Tuesday, September 24, 2024
Homeតារាខ្មែរម៉ូលីកា ៖ផ្ដល់អំណោយដល់លោកតា​ស៊ីក្លូនិងពល​រដ្ឋ​គ្មានទីពឹងចំនួន៥០០នាក់ ផ្អើលមុខវត្តឧណ្ណាលោម

ម៉ូលីកា ៖ផ្ដល់អំណោយដល់លោកតា​ស៊ីក្លូនិងពល​រដ្ឋ​គ្មានទីពឹងចំនួន៥០០នាក់ ផ្អើលមុខវត្តឧណ្ណាលោម

ភ្នំពេញ៖ម៉ូលីកា និងស្វាមីនាងលោកហុង មានុណ រួមទាំងប្អូនស្រីនាង,ក្រុមការងារបានយកថវិការ​និង​សម្ភារៈ​មួយ​ចំនួន​ទៀតទៅចែកអំណោយ​ដល់លោកតាធាក់ស៊ីក្លូនិងពលរដ្ឋក្រី​ក្រចំនួន​ដល់​ទៅ៥០០នាក់ ដែល​ពិធី​នោះរៀបចំនៅមុខវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាល​ពីថ្ងៃទី១៤ខែ​តុលាឆ្នាំ២០២២ ។គ្រាន់តែចុះពីលើ​រថ​យន្ដទំនើបម៉ាក Ferrari-488GTB ព័ណក្រហមដែលមានតម្លៃដល់ទៅ​350000ដុល្លារ​នោះ​ម៉ូលីកា និងស្វាមីនាងត្រូវបានលោក​តាស៊ីក្លូ និង​ពលរដ្ឋដែលក្រីក្ររងចាំដោយស្នាមញញឹម ហើយថៅកែក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះបានដើរជូនស្រោម​សំ​បុត្រ​ទៅលោកតាស៊ីក្លូ និងប្រជា​ពលរដ្ឋដែលជួបបញ្ហាខ្វះខាតជីវភាពនោះ​ម្នាក់ម្ដងៗដែលធ្វើឲ្យអ្នក​ដំណើរ​តាមផ្លូវសរសើរ​មិនដាច់ពី​មាត់នូវទឹកចិត្តសប្បុ​រសធ័មរបស់អតីតតារាចម្រៀង​រូបស្រស់​នេះ។

ម៉ូលីកា បាននិយាយថានាងបានចែកជូននូវថវិការនិង​សម្ភារៈមួយចំនួនទៀតដល់​លោ​ក​តាស៊ីក្លូនិងបងប្អូន​ជួប​ការលំបាកជីវភាពសរុបចំនួន៥០០នាក់ ហើយសកម្មភាព​បែប​នេះ​មិន​មែនជា​លើ​ក​​ទី១ឡើយ តែជាញឹកញាប់​មកហើយ ខណៈដែលមុនផ្ទុះកូវីដ នាងក៍ធ្លាប់បានយក​អំ​ណោយ​មួយចំនួនជូនដល់លោកតាធាក់ស៊ីក្លូ ដើម្បី​សម្រួលដល់ពួកគាត់បាន​ដោះស្រាយ​បញ្ហា​ជីវ​ភាព​បាន​រយៈពេលខ្លីដែរ។ម៉ូលីកា ថាពីមុនរូបនាងធ្លាប់ រស់នៅ​ជីវភាពខ្វះខាត​លំ​បាក ហើយអ្នកណាៗក៍ដឹងថានាងផ្ដើមចេញរកស៊ីលក់ជ្រក់ជើងមាន់តាមOnline ត្រឹមតែដើម​ទុន ៣០០ដុល្លារ រហូតមានជីវភាពធូធារដូចពេលនេះដោយសារបង​ប្អូនគាំទ្រនូវក្រុមហ៊ុន​ឬផលិត​ផល​របស់នាង ហេតុនេះហើយនាងនឹងបន្ដសកម្មភាពសប្បុរស​ធ័មតទៅមុខទៀតទៅតាម​លទ្ធ​​ភាព​​​ដែលខ្លួនអាចធ្វើបាន​តាម​រយៈ”វប្បធ័មចែករំលែក”។

