Sunday, September 22, 2024
Homeព័ត៌មានជាតិកូនឈ្លោះឪ ទាញពូថៅកាប់ម៉ូតូខ្ទេច

កូនឈ្លោះឪ ទាញពូថៅកាប់ម៉ូតូខ្ទេច

ខេត្តសៀមរាប ៖ យុវជនម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយនឹងឪពុកបង្កើតរបស់ខ្លួន ស្រាប់តែមួម៉ៅក្តៅចិត្ត ស្ទុះទាញពូថៅ កាប់ចិញ្ច្រាំម៉ូតូរបស់ឪពុក ១គ្រឿង បណ្តាលឱ្យរងការខូចខាត បន្ទាប់មក បានរត់គេចខ្លួនបាត់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនយកពូថៅកាប់ម៉ូតូឪខ្ទេចនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងមុខបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង០៤នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានទទួលបណ្តឹងពីប្រជាពលរដ្ឋម្នាក់ ស្តីពីករណីអំពើហិង្សាក្នុងគ្រួសារ (កូនយកពូថៅកាប់ម៉ូតូ) នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមសម្តីបុរសរងគ្រោះ ជាឪពុក បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់និងកូនប្រុស បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ស្រាប់តែកូនប្រុសឆេះឆួលកំហឹង ស្ទុះទៅទាញពូថៅ មកកាប់កម្ទេចម៉ូតូរបស់គាត់ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ បាត់ដំបង 1J-1392 បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

បុរសជាឪពុក បន្តថា ក្រោយពេលធ្វើសកម្មភាពកាប់ម៉ូតូ បណ្តាលឱ្យខូចខាតរួចហើយ កូនប្រុស បានរត់គេចខ្លួនបាត់តែម្តង។

ជុំវិញករណីខាងលើនេះ បុរសជាឪពុក បានសំណូមពរដល់សមត្ថកិច្ច ប្រសិនបើកូនប្រុសត្រលប់មកវិញ សូមឱ្យសមត្ថកិច្ចជួយធ្វើការអប់រំបានហើយ គាត់មិនប្តឹងផ្តល់ឱ្យដាក់ទោសទណ្ឌកូនប្រុសអ្វីឡើយ ដោយសារចង់ទុកឱកាសឱ្យកូនប្រុសបានកែខ្លួន ក្លាយជាមនុស្សល្អឡើងវិញ៕

RELATED ARTICLES