Tuesday, September 24, 2024
Homeតារាខ្មែរម៉ូលីកា ៖ចែកអំណោយដល់លោកតាស៊ីក្លូនិង​ពល​រដ្ឋក្រីក្រចំនួន៥០០នាក់

ម៉ូលីកា ៖ចែកអំណោយដល់លោកតាស៊ីក្លូនិង​ពល​រដ្ឋក្រីក្រចំនួន៥០០នាក់

ភ្នំពេញ៖ម៉ូលីកា និងស្វាមីនាងលោកហុង មានុណ រួមទាំងប្អូនស្រីនិងក្រុមការងារនាងបានយកថវិការ​និង​សម្ភារៈ​មួយ​ចំនួនទៀត​ទៅចែកអំណោយ​ដល់លោកតាធាក់ស៊ីក្លូនិងពលរដ្ឋក្រី​ក្រចំនួនដល់ទៅ៥០០នាក់ដែល​ពិធី​នោះ​រៀប​ចំនៅមុខវត្តឧណ្ណាលោម ស្ថិតនៅ​សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាល​ពីថ្ងៃទី១៤ខែ​តុលា​ឆ្នាំ​២០២២ ។គ្រាន់តែចុះពីលើរថ​យន្ដទំ​នើបម៉ាក Ferrari-488GTB ព័ណក្រហមដែលមានតម្លៃដល់ទៅ350000ដុល្លារនោះម៉ូលីកា និងស្វាមីនាងត្រូវបាន​លោក​តាស៊ីក្លូ និង​ពលរដ្ឋដែលជួបបញ្ហាខ្វះខាតជីវភាព គ្មានទី​ពឹងរង​ចាំដោយស្នាមញញឹម ហើយ​ថៅ​កែក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះបានដើរជូន​ស្រោមសំ​បុត្រទៅលោកតាស៊ីក្លូ និងបងប្អូនក្រីក្រទាំងនោះ​ម្នាក់ម្ដងៗដែលធ្វើឲ្យអ្នកដំណើរតាមផ្លូវសរសើរ​មិនដាច់ពីមាត់​នូវ​ទឹក​ចិត្តសប្បុរសធ័មរបស់អតីតតារាចម្រៀងរូបស្រស់នេះ។

 ម៉ូលីកា បាននិយាយថានាងបានចែកជូននូវថវិការនិង​សម្ភារៈមួយចំនួនទៀតដល់​លោ​ក​តាស៊ីក្លូនិងបងប្អូនជួប​ការលំបាកជីវភាពសរុបចំនួន៥០០នាក់ ហើយសកម្មភាព​បែប​នេះ​មិន​មែនជា​លើ​ក​​ទី១ឡើយ តែជាញឹកញាប់​មក​ហើយ ខណៈដែលមុនផ្ទុះកូវីដ នាងក៍ធ្លាប់បានយក​អំ​ណោយ​មួយចំនួនជូនដល់លោកតាធាក់ស៊ីក្លូ ដើម្បីសម្រួល​ដល់ពួកគាត់បាន​ដោះស្រាយ​បញ្ហា​ជីវ​ភាព​បាន​រយៈពេលខ្លីដែរ។ម៉ូលីកា ថាពីមុនរូបនាងធ្លាប់ រស់នៅជីវភាពខ្វះ​ខាត​លំ​បាក ហើយអ្នកណាៗក៍ដឹងថានាងផ្ដើមចេញរកស៊ីលក់ជ្រក់ជើងមាន់តាមOnline ត្រឹមតែដើមទុន ៣០០​ដុល្លារ រហូតមានជីវភាពធូធារដូចពេលនេះដោយសារបង​ប្អូនគាំទ្រនូវក្រុមហ៊ុន​ឬផលិត​ផល​របស់នាង ហេតុ​នេះ​ហើយនាងនឹងបន្ដសកម្មភាពសប្បុរស​ធ័មតទៅមុខទៀតទៅតាម​លទ្ធ​​ភាព​​​ដែលខ្លួនអាចធ្វើបានតាមរយៈ​”វប្បធ័ម​ចែករំលែក”។