គូររំលឹកថាក្រៅពីចែកទានដល់លោកតាប្រកបរធាក់ស៊ីក្លូនោះម៉ូលីកា ក៍ធ្លាប់ជួយ​ដល់​តារាចាស់ជរាមួយ​ចំនួន​ដែលគ្មានទីពឹង រួមទាំងពលរដ្នក្រីក្រមួយចំនួនទៀតនៅតាម​បណ្ដារ​ខេត្តផ្សេងៗផងដែរ។ទឹកចិត្តសប្បុ​រសធ័ម​របស់នាងបែបនេះហើយទើបធ្វើឲ្យម៉ូលីកា ទទួល​បាន​ការគាំទ្រពីមហាជនធ្វើឲ្យក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) កាន់តែរីកធំទៅមុខជាលំដាប់ ហើយនាងផ្លាស់ប្ដូរជីវភាពដូច​មេឃ​និងដី​បើ​ប្រៀបធៀបពេលនេះនិងពីមុន។កាលពីពេលថ្មីៗនេះអតីតតារាRock រូបនេះបានទិញ​រថយន្ដ​ទំនើប​ដល់ទៅ២​គ្រឿង​​ក្នុងពេលកៀកគ្នានោះគឺរថយន្ដទំនើបម៉ាកEscalate ដែលមាន​តម្លៃជិត​កន្លះ​លានដុល្លារ និង​រថ​យន្ដលំដាប់សេដ្ឋីជិះម៉ាក Ferrari-488GTB តម្លៃ350000ដុល្លារ បន្ថែម​ពីលើរថយន្ដដែលមានស្រាប់ដូចជាFord Raptor ,Jaguar និងRange Rover ជាដើម។

 លោកហុង មានុណ ស្វាមីរបស់ម៉ូលីកា បានថ្លែងថាលោកពិតជាមានអារម្មណ៍រីករាយ​ដែលបាន​ចូលរួមចែក​អំ​ណោយជាមួយភរិយាលោកដល់ពលរដ្ឋទាំង៥០០នាក់ ហើយលោក​នៅតែបន្ដគាំទ្រនិង​នៅពីក្រោយជានិច្ច​ចំ​ពោះ​ភរិយាលោកដែលធ្វើទាននាពេលខាងមុខតទៅទៀត តាមលទ្ធភាពដែលមាន។លោកមានុណ ក៍បាន​ប្រាប់​ដែរ​រឿងម៉ូលីកា ទិញរថយន្ដទំនើប​ឲ្យលោកជិះនោះដោយលោកថាមិននឹកស្មានថាឧត្តម​ភរិយាលោក​អាចបំ​ពេញ​ក្ដីស្រម៉ៃលោក​បាន​ទើបលោក​រំភើប​រហូត​ស្រក់ទឹកភ្នែក។ តារាសម្ដែងរូបសង្ហាររូបនេះ​បន្ថែមថាលោក​មាន​តែ​តាំងចិត្តថានឹងបន្ដ​ចាប់ដៃគ្នាជាមួយភរិយាប្រឹងប្រែង​ក៍​សាង​សុ​ភមង្គលនិងរកស៊ីឲ្យកាន់តែរីក​ចម្រើន​​ថែមទៀត។

  មជ្ឈដ្ឋានមហាជនបានលើកឡើងថាសកម្មភាពសប្បុរសធ័មរបស់ម៉ូលីកា និងស្វាមី​នាងជាគំរូល្អមួយ​ទៀត​សម្រាប់​តារាឬមហាជនដែលមានជីវភាពធូធាហើយចេះចែករំលែកដល់ជនក្រីក្រ ព្រោះពួកគេនឹងទទួល​បាន​ការស្រលាញ់ពីជនរួមជាតិនិង​សង្គមកាន់តែច្រើន​ជាក់ជាមិនខាន៕

RELATED ARTICLES