ភ្នំពេញ៖ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន បានឆ្លើយតបភ្លាមៗចំពោះអ្នកដែលថានាងប៉ៈតែស្នេហាមិនសមប្រសបជាច្រើនលើកច្រើនសារ ពិសេសគឺនៅពេលដែលលេចឭថានាងខូចចិត្តដោយសារតែបុរសគេសង្ស័យថាជាគូសង្សារថ្មីរបស់នាងលោកចេន បានរៀបការប្រពន្ធចោលនាងកាលពីថ្ងៃទី២០ឧសភា នោះនីរ័ត្ន ក៍បញ្ចេញរូបភាពកៀកកើយជាមួយបុរសម្នាក់ជាគ្រូពេទ្យរូបសង្ហារដោយពួកគេបានទៅដើរកម្សាន្ដជាមួយគ្នាដល់បារាំង និងញាំអាហារយ៉ាងរ៉ូមែនទិក ព្រមទាំងធ្វើខួបកំណើតឲ្យគ្នាទៅវិញទៅមកទៀតផង។សកម្មភាពទាំងនោះគេអាចសន្និដ្ឋានបានថាច័ន្ទនីរ័ត្ន និងគ្រូពេទ្យគឺពិតជាគូសង្សារនិងគ្នាមែនហើយពួកគេមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ២០២០ ម្លេះ។

ប៉ុន្ដែអ្វីដែលហាក់ច្របូកច្របល់នោះស្របពេលដែលស្រីស្រស់ច័ន្ទនីរ័ត្ន កំពុងតែយល់ចិត្តគ្នាជាមួយលោកគ្រូពេទ្យវ័យក្មេងនោះនាងបែជានៅតែបង្ហាញភាពស្និតស្នាលជាមួយបុរសរូបសង្ហារលោកសេង មង្គល (ហូ ប៉ូសេង)ដូចដើមដដែលរហូតធ្វើឲ្យFan របស់អតីតFreshie លេខ១កាលពីឆ្នាំ២០០៧ រូបនេះហាក់វិលក្បុងអស់ទៀតផង ព្រោះការពិតមិនដឹងថាតើច័ន្ទនីរ័ត្ន ស្នេហ៍ពេទ្យឬក៍នៅអាល័យអ្នកលេងសាច់ដុំធំៗលោកមង្គល?ការលើកឡើងបែបនេះដោយសារតែមុននេះនីរ័ត្ន បានដឹងច្បាស់ថាដៃគូចាស់របស់នាងលោកមង្គល បានងាកទៅកៀកកើយជាមួយថៅកែពេជ្រម្នាក់ ដែលពេលនោះនាងថែមទាំងបោះសំដីថាចង់តែទៅសំលាប់ខ្លួនដោយលោតទឹកលើស្ពានជ្រោយចង្វារឲ្យងាប់ទៀតផងពេលដែលឃើញរូបភាពពួកគេនៅលើMV មួយ។

អំឡុងពេលដែលប្រុសស្អាតកំពុងតែចំណាយពេលនៅជិតអ្នកមេម៉ាយទ្រព្យស្ដុកច្រើនទៅៗនីរ័ត្ន កាន់តែបង្ហាញរូបភាពផ្អែមល្ហែមជាមួយគ្រូពេទ្យទ្វេដងផងដែរទើបធ្វើឲ្យបុរសផ្សេងដែលលង់ស្នេហានាងជាយូមកហើយនោះបានត្រឹមនៅទ្រឹង។ប៉ុន្ដែរយៈពេលចុងក្រោយនេះពិធីការិនីធ្មេញចំពើសហាក់កាន់តែល្អូកល្អើនទាំងជាមួយគ្រូពេទ្យផង ជាមួយដៃគូចាស់លោកមង្គល ផងទើបធ្វើឲ្យអ្នកតាមដានរឿងស្នេហារបស់នីរ័ត្ន រឹតតែឈឺក្បាលរហូតមានការលើកឡើងថាមិនដឹងនីរ័ត្ន នឹងជ្រើសយក១ណាក្នុងចំណោមប្រុសស្អាតទាំងពីរ ព្រោះនាងខ្លួន១មិនអាចជិះទូក២បានឡើយ…។

