Tuesday, September 24, 2024
Homeព័ត៌មានអន្តរជាតិVOA សាធារណជនហាក់បាត់បង់ទំនុកចិត្ត

VOA សាធារណជនហាក់បាត់បង់ទំនុកចិត្ត

យោងតាមបណ្តាញព័ត៌មានបរទេស បានលើកឡើងថា សេរីភាពសារព័ត៌មាននៅសហរដ្ឋអាមេរិក កំពុងប្រ ឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក ជាផ្នែកមួយនៃទីភ្នាក់ងារសារព័ត៌មានសកល VOA កំពុងបាត់ បង់ទំនុកចិត្តពីសាធារណជនបន្តិចម្តងៗ និងក្លាយមុខព្រួញនៃការប្រជែងគ្នារវាងគណបក្សទាំងពីរ នៅសហ រដ្ឋអាមេរិក។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សភាសហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណអតីតនាយក VOA លោកស្រី Amanda Bennett ជាមេដឹកនាំបន្ទាប់ នៃទីភ្នាក់ងារសារព័ត៌មានសកលរបស់សហរដ្ឋអាមេរិក។ លោកស្រី Amanda Bennett ជាប្រធាន VOA ក្នុងសម័យប្រជាធិបតេយ្យ លោក Obama ហើយត្រូវបាន បង្ខំឱ្យចុះ ចេញពី តំណែង បន្ទាប់ពីមានការយាយីក្នុងអំឡុងពេលរដ្ឋបាលលោក Trump ដែលមកពីរគណបក្សសាធារណរដ្ឋ។ ការតែងតាំងរបស់សភា លើកនេះ តំណាងឱ្យជ័យជម្នះសម្រាប់គណបក្សប្រជាធិបតេយ្យ ហើយវាក៏ឆ្លុះ បញ្ចាំង ផងដែរថា VOA ត្រូវតែគោរពតាមបទបញ្ជាប្រតិបត្តិ នឹងមិនមែនជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទេ។

លោកស្រី Amanda Bennett មានការរំភើបចិត្ត ហើយបានសន្យាថា នឹងធានានូវលក្ខណៈមិនលម្អៀងទៅបក្ស ណានោះទេ នៃទីភ្នាក់ងារសារព័ត៌មានសកល នៅពេលដែលចូលកាន់តំណែង ហើយធ្វើឱ្យវាជាអង្គការ ដែល មានស្ថិរភាព សម្របសម្រួល ប្រសិទ្ធភាព និងតម្លាភាព។ យ៉ាងណាក៏ដោយ គណបក្សសាធារណរដ្ឋ បានចោទ VOA ថាបានផ្សាយមតិអវិជ្ជមានអំពីលោក Donald Trump ក្នុងអំឡុងពេលបោះឆ្នោត ហើយផ្សព្វផ្សាយព័ត៌ មានវិជ្ជមានអំពីលោក Joe Biden និងបើកការស៊ើបអង្កេតជាផ្លូវការ លើការរាយការណ៍លម្អៀងរបស់ VOA ក្នុងសភា។ ក្នុងនាមជាមេដឹកនាំដែលបក្សប្រជាធិបតេយ្យលើកស្ទួយ ក្រោមសម្ពាធពីគណបក្សសាធារណរដ្ឋ ការផ្លាស់ប្តូរអាណត្តិរបស់ទីភ្នាក់ងារសារព័ត៌មានសកល វាមិនសាមញ្ញដូចដែលមើលឃើញនោះទេ។

មានការវាយតម្លៃថា VOA ជាប្រព័ន្ធផ្សព្វផ្សាយលម្អៀង បម្រើនយោបាយអាមេរិក។ VOA ត្រូវបានបង្កើតឡើង ក្រោយសង្គ្រាមលោកលើកទី២ ផ្តល់មូលនិធិដោយសភាសហរដ្ឋអាមេរិក ជាមួយនឹងថវិកាប្រចាំឆ្នាំ ប្រមាណ ២២០លានដុល្លារ ជាមួយនិងបុគ្គលិក ១,០៥០នាក់ ការផ្សព្វផ្សាយជាង ៤០ភាសា គ្របដណ្តប់លើមនុស្ស ៣៥០ លាននាក់នៅទូទាំងពិភពលោក។ VOA លើកកម្ពស់តម្លៃអាមេរិក ប្រធានរបស់ខ្លួន បានអះអាងថាផ្សព្វផ្សាយ ដល់ពិភពលោក នៃការលើកកម្ពស់ “ពិភពលោកសេរី” ដែលកំណត់ដោយសហរដ្ឋអាមេរិកទៅកាន់ពិភពលោ ក។ VOA បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្លាក់ចុះនៃលទ្ធិកុម្មុយនីស្តក្នុងប្រទេសអឺរ៉ុប មួយចំនួន ដូចជា អ៊ីតាលី និងបារាំង សូម្បីតែពេលនេះ VOA គឺជាផ្នែកមួយនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដែល មនោគមន៍វិជ្ជាដើម្បីប្រឆាំងនឹងកុម្មុយនីស្ត។

