ភ្នំពេញ៖អតីតតារាចម្រៀងថោន នាងសាសា បានអះអាងថានាងគ្មានបំណងវិលមករកអាជីពសិល្បៈរាំច្រៀងឡើងឆាកសារជាថ្មីឡើយ ព្រោះថាពេលនេះជាប់ដៃរកស៊ីOnline ដែលតំណើរការជាច្រើនឆ្នាំមកហើយ និងបច្ចុប្បន្ននាងក៍មានកូនប្រុស១ជិត៥ឆ្នាំទៀតទើបធ្វើឲ្យឱកាសនៃការកាន់ក្បាលមីក្រូលែងមាន។យ៉ាងណាសាសា បានប្រាប់អ្នកយកព័តមានយើងកាលពីល្ងាចថ្ងៃទី១៣តុលា ក្នុងជំនួបនៅផ្ទះលោកករុណា ពេជ្រ នោះថាជុំវិញការដាច់អាល័យពីអាជីពចាស់នេះនាងគ្មានគូស្នេហ៍ហួងហែងនោះទេ តែនោះជាការសម្រេចចិត្តរបស់នាងក្នុងការដកខ្លួនចេញពីអាជីពមួយនេះ ហើយក៍មិនមែនផ្អាកមួយរយៈនោះដែរ តែជាការឈប់ជារៀងរហូតតែម្ដង។សាសា ថាអំឡុងពេលដែលរូបនាងលែងឡើងឆាកនិងចេញបទថ្មីៗទៀតនៅថោន នោះនាងបើករកស៊ីផ្នែកCosmetic ដែលចំណាយលុយអស់ខ្ទង់១០ម៉ឺនដុល្លារឯណ្ណោះតាមរយៈការនាំយកផលិតផលពីក្រៅស្រុកមកលក់នៅខ្មែរហើយបើកនៅផ្ទះផ្ទាល់ខ្លួននៅបុរីមួយរហូតមកដល់សព្វថ្ងៃ។នាងថាដោយសារតែឈប់ពីអាជីពចម្រៀងយូពេកទើបមិនអាចចាំបានថាមុនឈប់ច្រៀងនៅថោន នាងថតបានប៉ុន្មានបទឬធ្លាប់ច្រៀងឲ្យផលិតកម្មមួយនេះអស់ប៉ុន្មានឆ្នាំឡើយ។

សូមបញ្ជាក់ថាសាសា មុនបង្ហាញមុខតាមកម្មវិធីសិល្បៈសារជាថ្មីឡើងវិញនេះនាងក៍ធ្លាប់ត្រូវគេរិះគន់ថាមានកូនមុនរៀបការ និងខ្លះចោទថាស្វាមីនាងមានប្រពន្ធកូនហើយទៀតផង ខណៈដែលកាលពីដើមខែសីហា អ្នកនាងប៉ែន មរកត ហៅសាសា ទើបទម្លាយរឿងបែកបាក់ប្ដីលោកលោកបោយ រស្មី ជាកូនលោកឧកញ៉ាសម្បត្តិ រកស៊ីលក់ឥតការ៉ូហើយនាងត្រូវអតីតប្ដីព្រមានប្ដឹងឡើងតុលាការទៀតផង ទើបធ្វើឲ្យនាងក្លាយទៅជាអ្នកមេម៉ាយទាំងវ័យក្មេង។កាលពីឆ្នាំមុននេះដែរសាសា ក៍រងទឹកភ្នែកយំរហាម ព្រោះតែត្រូវមិត្តភក្ដិបោកអស់លុយ១០ម៉ឺនដុល្លារ។ប៉ុន្ដែអ្នកខ្លះបែជាថាទឹកលុយត្រឹមប៉ុណ្ណោះ មិនជាបញ្ហានោះទេសម្រាប់សាសា ព្រោះអំឡុងពេលដើរចេញពីសិល្បៈនេះសាសា សល់លុយច្រើន។

គូរកត់សម្គាល់ថាអតីតតារាClassic និងថោនសាសា ធ្លាប់លេចឭថានាងបានកែទម្រង់មុខ ធ្វើច្រមុះ ដើម្បីឲ្យមានភាពកាន់តែទាក់ទាញអំឡុងពេលនាងចាប់អាជីពចម្រៀងនោះ តែក្រោយនាងប្រេះឆាស្វាមីនិងកូន១មកគេឃើញនាង ហាក់បែកសាច់ជាងមុនបន្ដិច។គេជឿរថាសាសា នឹងរកបានម្ចាស់ចិត្តថ្មីស្អំរបួសឆាប់ៗនេះជាមិនខាន៕

