Friday, March 29, 2024
Homeព័ត៌មានជាតិកូនក្តៅខ្លួន ម៉ែទុកដល់ប្រកាច់ ទើបបញ្ជូនទៅពេទ្យ

កូនក្តៅខ្លួន ម៉ែទុកដល់ប្រកាច់ ទើបបញ្ជូនទៅពេទ្យ

ខេត្តសៀមរាប ៖ ក្មេងស្រីវ័យ១ខួបម្នាក់ បានកើតមានអាការក្តៅខ្លួន និងត្រូវឪពុកម្តាយព្យាយាមឱ្យលេបថ្នាំបញ្ចុះកម្តៅ (ប៉ារ៉ាសេតាម៉ុល) អស់រយៈពេល៥ថ្ងៃ ជាប់គ្នា តែមិនបានធូរស្រាល បែរជាមានសភាពធ្ងន់លើសដើម ចាប់ផ្តើមក្អួតនិងប្រកាច់ ទើបប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ឯខេត្តសៀមរាប ដើម្បីសង្គ្រោះ និងត្រូវបានក្រុមគ្រូពេទ្យជំនាញ ជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល៧ថ្ងៃ រហូតដល់ជាសះស្បើយ។

ក្មេងស្រីជាអ្នកជំងឺ ទើបនឹងមានអាយុ១ខួបប៉ុណ្ណោះ និងមានលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

យោងតាមប្រភពពីមន្ទីរពេទ្យគន្ធបុប្ជា បានឱ្យដឹងថា ក្មេងស្រីអាយុ ១ខួបម្នាក់ មកពីភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជយវរ្ម័នទី៧ (សៀមរាប) កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយមានរោគសញ្ញា ៥ថ្ងៃ ក្តៅខ្លួន ក្អួតច្រើនដង សន្លឹម និងប្រកាច់។

ប្រភពដដែលបន្តថា រយៈពេល៥ថ្ងៃ មុនមកមន្ទីរពេទ្យ ម្តាយបានឱ្យកូនស្រី (ក្មេងស្រីជាអ្នកជំងឺ) លេបថ្នាំបញ្ចុះកម្តៅ (paracetamol) រៀងរាល់ ២ម៉ោងម្តង និងព្យាបាលដាក់សេរ៉ូមនៅផ្ទះចំនួន ១ប្លោក តែកូនអាការកាន់តែធ្ងន់ជាងមុន សន្លប់ ក្អួតធ្លាក់ឈាម ទើបអាណាព្យាបាល កុមារ សម្រេចបញ្ជូនកូនមកមន្ទីរពេទ្យជយវរ្ម័ន្នួទី៧ សៀមរាប នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ក្នុងសភាពរលាកថ្លើមធ្ងន់ធ្ងរ ហូរឈាម និងមានសញ្ញារលាកខួរក្បាល ថ្ងៃទី៥ transaminases ( GOT: 13020, GPT: 4680) នៅសាលសង្គ្រោះបន្ទាន់កុមារ (PICU)។

ក្នុងអំឡុងពេលព្យាបាល កុមារមានអាការធ្ងន់ធ្ងរ ដោយហូរឈាម សន្លប់ និងត្រូវបានក្រុមគ្រូពេទ្យជំនាញ ប្រើម៉ាស៊ីនជំនួយដង្ហើម ចំនួន ២ថ្ងៃ និងបញ្ចូលឈាម ចំនួន២ប្លោក ក្រោយពីបានព្យាបាលយ៉ាងដិតដល់ ឃើញថាសភាពជំងឺបានជាស្បះស្បើយ ហើយអាចចេញទៅផ្ទះបាន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២៕

RELATED ARTICLES