គូររំលឹកថាក្រៅពីចែកទានដល់លោកតាប្រកបរធាក់ស៊ីក្លូនោះម៉ូលីកា ក៍ធ្លាប់ជួយ​ដល់​តារាចាស់ជរាមួយចំនួន​ដែលគ្មានទីពឹង រួមទាំងពលរដ្នក្រីក្រមួយចំនួនទៀតនៅតាម​បណ្ដារ​ខេត្តផ្សេងៗផងដែរ។ទឹកចិត្តសប្បុរសធ័ម​របស់នាងបែបនេះហើយទើបធ្វើឲ្យម៉ូលីកា ទទួល​បាន​ការគាំទ្រពីមហាជនធ្វើឲ្យក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) កាន់តែរីកធំទៅមុខជាលំដាប់ ហើយនាងផ្លាស់ប្ដូរជីវភាពដូច​មេឃ​និងដី​បើ​ប្រៀបធៀបពេលនេះនិងពីមុន។កាលពីពេលថ្មីៗនេះដែរអតីតតារាRock រូបនេះបានទិញ​រថយន្ដ​ទំនើប​ដល់ទៅ២​គ្រឿង​​ក្នុងពេលកៀកគ្នានោះគឺរថយន្ដទំនើបម៉ាកEscalate ដែលមាន​តម្លៃជិត​កន្លះ​លានដុល្លារ និងរថ​យន្ដលំ​ដាប់សេដ្ឋីជិះម៉ាក Ferrari-488GTB តម្លៃ350000ដុល្លារ បន្ថែម​ពីលើរថយន្ដដែល​មានស្រាប់​ដូចជា​Ford Raptor ,Jaguar និងRange Rover ជាដើម។

 លោកហុង មានុណ ស្វាមីរបស់ម៉ូលីកា បានថ្លែងថាលោកពិតជាមានអារម្មណ៍រីករាយ​ដែលបាន​ចូលរួម​ចែក​អំណោយជាមួយភរិយាលោកដល់លោកតាស៊ីក្លូនិងពលរដ្ឋជួបបញ្ហាលំបាកទាំង៥០០នាក់ ហើយលោក​នៅតែ​បន្ដគាំទ្រនិងនៅពី​ក្រោយ​ជានិច្ច​ចំពោះភរិយាលោកដែលធ្វើទាននាពេលខាងមុខតទៅទៀត តាមលទ្ធភាព​ដែល​មាន។លោកមានុណ ក៍បាន​ប្រាប់​ដែររឿងម៉ូលីកា ទិញរថយន្ដទំនើប​ឲ្យលោកជិះនោះ​ដោយលោកថាមិននឹក​ស្មាន​​ថា​ឧត្តមភរិយាលោក​អាចបំពេញក្ដីស្រម៉ៃលោក​បាន​ទើបលោក​រំភើប​រហូត​ស្រក់ទឹកភ្នែក។ តារាសម្ដែងរូប​សង្ហាររូបនេះបន្ថែម​ថា​លោកមានតែ​តាំងចិត្តថានឹងបន្ដ​ចាប់ដៃគ្នាជាមួយភរិយាប្រឹងប្រែង​ក៍​សាង​សុ​ភមង្គល​និង​រកស៊ីឲ្យកាន់តែរីក​ចម្រើន​​ថែមទៀត។

 មជ្ឈដ្ឋានមហាជនបានលើកឡើងថាសកម្មភាពសប្បុរសធ័មរបស់ម៉ូលីកា និងស្វាមី​នាងជាគំរូល្អមួយទៀត​សម្រាប់តារាឬមហាជនដែលមានជីវភាពធូធាហើយចេះចែករំលែកដល់ជនក្រីក្រ ព្រោះពួកគេនឹង​ទទួល​បាន​ការស្រលាញ់ពីជនរួមជាតិនិង​សង្គមកាន់តែច្រើន​ជាក់ជាមិនខាន៕

RELATED ARTICLES