ភ្នំពេញ ៖ ក្មេងស្រីម្នាក់ បានកើតមានអាការប្រតិកម្មថ្នាំ បណ្តាលឱ្យរលាកស្បែកកម្រិតធ្ងន់បំផុត (រលួយស្បែក) និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះ លុះក្រោយពីក្រុមគ្រូពេទ្យជំនាញបានវះកាត់ កោសស្បែកចំនួន៣ដង និងសម្រាកព្យាបាល រយៈពេលជិតកន្លះខែរួចមក ក្មេងស្រីរងគ្រោះ បានជាសះស្បើយឡើងវិញ។
ក្មេងស្រីរងគ្រោះ ដែលប្រតិកម្មថ្នាំ បណ្តាលឱ្យរលាកស្បែកកម្រិតធ្ងន់នោះ មានអាយុ១១ឆ្នាំ និងមានលំនៅក្នុងខេត្តពោធិ៍សាត់។

តាមប្រភពពីគណនីមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ក្មេងស្រីម្នាក់មានប្រតិកម្ម រលាករលួយស្រទាប់ភ្នាសស្បែកធ្ងន់ធ្ងរ ក្រោយប្រើប្រាស់ថ្នាំមួយចំនួន គឺជាជំងឺប្រតិកម្មថ្នាំ រលាកស្បែកដ៏កម្រ អាចបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។
កុមារីអាយុ១១ឆ្នាំនេះ មកពីខេត្តពោធិ៍សាត់ មានជំងឺប្រតិកម្មថ្នាំរលាកស្បែកកម្រិតធ្ងន់បំផុត។ ៧០ភាគរយនៃដងខ្លួន និងផ្ទៃមុខ បានរបួស ក្រោយប្រើថ្នាំមួយចំនួន នៅគ្លីនិកឯកជនមួយ។ យ៉ាងណា នាងត្រូវបានជួយសង្គ្រោះជីវិត ដោយព្យាបាលសង្គ្រោះបន្ទាន់ ចំនួន១៣ថ្ងៃ និងចូលវះកាត់កោសស្បែក ចំនួន៣ដង ក្មេងស្រីខាងលើ បានជាសះស្បើយ វិលត្រឡប់ទៅផ្ទះវិញជាមួយម្តាយ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៕