Sunday, September 8, 2024
Homeតារាខ្មែរតើលើលោកនេះមានអ្នកណាពូកែទ្រាំជាងពេជ្រ សូលីកា ទៀត?

តើលើលោកនេះមានអ្នកណាពូកែទ្រាំជាងពេជ្រ សូលីកា ទៀត?

ភ្នំពេញ៖អ្នកមេម៉ាយកូន១នាងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានដឹកដៃលោកថុល សុភិទិ កូនមន្រ្ដីធំផ្កាយ២ ច្រៀងសម្ដែងនៅក្លឹប១ កាលពីរាត្រីថ្ងៃទី៦ខែតុលា ហើយកំពុងតែចូល​តួ​ស្លុង​​​អារម្មណ៍ល្អជាមួយអ្នក​ចម្រៀង​លេង​ម៉ូដសាក់នោះ ស្រាប់តែអតីតគូដណ្ដឹង​នាងលោក​គឹម ហាន បានបង្ហាញខ្លួនក្នុងហ្វូងមនុស្សនៅចំពោះមុខ​នាង​ដែរ ហើយតាមព័តមានថាអា​ណិ​ក​ជន​ខ្មែរមកពីអូស្រា្ដលីរូបនោះស្និតស្នាលដៃគូថ្មីនៅក្បែឆាកសូលីកា ច្រៀងរាំ​ទៀតផង​។សូ​លី​​កា ដែលកាន់ក្បាលមីក្រូនោះគិតតែពីច្រៀងរាំទៅតាមអត្ថន័​យបទចម្រៀងដោយហាក់​មិន​ក្វល់​ក្វាយពីប្ដីចាស់នោះទេ ហើយពេលច្រៀងចប់នាងក៍មិនបាននិយាយឌឺដង​ឬដៀមដាម​ដាក់​លោកហាន ឡើយ។

អ្នកទៅទស្សនាការច្រៀងសម្ដែងរបស់សូលីកា និងភិទិ បានខមិន​នៅលើវីដេអូដែលពួក​គេច្រៀងរួមគ្នា​ហើយ​អតីតស្វាមីសូលីកា នៅចំពោះមុខនោះដោយពួក​គេ​លើកឡើងថា”តើនៅលើលោកនេះ​មានអ្នកណាពូកែ​ទ្រាំ​ជាងពេជ្រ សូលីកា ទៀត?”។ថ្វី​ត្បិត​តែមានការលើកឡើងបែបនេះក្ដី ប៉ុន្ដែកន្លងមកគេឃើញតារា​ជាច្រើន​ដួង​មកហើយ​ដែលអាច​ទ្រាំ​បានដូចជាសូលីកា នាពេលនេះដែរពោលគឺពេលស្រលាញ់ស្អិតល្មូតគ្នា ពេលបែក​គ្នា​អតីត​ប្ដីឬសង្សារ​បណ្ដើរ​​អ្នកថ្មីកាត់មុខ  ពួកគេមិនបង្ហាញប្រតិកម្មឡើយ ប៉ុន្ដែផ្ទុយទៅវិញបែជាមាន​ខ្លះ​និយាយ​ស្ដីរកគ្នាដូចជាគ្មានរឿងអ្វីកើតឡើងទៀតផង ដូចជាករណីអ្នកនាងលី ម៉ារីណា កន្លង​​មកគេ​ឃើញនាងស្និត​ស្នាល​និងនិយាយស្ដីជាមួយនាងនៅ សុនិតា ដែលប្រពន្ធថ្មី​របស់​​អតីប្ដី​នាង​លោក​ទឹត ថាវរិទ្ធ ហើយជូនកាលថែម​ទាំង​ថតរូបSelfie ជាមួយគ្នាទៀត​ផង។ចំ​ពោះ​នាង​សូ​លីកា វិញសកម្មភាពរបស់នាងជាមួយថុល សុភិទិ នៅតែស្និត​ស្នាលគ្នាហាក់ខុស​ពីមិត្ត​ភក្ដិ​​ធម្ម​តាដដែល បើទោះជាកន្លងមកនាងអះអាងថាខ្លួនគ្រាន់តែជាFan របស់មន្រ្ដីធំ​រូបនោះ​ក្ដី។

 ពេជ្រ សូលីកា មិនត្រឹមតែអាចទប់អារម្មណ៍បាននៅពេលដែលឪពុករបស់កូនប្រុស​នាងកៀកកើយនារីថ្មី​នៅ​ផ្ទាល់មុខនោះទេ ប៉ុន្ដែតារារូបនេះក៍រឹងមាំលើសនេះទ្វេដងទៀតផង ដោយសារតែម្ដាយជាទី​ស្រលាញ់របស់​នាង​អ្នកស្រីស៊ិន ស្រីនាង ត្រូវតុលាការកាត់ទោស​ឲ្យ​ជាប់​គុកដល់ទៅ១២ឆ្នាំ ហើយនាងបែកបាក់គូដណ្ដឹង​ក្នុងពេលតែ​មួយ ប៉ុន្ដែនាងនៅតែអាច​ចេញ​​ច្រៀង​​សម្ដែងដូចដើម ព្រោះនាងតាំងចិត្តថាចាប់ពីពេលនេះតទៅ​ត្រូវរកលុយ​ចិ​ញ្ចឹម​ប្អូន​ផង​កូនផងតែម្នាក់ឯង។

  ពេជ្រ សូលីកា ថ្លែងថា”ផ្ដាំអតីតកាលឲ្យមានសុភមង្គល,ផ្ដាំបច្ចុប្បន្នឲ្យមានក្ដីសុខ ,ផ្ដាំខ្លួនឯងឲ្យរួចពីទុក្ខ”។

យ៉ាងណាគេរងចាំមើលថាសូលីកា នឹងត្រូវកំលោះលេងម៉ូដសាក់​លោ​ក​​សុភិទិ ស្ម័គ្រ​ចិត្តព្យាបាល​ដំបៅបេះ​ដូងនាងឬមួយក៍ពួកគេពិត​ជាដៃគូធម្មតាដូចអ្នកមេម៉ាយ​កូន១អះអាង​មែន?ប្រសិនបើសូលីកា មិនជ្រើស​ប្ដីថ្មី​ជាតារាដូចគ្នានោះគេជឿរថាអ្នកមេ​ម៉ាយ​កូន១ស្រួយ​ដូចដូងម្នាក់នេះនឹងមានមន្រ្ដីធំមួយចំនួនជ្រួលជ្រើម​ស្នេហ៍​ឡើងវិញជាមិនខាន៕

RELATED ARTICLES