អ្នកខ្លះទៀតលើកឡើងថាច័ន្ទនីរ័ត្ន កំពុងតែសាងស្នេហាក្លែងក្លាយជាមួយប្រុសរូបសង្ហារទាំងពីរដើម្បីបិតបាំងស្នេហ៍ពិតទៀតផង បើទោះជានីរ័ត្ន និងលោកគ្រូពេទ្យមើលទៅហាក់ចិត្ត១ថ្លើម១និងគ្នាក្ដី។ជាមួយគ្នានេះដែរក៍មានមនុស្សមួយចំនួនថែមទាំងថាច័ន្ទនីរ័ត្ន បានថ្មីនៅអាល័យប្រុសសាច់ដុំមាំលោកមង្គល ទៀតផង។តែអ្វីដែលគេសរសើរនោះគឺគូស្នេហ៍ថ្មីរបស់នីរ័ត្ន ហាក់ដូចជាយល់ចិត្តនាងច្បាស់និងមិនប្រចណ្ឌចំពោះទំនាក់ទំនងរបស់នីរ័ត្ន ជាមួយប្រុសរូបសង្ហារនោះឡើយ។

ហ៊ិន ច័ន្ទនីរ័ត្ន មិនអាចទាក់ទងតាមទូរស័ព្ទបានទេកាលពីពេលថ្មីៗនេះព្រោះទូរស័ព្ទនាងតេមិនចូល។យ៉ាងណាតារាវ័យ៣១ឆ្នាំរូបនេះហាក់ដូចជាមានទំនុកចិត្តខ្ពស់ជាមួយការភ្ជាប់ស្នេហ៍ជាមួយគ្រូពេទ្យ ជាងលោកមង្គលបើទោះជានាងមិនដែលនិយាយពីរឿងគម្រោងលាភាពនៅលីវឲ្យបានច្បាស់លាស់ក្ដី។ប្រសិនបើច័ន្ទនីរ័ត្ន អាចបញ្ឈប់ការខកស្នេហ៍ហើយកប់ដានជួបស្នេហ៍មិនសូវសមប្រកបដោយនាងនិងគ្រូពេទ្យអាចកាន់ដៃគ្នាចូលរោងការនាពេលខាងមុខនេះ ច្បាស់ជាលោកមង្គល លែងហ៊ានស្និតស្នេហ៍នាងដូចពេលនេះទៀតជាមិនខាន។

គូរបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន បានព្យាយាមគេចពីអន្ទាក់ស្នេហ៍មន្រ្ដីធំៗ ហើយបុរសដែលអាចយកបេះដូងនាងបានទាល់តែមានរូបរាងសង្ហារ នាងមានអារម្មណ៍ស្នេហ៍ដែរទើបអាចទៅរួច គឺមិនមែនមានតែទ្រព្យ១មុខអាចបានថ្នាក់ថ្នមស្បែកសខ្ចីរបស់នាងឡើយ។តាមប្រភពថាមុននីរ័ត្ន បញ្ចេញមុខគូស្នេហ៍ថ្មីជាគ្រូពេទ្យនេះនាងក៍ត្រូវបានមន្រ្ដីធំផ្កាយ២ម្នាក់ដែលមានអតីតសង្សារជាតារាហង្សមាសមួយដួងនោះតាមស្នេហានាងជាច្រើនឆ្នាំមកហើយ តែស្រីស្អាតមិនចាប់អារម្មណ៍តំណែងជំទាវលាក់មុខនោះទេ ទើបធ្វើឲ្យលោកធំនោះបរាជ័យទាំងស្រុង។ដោយឡែកការទុកចិត្តគ្រូពេទ្យនិងប្រុសស្អាតក្នុងពេលតែមួយរបស់ច័ន្ទនីរ័ត្ន ពេលនេះគេជឿរថាមន្រ្ដីធំៗវ័យចំណាស់មួយចំនួនដែលលង់ស្នេហ៍នាងនោះនឹងកាត់បន្ថយការតាមញ៉ែនាងទៀតជាមិនខាន៕