ភ្នំពេញ៖អ្នកម៉ាយសុខ សោម៉ាវត្តី បានបែកធ្លាយរឿងស្នេហាលោកថៅកែហាងថតរូប១តាំងពីខែឧសភា បន្ទាប់ពីបុរសចំណាស់កាត់ចិនរូបនោះបង្ហាញភាសារស្នេហាចំពោះវត្តី នៅលើអេតស្ទរីហ្វេសបុកជាចំហកាលពីខែឧសភា ពោលគឺបន្ទាប់ពីវត្តី ចែកផ្លូវគ្នាជាមួយប្រុសក្មេងលី វ៉ាហេទ ក្ដៅៗម្លេះ។ប៉ុន្ដែរហូតមកដល់ពេលនេះវត្តី មិនដែលហ៊ានបង្ហាញភាពស្អិតល្មូតជាមួយថៅកែជាសាធារណៈនោះទេ បើទោះជានៅតាមបណ្ដារកម្មវិធីអ្នកសិល្បៈមួយចំនួនបុរសសាច់ដុំធំៗរូបនោះធ្លាប់ដឹកដៃនាងទៅចូលរួមដូចគូស្នេហ៍ក្ដី។ការជ្រើសរើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហរបស់សោម៉ាវត្តី នៅពេលនេះ ច្បាស់ណាស់ថានាងមិនទាន់ទុកចិត្តលោកថៅកែ១០០%នោះទេ ហេតុនេះស្ថិតក្នុងតំណាក់កាលមើលចិត្តថ្លើមគ្នាបែបនេះជៀសវាងចំណងស្នេហាមានការប្រែប្រួលនាំតែខ្មាសមិត្តភក្ដិទើបពិធីការិនីតូចតន់រូបនេះជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហ តែម្ដងដែលដូចគ្នាទៅនិងអ្នកមេម៉ាយពេជ្រ សោភា,សុខ ស្រីនាង និងកែវ និសា ជាដើមដែរ។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅសុខ សោម៉ាវត្តី កាលពីថ្ងៃទី១២តុលា ទូរស័ព្ទនាងតេមិនចូលឡើយ ទើបមិនអាចសុំការំបភ្លឺរឿងជ្រើសចាស់ លែងបេតីប្រុសក្មេងនេះឡើយ។យ៉ាងណាក្រោយផ្ដាច់ស្នេហ៍វ៉ាហេទ បើទោះជាវត្តី បាត់បង់ទាំងស្រុងនូវភាពផ្អែមល្ហែមស្នេហ៍ក្ដី ប៉ុន្ដែជាញឹកញាប់នាងតែងតែចេញសារដោយគ្មានទុក្ខសោកស្នេហាដូចអំឡុងនាងលែងប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ ឡើយ។ផ្ទុយទៅវិញសោម៉ាវត្តី បែជាថាជីវិតនាងពោពេញទៅដោយសេរីភាពពេញទំហ៊ឹងដូចគ្នាទៅនិងពេជ្រ សោភា ដែរ បើទោះជាគ្រប់គ្នាយល់ថាការថ្លែងរបស់នាងហាក់ដូចជាគ្រាន់តែធ្វើឲ្យធូទ្រូងព្រោះគ្មានស្រី្ដណាម្នាក់ចង់មេម៉ាយក្ដី ។អ្វីដែលគូរឲ្យតត់សម្គាល់នោះវត្តី បានបង្ហាញភាពហ៊ឺហានិងឡើងកាលីពជាងមុនព្រោះពេលនេះនាងជិះរថយន្ដម៉ាកJeep Rubicon តម្លៃជាង៨ម៉ឺនដុល្លារ រហូតមានការលើកឡើងថាអ្នកមេម៉ាយសាច់សខ្ចីរូបនេះត្រូវគូស្នេហ៍ថ្មីជ្រោមជ្រែងទៀតផង ខណៈដែលរយៈពេលចុងក្រោយនេះគេឃើញនាងចាប់ផ្ដើមលេងខ្លួនប្លែកជាងមុនផងដែរ។

សុខ សោម៉ាវត្តី ថ្លែងសារថាមនុស្សស្រីដែលមានតម្លៃឆ្លាតវៃ រឹងមាំ និងចាស់ទុំ មិនមែនស្អាតដោយសារភាពស៊ិចស៊ី ឬស្លៀកពាក់ម៉ាកល្បីៗនោះទេ តែដោយចឬក ស្អាតចេញពីបេះដូង និងឆ្លុះបញ្ចាំងទៅខាងក្រៅ ជីវិតមិនបាច់បង្ហាញភាពរីករាយខាងក្រៅទេ សុំត្រឹមក្នុងចិត្តគ្រប់គ្រាន់ហើយ រស់នៅជាខ្លួនឯង កុំរស់នៅលើមាត់អ្នកដ៍ទៃ…។តាមរយៈការប្រកាន់ទស្សនៈរបស់សោម៉ាវត្តី បែបនេះធ្វើឲ្យមានការលើកឡើងថាពេលនេះអ្នកមេម៉ាយហាក់ចាស់ចិត្ត ចាស់គំនិតជាងមុនក្រោយនាងពិសោធន៍ស្នេហ៍បុរសចំណាស់ជាងខ្លួនជិត៥ខែមក។ប៉ុន្ដែមិត្តភក្ដិរបស់វត្តី ខ្លះនៅតែឲ្យយោបល់នាងថានាងនៅក្មេងនិងមានរូបសម្រស់ស្អាតប៉ុណ្ណឹងដែរគូតែធ្វើជំទាវទៅ ស្រួលជាងព្រោះដេកតែចាយលុយ…។តែវត្តី មិនក្វល់ស្ដាប់អ្នកឲ្យយោបល់ទាំងឡាយនោះទេ ហើយនាងក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារឿងមានមន្រ្ដីធំ កូនអ្នកធំតាមស្រលាញ់អីមិនធ្វើឲ្យនាងរំភើបនោះទេ ព្រោះនាងឆ្លងកាត់វាអស់ហើយ ។ការអះអាងរបស់វត្តី បែបនេះច្បាស់ណាស់ថានាងចង់បានគូស្នេហ៍ច្បាស់លាស់ មិនមែនស្នេហ៍ក្លែងក្លាយ ដែលល្អមើលតែពីខាងក្រៅ តែក្នុងបេះដូងគាំគ្រាចិត្តនោះឡើយ។

សូមបញ្ជាក់ថាទោះជាសុខ សោម៉ាវត្តី បានលែងប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ បច្ចុប្បន្នជាស្នងការរងខេត្តរតនៈគិរី ជិត៨ឆ្នាំក្ដី តែពួកគេនៅតែរាប់អានគ្នាជាធម្មតាគឺដូចគ្នាទៅនិងអ្នកនាងគង់ សុជាតិ និងចន ច័ន្ទលក្ខិណា ជាដើមដែលពួកគេបន្ដរាប់អានអតីតប្ដី មិនមែនយកគ្នាជាសត្រូវទេ។មហាជនរងចាំមើលថាតើសោម៉ាវត្តី និងលោកថៅកែហាងថតរូបធំមួយដែលតែងតែថតPre-Wedding ឲ្យតារាល្បីជាច្រើនមកហើយនោះពួកគេអាចដឹកដៃគ្នាថតតាំងរោងការខ្លួនឯងនាពេលខាងមុខបានដែរឬទេ?
