Tuesday, September 24, 2024
Homeតារាខ្មែរនាយចឺម ៖ងាកទៅស្និតសង្សារទី១

នាយចឺម ៖ងាកទៅស្និតសង្សារទី១

ភ្នំពេញ៖នាយចឺម ដែលទើបបែកបាក់ស្នេហ៍អ្នកមេម៉ាយកូន១សេង សុខឃីម ក្ដៅៗកាលពី​ពេលថ្មីៗ​នេះស្រាប់​តែនាយបានងាកទៅស្និតស្នេហ៍អតីតសង្សារទី១របស់ខ្លួនគឺនាងអៀ ម៉េង​លិ ហៅអូនម៉ី តាមរយៈការច្រៀង​បទ”​ជំងឺនឹកគេ”ដោយអូនម៉ី នៅអង្គុយកំដលោកមេសា ជា​មួយកាយវិការស្ទើតែដូចអំឡុងពេលពួកគេផ្ដើមស្នេហ៍​គ្រា​ដំបូងជាមួយគ្នា។នាយចឺម បាន​ចាប់​ឆ្បិតថ្ពាល់អូនម៉ី និងកាន់ដៃជាប់ដែលមើលទៅពួកគេទាំងសងខាងហាក់​ដូចជាចង់ចាប់ផ្ដើម​សារ​ជាថ្មីម្ដងទៀត។សកម្មភាពរបស់នាយចឺម និងអូនម៉ី វិលមករកភាពល្អូកល្អិនគ្នាជាថ្មីនេះ​ក្រោយពេលនាយចឺម បានចែកផ្លូវជាមួយអ្នកមេម៉ាយ​កូន១នាង​សុខ​ឃីម ទើបបានជាង១ខែ ខណៈដែលអូនម៉ី វិញក៍ទើបប្រេះឆាស្នេហ៍កូនមន្រ្ដីធំនៅខេត្តកោះកុង​កាលពីសប្ដាហ៍​មុននេះ​ដែរ ទើបធ្វើឲ្យអ្នកទាំងពីរនឹក​ឃើញ​រឿងចាស់​ហើយឈានមកអង្គុយ​សាសងគ្នាយ៉ាងរ៉ូមែក​ទិក​ម្ដងទៀត។យ៉ាងណានៅមិនទាន់ដឹងថាតើនាយ​ចឺម-អូនម៉ី គ្រាន់តែ​ជួប​គ្នាដោយចៃដន្យឬមួយ​ក៍ពួកគណាត់គ្នាមកផ្សះផ្សារបេះដូងឡើងវិញនោះទេ។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅនាយចឺម កាលពីថ្ងៃទី១៣តុលា តែតេចូលគ្មាន​អ្នកទទួលទើបមិន​អាច​សួរ​នាំរឿងនាយ វិលមករកសង្សារទី១នាពេលនេះឡើយ។​ប៉ុន្ដែមុន​ពួក​គេ​ញាំអាហារនិងអង្គុយសាសងគ្នាជា​ថ្មីនេះ​កាលពីខែដើមខែកក្កដា អូនម៉ី បានប្រាប់អ្នក​កា​សែតថានាងមិនចង់ឲ្យអ្នកទាំងឡាយផ្សារភ្ជាប់​រវាងរូបនាងនិង​ជាមួយនាយចឺម ទៀតទេ ពិ​សេសខាង​សារព័តមានហៅនាងថាជា”អតីតសង្សារនាយចឺម”នោះ ព្រោះតែខ្លាច​ប៉ៈទង្គិច​អារម្មណ៍​​សង្សារថ្មីរបស់នាង។ប៉ុន្ដែពេលនេះលោកមេសា និងអូនម៉ី បែជាបង្ហាញសកម្ម​ភាព​ហាក់​ចង់​បញ្ឆេះភ្លើងស្នេហ៍សារជាថ្មីម្ដងទៀតទៅវិញ។

  សូមបញ្ជាក់ថានាយចឺម ដែលពូកែញ៉ែស្រីស្អាតដោយសារតែនាយសម្បូរវោ​ហាស័ព្ទ​ធ្វើឲ្យស្រីៗទន់ចិត្តនិង​ជឿរស្លុងនោះបែជារយៈពេល៥ឆ្នាំមកនេះលោកមេសា ភ្លាត់ស្នៀតរបូត​សង្សារ​អស់​ដល់ទៅ៤នាក់ឯណ្ណោះ​ក្នុង​នោះគឺសង្សារទី១៖អៀ ម៉េងលិ ហៅអូនម៉ី ,២៖ពុធ ស្រី​ខួច ,ទី​៣៖ហ្វា ហ្វា ហៅស្រីយី និងទី៤៖សេង សុខឃីម ។គេចាំមើលថានាយចឺម អាចត្រូវរ៉ូវគ្នា​ជាមួយ​អូនម៉ី ដូចដើមវិញឬអត់?

RELATED ARTICLES