញផ្ទះវីឡារឃ្វីននៅបុរីអាម៉ូរី តម្លៃ​​ដល់ទៅជិត១៥ម៉ឺន​ដុល្លារ​ថែមទៀត។សាឌី មិនដែលហ៊ានលាតត្រដាងរឿងគូស្នេហ៍​ជាចំ​ហ​​ទេ ហើយនាងថាផ្ទះវីឡារនោះនាងរស់​នៅតែម្នាក់ឯង ខណៈដែលផ្ទះនាងចាស់​សម្រាប់​ឪ​ពុក​ម្ដាយ​នាង​រស់នៅជាមួយប្អូនៗនាង។ដោយឡែកសម្រាប់​ការហោះទៅ​ដើរកម្សាន្ដនៅ​បារាំ​ង​​នេះ​​ដែរសាឌី នៅតែមិនហ៊ានបញ្ចេញមុខគូស្នេហ៍ឲ្យគេស្គាល់ដដែល តែគេ​ជឿរថានាងមិន​មែន​​ទៅតែ​ម្នាក់ឯងឡើយ ប៉ុន្ដែគេសង្ស័យថាបុរសដែលរួមដំណើរជាមួយនាងនោះ​ក៍បា្រកដ​ជាមិនមែនជាលោកSummer  នោះដែរ។

មហាជនរងចាំមើលថាតើគូស្នេហ៍ពិតរបស់ណា សាឌី ជាកូនមន្រ្ដីធំពូកកែខាំនោះមែន ឬមួយក៍នាង​កំ​ពុង​ពិ​សោធន៍​ស្នេហ៍បុរសខ្មែរនៅបារាំង ដើម្បីបញ្ចប់មន្ទិល​ស្នេហ៍លោក​Summer ?

RELATED ARTICLES