Sunday, September 22, 2024
Homeព័ត៌មានជាតិជម្លោះពាក្យសម្តី ៨ដេញកាប់២

ជម្លោះពាក្យសម្តី ៨ដេញកាប់២

ខេត្តព្រះសីហនុ ៖ បុរស ២នាក់ កំពុងជិះម៉ូតូដឹកគ្នាតាមផ្លូវ ត្រូវក្មេងទំនើង ១ក្រុម មានគ្នាចំនួន៨នាក់ ប្រដាប់ដោយដំបងនិងកាំបិត បានធ្វើសកម្មភាពដេញតាមវាយនិងកាប់ប្រហារ បណ្តាលឱ្យរងរបួសទាំង២នាក់  និងត្រូវបានបញ្ជូនទៅពេទ្យភ្លាមៗ ចំណែកក្រុមជនដៃដល់ បាននាំគ្នារត់គេចខ្លួនបាត់អស់។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជនរងគ្រោះទាំង២នាក់ ដែលត្រូវក្រុមជនដៃដល់ព្រួតវាយនិងកាប់ បណ្តាលឱ្យរងរបួស ទី១-ឈ្មោះសួន ចន្ធី ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសស្រាល) និងទី២-ឈ្មោះយឹម ចាន់វាសនា ភេទប្រុស អាយុ១៧ឆ្នាំ (រងរបួសធ្ងន់)។ ចំណែកក្រុមជនដៃដល់ មានគ្នា ៨នាក់ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់អស់។

តាមប្រភពពីប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីហិង្សានេះផ្តើមចេញពីទំនាស់ពាក្យសម្តីរវាងជនរងគ្រោះ និងជនសង្ស័យ រហូតឈានដល់ប្រើហិង្សា ដោយយកដំបងនិងកាំបិត ដេញវាយនិងកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់-ស្រាលទាំង ២នាក់ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូដឹកគ្នា។

ដោយឡែកបើតាមការផ្តល់ព័ត៌មានបន្ថែមពីប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុ បានឱ្យដឹងទៀតថា ក្រុមជនសង្ស័យទាំងអស់នោះ មានគ្នា៨នាក់ ជិះម៉ូតូជាច្រើនគ្រឿង។ បន្ទាប់ពីទាស់ពាក្យសម្តីគ្នារួច ជនសង្ស័យ បានយកដំបងវាយជនរងគ្រោះពីក្រោយ ហើយមានគ្នីគ្នា ជនសង្ស័យផ្សេងទៀត បានជិះម៉ូតូមកប្រើកាំបិតកាប់ទៅលើជនរងគ្រោះបន្ថែមទៀត បណ្តាលឱ្យរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ រួចក្រុមជនសង្ស័យទាំងអស់នោះ បានរត់គេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។

ជុំវិញករណីនេះ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល របស់ស្នងការខេត្ត និងសមត្ថកិច្ចប៉ុស្តិ៍ កំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេត វែកមុខជនសង្ស័យ ដើម្បីតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន៕

RELATED ARTICLES