Sunday, September 8, 2024
Homeតារាខ្មែរគង់ សុជាតិ ៖នាំប្ដីទៅរឹតចំណងស្នេហ៍នៅអ៊ឺរ៉ុប ក្រោយ​ខកខានជាង៣ឆ្នាំ

គង់ សុជាតិ ៖នាំប្ដីទៅរឹតចំណងស្នេហ៍នៅអ៊ឺរ៉ុប ក្រោយ​ខកខានជាង៣ឆ្នាំ

ភ្នំពេញ៖អ្នកនាងគង់ សុជាតិ បានបណ្ដើរស្វាមីក្មេងលោកជា វិបុល ឡើងយន្ដហោះកាល​ពីថ្ងៃទី​៩ តុលា ដើម្បីទៅ​កម្សាន្ដនៅប៉ែកអ៊ឺរ៉ុបរយៈពេលខ្លីក្នុងនោះទិសដៅ​គឺប្រទេសអង់គ្លេសនិង​ស្កុត​លែនជាដើម។តាមសកម្មភាពជាក់​ស្ដែងរបស់ប្ដីប្រពន្ធតារា១គូនេះបង្ហាញឲ្យឃើញថាសុជាតិ-វិបុល ហាក់ដូចជាប្ដីប្រពន្ធទើបរៀបការហើយថ្មោង​ថ្មីហើយដឹកដៃគ្នាទៅHoney Moon នៅអ៊ឺ​រ៉ុប​អីចឹង ព្រោះផ្អែមល្ហែមណាស់ ហើយពួកគេ​មិនបានយក​កូនស្រីទៅ​ជាមួយឡើយ។លោក​វិបុល ថ្លែងថាលោកបានវិលមកជិះយន្ដហោះជាមួយ​ប្រពន្ធវិញជាលើកដំបូងក្រោយ​ខក​ខាន​ជាង៣ឆ្នាំ ហេតុនេះមានអារម្មណ៍ថាភ័យ​ផងអរផង។​ចំណែកសុជាតិ វិញបានបង្ហាញ​អារម្មណ៍​រីករាយ ចំពោះ​ការនាំប្ដីទៅដើរលេងនៅបរទេសជើង​នេះ​ហើយនាង​បានហៅប្ដីក្មេងថាHoney ទៀតផង។

 ក្រៅពីតំណើរកម្សាន្ដរួមជាមួយក្រុមហ៊ុនមួយនោះគង់ សុជាតិ-ជា វិបុល នឹងឆ្លៀតសាង​អនុស្សាវរីយ៍ជា​មួយគ្នា​នៅក្រៅស្រុកឲ្យបានកាន់តែច្រើនថែមទៀត ស្របពេលដែលតម្រុយ​នៃការ​យក​កូនភ្លោះក៍មិនទាន់អស់​សង្ឃឹម​១០០% ដែរ ក្រោយលោកវិបុល សុំឲ្យភរិយា​បង្កើត​កូន​ប្រុសម្ដងពីរឲ្យលោកតែពិធីការិនីវ័យ៤៦ឆ្នាំ នៅតែមិន​ឃើញ​ពពោះ បើទោះជាកូនស្រី​រប​ស់​នាង​ឈ្មោះជា សុជាតិនារី អាយុជាង៥ឆ្នាំទៅហើយក្ដី។យ៉ាងណាលោកវិបុល វិញ​មិន​ហ៊ាន​​ដាក់បន្ទុកទៅភរិយាដែលមានអាយុបងខ្លួនដោយគិតតែពីរំអុកចង់បានកូននោះទេ ព្រោះ​លោ​ក​ដឹងថា​សុ​ជាតិ ត្រូវការពេលវេលាពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់​លាស់ជាមុនសិន​រឿង​យកកូនថែមនេះ​ព្រោះអា​យុ​ច្រើនមិនមែនចេះតែផ្គាប់ចិត្ដប្ដីបានគ្រប់យ៉ាងឡើយ។

 គង់ សុជាតិ បានចាប់ដៃលោកជា វិបុល ជាង៨ឆ្នាំដោយទទួលបានកូនស្រី១ តែសរុប​សុ​ជាតិ ​មានកូនទាំង​អស់​៣នាក់ទៅហើយ(កូនជាមួយប្ដីដើម២នាក់(ស្រី១) ហើយរឿង​ដែល​សុជាតិ កក់ក្ដៅខ្លាំងនោះគឺលោកវិបុល ស្រ​លាញ់កូននាងជាមួយប្ដីដើមដូចជាលោក​របស់​លោក​​បង្កើតដែរ។ប៉ុន្ដែលោកវិបុល ក៍ធ្លាប់ធ្វើឲ្យសុជាតិ យំ​ដោយ​សារតែប្ដីក្មេងក្រោយ​លោក​ផ្ទុះ​រឿង​ស្នេហា​ជា​មួ​យអ្នកនាងចាន់ កែវនិមល កាលពីពាក់កណ្ដាលឆ្នាំ២០២០ នោះ​ពេលនេះ​”ក្រោយភ្លៀង​មេឃ​ស្រឡះ” ហើយលោកវិបុល មិនដែលលេចឭថា​ទាក់ទងស្រីក្មេងខាងក្រៅ​ទៀត​ឡើយ ក្រោយ​លោកបានកោសក់បួសជាសាមណេរ​(នេន)អស់រយៈពេល១០ថ្ងៃ​នៅវត្តនិ​គ្រោធវ័ន ហៅវត្ត​គល់​​​ទទឹងកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០៕

RELATED ARTICLES