Sunday, September 8, 2024
Homeតារាខ្មែរស្រីស្អាតរ៉េត ៖ស៊ូហ្សាណា ត្រូវការប៉ុន្មានឆ្នាំ​ទៀត​ទើបទៅរួច?

ស្រីស្អាតរ៉េត ៖ស៊ូហ្សាណា ត្រូវការប៉ុន្មានឆ្នាំ​ទៀត​ទើបទៅរួច?

ភ្នំពេញ៖តារាចម្រៀងត្រេមុខស្រដៀងកូនកាត់ជប៉ុននាងរ៉េត ស៊ូហ្សាណា កំពុងមានរាសីល្អ​នា​រយៈពេលចុង​ក្រោយ​នេះព្រោះនាងត្រូវប៉ាន់ទាំងការច្រៀងConcerts និងស្ពតធំៗទើបធ្វើឲ្យ​ស្រីស្រស់វ័យ២២ឆ្នាំរូប​នេះកាក់​កបរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ។ប៉ុន្ដែទាក់ទងរឿងថាតើនាងស៊ូហ្សាណា ត្រូវការពេល​វេលាប៉ុន្មានឆ្នាំទៀតទើបអាចក្លាយទៅជា​តា​រា​ស្រី​លំដាប់ជូរមុខក្នុងតំណែងរបស់ឱក សុគន្ធកញ្ញា និងពេជ្រ សោភា ដែលរ៉ាប់រងជាង១០ឆ្នាំ​មកហើយនោះហាក់នៅមិនទាន់ច្បាស់លាស់នៅឡើយ ព្រោះថាសូម្បីតែសួស វីសា ដែលប៉ង​ត្រឹមតំ​ណែងទី២បន្ទាប់ពីសុគន្ធកញ្ញា នោះក៍ពេលនេះនាងមិនទាន់អាចធ្វើវាបានដែរ។ដោយ​ឡែក​លោកមិញ សុធីវណ្ណ វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថាស៊ូហ្សាណា ត្រូវការច្រើន​ឆ្នាំតទៅទៀតបើចង់​បាន​តំណែងជាតារាស្រីនៅជូរមុខហង្សមាស ព្រោះថាហ្សាណា មាន​ចំ​ណុ​ច​ខ្លាំងច្រៀងបទជាភាសារបរទេសល្អ និង​រូបសម្រស់ស្អាតទាក់ទាញ តែការច្រៀងបទជាភា​សារខ្មែរ​នៅមានកម្រិត…។

 គេចាំបានថាអំឡុងពេលដែលស្រីស្រស់រ៉េត ស៊ូហ្សាណា ចូលច្រៀងនៅហង្សមាស​ដំ​បូង​កាលពីឆ្នាំ២០១៦ នោះ​នាងរងការរិះគន់ច្រើនពីអ្នកលេងបណ្ដាញសង្គម ថាសម្លេងច្រៀង​មិន​កើតបានតែរូបសម្រស់ ប៉ុន្ដែ​ក្រោយ​ហ្សា​ណា ចេញបទ”ឈប់”នោះការវាយតម្លៃ​ពីសម្ថភាព​របស់នាងខុសៗគ្នា ហើយនៅពេលនាងបន្ថែម​ការចេញបទ​”សង្ស័យ”​ទើបធ្វើឲ្យអ្នកដែល​ថា​នាង​ច្រៀងបទខ្មែរមិនសូវល្អដូចបទបរទេសនោះ​ងាកមកស្ដាប់ចម្រៀងនាង​បានវិញ ហើយ​ផ្គួប​ផ្សំនាងចូលចិត្តលេងខ្លួនជាមួយសម្លៀកបំពាក់ប្លែកៗ​នេះធ្វើឲ្យមានតែរូបនាងម្នាក់គត់ក្នុង​ចំ​ណោមតារាស្រីផ្សេងៗទៀតរបស់ហង្សមាសដែលលេច​ធ្លោជាងគេអំឡុងរដូវកូវីដនិងមក​ដល់​បច្ចុប្បន្ន រហូតមាន​តារាខ្លះថាហង្សមាសលើកតែនាងជាងតារា​ផ្សេងៗទៀតផង។ប៉ុន្ដែ​តាម​តារារៀមច្បងនៅហង្សមាសធ្លាប់​បង្ហើប​ថារាល់ស្ពត និងច្រៀងសម្ដែងConcerts ទាំង​ឡាយនោះហ្សាណា ក៍ដូចជាតារាផ្សេងៗទៀតដែរគឺម្ចាស់Sponsors តម្រូវជ្រើសយក មិនមែន​ថៅ​កែ​លើកនាងជាងគេឡើយ។

