ភ្នំពេញ ៖ តារាចម្រៀងឆ័យលី ដាឡែន ថ្មីៗនេះបានធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អើល ជាមួយការបង្ហាញរូបស្រាត ឃោសនាផលិតផលថែរក្សាស្បែក ក្នុងនោះមានទស្សនិកជនមួយចំនួន សរសើរថា តារាស្រីរូបនេះ មានស្បែកស្អាត ទើបនាងហ៊ានបញ្ចេញរូបស្រាត បង្ហាញពីសម្រស់ស្បែករបស់នាង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ តារាចម្រៀង និងសម្តែង ឆ័យលី ដាឡែន ដែលជាអ្នកលក់ផលិតផលតាមអនឡាញម្នាក់ដែរ បានបង្ហាញរូបថត ក្នុង Story នៃបណ្តាញសង្គម ហ្វេសប៊ុក របស់នាង ជារូបស្រាតននល ដើម្បីឃោសនាផលិតផលឡេ និងក្រែមខាត់ស្បែក ទាក់ទាញអតិថិជនឲ្យមានការចាប់អារម្មណ៍។ ប៉ុន្តែទោះបីជាយ៉ាងណា មិនឃើញមានអ្នកចូលទៅបញ្ចេញយោបល់ (Comment) រិះគន់នោះទេ ព្រោះរូបភាពដែលបង្ហាញនោះ ជារូបស្រាតបែបសិល្ប: និងមិនបានបង្ហោះជាសាធារណ:នោះទេ ដោយនាងគ្រាន់តែបង្ហាញក្នុង Story ហ្វេសប៊ុក របស់នាងប៉ុណ្ណោះ។ ម៉្យាងទៀត គេយល់ថា នោះជាការឃោសនាផលិតផលថែរក្សាស្បែក ដែលចាំបាច់ត្រូវបង្ហាញសម្រស់ស្បែកពិតៗបែបនេះ។
សូមបញ្ជាក់ដែរថា តារាចម្រៀងឆ័យលី ដាឡែន បានទទួលជោគជ័យក្នុងអាជីពសិល្ប: ប៉ុន្តែនាងហាក់មិនបានជោគជ័យក្នុងជីវិតស្នេហា បន្ទាប់ពីចែកផ្លូវគ្នាពីចំណងអាពាហ៍ពិពាហ៍មិនសមប្រកប ជាមួយអតីតស្វាមីវ័យក្មេង អស់រយៈពេលជាច្រើនឆ្នាំមក មកដល់ពេលនេះ គេសង្កេតឃើញថា តារាស្រីរូបស្រស់សិចស៊ីរូបនេះ មិនបានបង្ហាញគូស្នេហ៍ថ្មី ឬទំនាក់ទំនាក់់ជាមួយបុរសណាម្នាក់ទៀតនោះទេ ភាគច្រើន គេសង្កេតឃើញថា តារារូបនេះ មមាញឹកជាខ្លាំងជាមួយការប្រកបរបររកស៊ីផ្ទាល់ខ្លួន ជាច្រើនមុខ រួមទាំងការលក់ផលិតផលតាមអនឡាញផងដែរ៕ ខៀវទុំ