Tuesday, September 24, 2024
Homeតារាខ្មែរពេជ្រ សោភា ៖នៅតែមិនច្បាស់លាស់រឿងកៅអីសំ​ខាន់​នៅហង្សមាស

ពេជ្រ សោភា ៖នៅតែមិនច្បាស់លាស់រឿងកៅអីសំ​ខាន់​នៅហង្សមាស

ភ្នំពេញ៖ ពេជ្រ សោភា នៅតែមិនប្រាកដថាតំណែងនាងជាគ្រូបង្វឹក(Coach)សម្រាប់កម្មវិធីThe Voice Cambodia រដូវកាលទី៣ នាពេលខាងមុខនេះ១០០%នាងនៅតែរក្សារសុវត្ថិភាព​នោះ​ទេ ដោយនាងសម្អាងថាទាល់​តែដល់​ថ្ងៃ​កម្មវិធីថ្មីចាប់ផ្ដើមបាន​ដឹង។ការមិនច្បាស់លាស់របស់​សោ​ភា នៅពេលនេះ ខណៈដែលមានCoach និងJudge មួយចំនួនត្រូវបានថៅកែ​ហង្សមាស​ធ្វើ​​ការ​ផ្លាស់ប្ដូរនារយៈពេលចុងក្រោយនេះជាបន្ដបន្ទាប់ដូចជាក្រោយព្រាប សុវត្ថិ ដើរ​ចេញពី​ហង្ស​មាសលោក​ហ្សូណូ ឡើងទៅអង្គុយកៅអីធ្វើជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី​៣​,សុខ​ សីឡាលីន រ៉ាប់ររងជំនួសព្រាប សុវត្ថិ ដែរនៅកម្មវិធីCambodian Idol រដូវ​កាលទី៤ ខ​ណៈ​ដែលសួស វីសា ក៍បាត់បង់កៅអីCoach កម្មវិធីThe Voice Kids Cambodia រដូវកាល​ទី៣​ដែរ ជំនួសដោយ​ដោយ​សុគន្ធ និសា ស្របពេលពិធីការិនីចាន់ កែវនិមល បាត់​បង់តំ​ណែ​ង​​ធំដល់ទៅ២ព្រមគ្នានោះគឺMC កម្មវិធី​Cambodian Idol រដូវកាលទី៤ ធ្លាក់ទៅដៃ​នាង​ថន លក្ខិ​ណា និងThe Voice Kids Cambodia រដូវកាលទី៣បាន​ទៅ​កណ្ដាប់ដៃអ្នកនាង​គង់ សុជាតិ ជា​អ្នករ៉ាបងរងជំនួស។សម្រាប់ពេជ្រ សោភា វិញក្រោយនាងបដិសេធមិនទៅ​ចូលរួមជាមួយ Galaxy កាលពីខែកញ្ញាឆ្នាំ២០២០ នោះគេជឿរថាថៅកែ​ហង្សមាសមិន​ត្រឹមតែ​មិនធ្វើការ​ផ្លាស់ប្ដូរ​នាងចេញនោះទេ ប៉ុន្ដែនាងអាចនឹងទទួលបានតួនាទីស្រដៀងគ្នា​នេះនៅ​កម្មវិធីថ្មីៗបន្ថែមទៀតជាមិនខាន។

យ៉ាងណាពេជ្រ សោភា បានប្រាប់តាមទូរស័ព្ទយ៉ាងខ្លីដល់អ្នកយកព័តមានយើងកាល​ពី​ពេលថ្មីៗនេះ​ថា”ខ្ញុំ​អត់​ទាន់ដឹងថានៅតែធ្វើជាCoach កម្មវិធីThe Voice Cambodia រដូវ​កាលទី៣ ឬយ៉ាងណានោះទេ គឺទាល់តែដល់​ថ្ងៃ​តំណើរការរដូវកាលថ្មីនោះទើបដឹងច្បាស់ ហើយអ្វីៗបានឃើញទាំងអស់គ្នា”។

 ទោះជាពេជ្រ សោភា ខ្លួនឯងផ្ទាល់ក៍ចាំអ៊ុតដូចFan របស់នាងដែរជុំវិញតំណែង​ជា​Coach របស់នាងក្ដី ប៉ុន្ដែមុន​នេះ​ថៅកែហង្សមាសបានប្រគល់តំណែងធំឲ្យនាងរួចទៅ​ហើយ​ក្នុងតួនាទីជាគណៈកម្មារការBeat The Best 2022 ខណៈដែលការចាប់អាជីពចម្រៀងជាង១៧​ឆ្នាំសោភា នៅតែរក្សារតំណែងជាតារាស្រីលំដាប់ជូរមុខគេនៅផលិត​កម្មធំនេះរហូត​មកដល់​បច្ចុ​ប្បន្នហើយនាងថារយៈពេលចុងក្រោយនេះក្នុង១​សប្ដាហ៍នាងចេញច្រៀង​៥ថ្ងៃទៅ​ហើយ​។

  ទោះជាយ៉ាងណាពេជ្រ សោភា ដែលនៅសល់តែជាង២ខែទៀតនាងនឹងឈាន​ចូលវ័យ​៤០​ឆ្នាំនោះនាងនៅមិន​ទាន់​ច្បាស់លាស់រឿងរៀបការគូស្នេហ៍ថ្មីជាលើកទី២ដដែល ព្រោះ​ក្រោ​យ​​នាងផ្ដាច់ស្នេហ៍លោកសក្កដា កាលពី​ចុងឆ្នាំ២០២១ ហើយភ្ជាប់ស្នេហ៍ថ្មីជាង៩ខែនេះ ស្រាប់​តែរឿងស្នេហាសោភា ស្ថិតក្នុងភាពអាថ័កំបាំង​រហូតធ្វើឲ្យ​អ្នក​ខ្លះសង្ស័យថានាងបាន​ចែកផ្លូវ​ជាមួ​យ​​ប្រុសរូបសង្ហារដែលនាងចាត់ទុកថាជាព្រះ​យេស៊ូគ្រិស្ទប្រទានឲ្យនោះ​ទៀតផង៕

RELATED ARTICLES