 គិតនៅត្រឹមចុងឆ្នាំ២០២២ នេះរ៉េត ស៊ូហ្សាណា នៅតែមានយ៊ីអ៊ុនល្អដដែលហើយ​នាង​ស្ថិត​ក្នុងចំណោម​តារាប្រ​ជែងទីផ្សារយុវវ័យនាពេលបច្ចុប្បន្នមានដូចជានាងតន់ ច័ន្ទសីម៉ា និង​យូរី ជាដើម​។តាមអ្នកដឹកនាំកម្មវិធី​ប្រគុំ​តន្ត្រី​បានបង្ហើបឲ្យដឹងថាហ្សាណា  ស៊ីថ្លៃច្រៀង​សម្ដែង​Concerts ធំៗ​ម្ដង​ក្បែរ២ពាន់ដុល្លារ ហេតុនេះហើយក្នុង​១ឆ្នាំៗ​នាង​ក៍អាចរកប្រាក់​ចំណូលបាន​ជាច្រើនពីការ​ងារ​សិល្បៈផងដែរ។តារាចម្រៀងជើងចាស់នៅហង្សមាសពេជ្រ សោភា ធ្លាប់​ប្រាប់​អ្នកយកព័ត​មានយើងថាហ្សាណា អាចនឹងស្នងរូបនាងឬសុគន្ធកញ្ញា នៅពេលដែល​អ​នា​គត​បានពោលគឺ​នៅ​ពេល​ដែលនាងនិងកញ្ញា ចាស់ៗទៅ។ប៉ុន្ដែសោភា មិនបានលើកហេតុ​ផល​​ពី​ការព្យាករណ៍​របស់​នាងឬបញ្ចេកទេសច្រៀងបទខ្មែររបស់ស៊ូហ្សាណា នោះទេ ខណៈ​ដែល​អ្នកតាមដានសិ​ល្បៈ​​​បាន​លើកឡើងថា​ស្ទីលច្រៀងរបស់ស្រីស្អាតហ្សាណា បទ”សង្ស័យ”​នោះសម្លេងស្រដៀងគ្នានិង​សោភា តែម្ដងសម្រាប់១បទនេះ។

 ថ្វីត្បិតតែរ៉េត ស៊ូហ្សាណា ពិបាកឆក់ចាប់តំណែងជាតារាស្រីលំដាប់មុខរបស់​ហង្ស​មាសព្រោះក្ដី ប៉ុន្ដែការចាប់​អាជីពចម្រៀងជាង៦ឆ្នាំនេះនាង​ត្រូវបានគេចាត់ទុកថាស្ថិត​ក្នុងចំ​ណោមអ្នកចម្រៀង​វ័យក្មេងដែលរកលុយ​បាន​ច្រើនព្រោះនៅរដូវកូវីដកន្លងមកដែលតារាខ្លះដាច់បាយនោះហ្សាណា បែជាមានលុយទិញផ្ទះ២ជុង​តម្លៃជាង២០​ម៉ឺនដុល្លារ,រថយន្ដ Jeep Rubicon តម្លៃ​៨៧​០០០ដុល្លារ និងបើកហាងសម្លៀកបំពាក់ជាដើមដែលត្រឹម១ប្រាវនោះ​គេ​ជឿរ​ថា​នាង​ចាយលុយជិតកន្លះ​លានដុល្លារទៅហើយ។ប៉ុន្ដែហ្សាណា ដែលចេញច្រៀង​គ្រប់​ខេត្តក្រុងទៅហើយ​នាងនៅតែ​ខ្លាច​សុវត្ថិភាពផ្ទាល់ខ្លួនរឿងប្រុសៗតាមញ៉ែ ទើបគ្រប់ពេល​វេលាទាំងអស់ស្រី​ស្រស់បន្ដ​ជ្រើ​ស​វិធីមាន​ឪពុកម្ដាយតាមការពារ ។ចំណែកដំណឹងហ្សាណា មានសង្សារកាលពីពាក់កណ្ដាលឆ្នាំ​២០២០ ដោយនាងកាន់ដៃ​បុរសម្នាក់បាំងមុខនោះ រហូត​មកដល់ពេលនេះនាងនៅតែមិនហ៊ាន​បញ្ចេញមុខគូស្នេហ៍ឲ្យគេស្គាល់ដដែល៕

RELATED ARTICLES