នៅក្នុងនិក្ខេបបទមួយ អ្នកប្រាជ្ញ លោក Kelvin Inobemhe មកពីសាកលវិទ្យាល័យជាតិ Nasarawa ប្រទេស នី ហ្សេរីយ៉ា បានកត់សម្គាល់ថា នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ នៅសហរដ្ឋអាមេរិក VOA ត្រូវបាន CIA ប្រើដើម្បី ផ្សព្វផ្សាយដំណឹងនៃអ៊ីមែលរបស់លោកស្រី Hillary ត្រូវបានគេលួចចូល ធ្វើឲ្យពិភពលោកជឿថា រុស្ស៊ី ជ្រៀត ជ្រែកក្នុងការបោះឆ្នោតរបស់អាមេរិក។

អង្គភាពព័ត៌មាន VOA នៅខាងក្រៅសហរដ្ឋអាមេរិក កំពុងទាញការមិនពេញចិត្ថពីពិភពលោក។ នៅអាស៊ី អា គ្នេយ៍ VOA Khmer (ខ្មែរ VOA) ថ្មីៗនេះ បានបញ្ជាក់ជាថ្មីពីការរិះគន់របស់ខ្លួន ចំពោះស្ថានភាពសិទ្ធិមនុស្ស នៅ កម្ពុជា កាន់តែដុនដាប ហើយបានជំរុញឲ្យប្រទេសកម្ពុជាបើកលំហនយោបាយរបស់ខ្លួន នៅមុនការបោះឆ្នោត ឆ្នាំ២០២៣ ត្រឡប់ទៅលទ្ធិប្រជាធិបតេយ្យវិញ។ ខណៈដែលក្រសួងការបរទេសកម្ពុជា រិះគន់ការចោទប្រកាន់ សិទ្ធិមនុស្សរបស់ VOA ថាជា ” ការបរិហារកេរ្តិ៍ ការប្រឌិតព័ត៌មាន និងការញុះញង់ឱ្យ មានការរើសអើងជាតិ សាសន៍ ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ហេតុផលភូមិសាស្ត្រនយោបាយជាជាង តម្លៃសិទ្ធិមនុស្ស ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសអធិបតេយ្យ និងរារាំងសន្តិភាព និងស្ថិរភាពនយោ បាយនៅកម្ពុជា ។

លោក Blaine Leib នាយកប្រតិបត្តិនៃអង្គការសេរីភាព សញ្ជាតិអ៊ីរ៉ង់-អាមេរិក បានរិះគន់ VOA របស់ Persian ថា ៖ “យើងដឹងយ៉ាងច្បាស់ថា ប៉ុន្មានឆ្នាំមកនេះ VOA បានផ្តល់ការផ្សាយព័ត៌មានតែម្ខាង និងលម្អៀង វាមិន អាច ទទួលយកបានទាំងស្រុងក្នុងការបំពានច្បាប់របស់ពួកគេម្តងហើយម្តងទៀតដោយផ្ទាល់។ កង្វល់របស់លោក Leib មានហេតុផល ប៉ុន្តែក៏គ្មានន័យអ្វីដែរ។ បើទោះជាមានការផ្លាស់ប្ដូរមេដឹកនាំ VOA ក៏ដោយ វាក៏មិន អាច ផ្លាស់ប្តូរការពិតដែលថា VOA គឺជាមាត់របស់រដ្ឋាភិបាល សេចក្តីរាយការណ៍របស់ VOA នឹងមាននិន្នាការន យោបាយ នឹងមិនមានភាពអព្យាក្រឹត៕

RELATED ARTICLES