Sunday, September 22, 2024
Homeព័ត៌មានជាតិស្រវឹងធ្លាក់ភ្នែក ដើរធ្លាក់ទឹកអូរ លង់ស្លាប់

ស្រវឹងធ្លាក់ភ្នែក ដើរធ្លាក់ទឹកអូរ លង់ស្លាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បានដើរទៅផ្ទះ ស្រាប់តែធ្លាក់ទឹកអូរ បណ្តាលឲ្យលង់ទឹកស្លាប់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទី ត្រង់ចំណុចសំណង់ស្ទាក់ទឹកអូរតាវ៉ន ក្រុមទី១ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ។

ជនរងគ្រោះ មានឈ្មោះ ទិត្យ សម្បត្តិ ហៅដា ភេទប្រុស អាយុ ៣៨ឆ្នាំ ររស់នៅក្រុមទី២០ ភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ឡុង អធិការនគរបាលស្រុកឯកភ្នំ បានឱ្យកម្លាំងសមត្ថកិច្ច ចុះពិនិត្យទីកន្លែងហេតុ និងសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ ទិត្យ សម្បត្តិ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ក្រោមមូលហេតុផឹកស្រាស្រវឹង ដើរធ្លាក់ទឹកអូរ ។

សពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES