ភ្នំពេញ៖សួស វីសា បានហោះទៅពិនិត្យសុខភាពរបស់នាងម្ដងទៀតនៅមន្ទីពេទ្យមួយនៅប្រទេសថៃ កាលពីរសៀលថ្ងៃទី១៧តុលា ដើម្បីតាមដានស្ថានភាពជំងឺបំពង់ករបស់នាងដែលឈានដល់តំណាក់កាលត្រូវព្យាបាលបន្ទាន់ ព្រោះប៉ៈពាល់ដល់អាជីពចម្រៀងរបស់នាងតែម្ដង។
សួស វីសា បានថ្លែងថាដោយសារតែពីមុននាងគិតថាមិនអីទេ ហើយនៅតែបន្ដធ្វើការទើបទៅជាធ្ងន់ធ្ងបែបនេះ។នាងថែមទាំងបន្ទោសខ្លួនឯងទៀតថាសមមុខហើយស្រលាញ់លុយពេក ដែលចង់សំដៅដល់ថាធ្វើការទាំងឈឺមិនគិតដល់សុខភាពទើបធ្វើឲ្យរូបនាងទៅជាបែបនេះ។
សូមបញ្ជាក់ថាតារាហង្សមាសសួស វីសា បានទៅពិនិត្យបំពង់កម្ដងរួចមកហើយនៅពេទ្យថៃកាលពីថ្ងៃទី១២កញ្ញា ដែលពេលនោះនាងថាគ្រាន់តែឃើញថ្នាំគ្រូពេទ្យឲ្យលេបជាប្រចាំនោះនាងមានអារម្មណ៍ថាឈឺក្បាលបាត់ទៅហើយ។ប៉ុន្ដែរាល់លើកវីសា តែងតែមានស្វាមីនាងលោកថមមី ចាំជួយលើកទឹកចិត្តនិងជូននាងទៅពេទ្យជាប្រចាំនៅពេលដែលនាងមានបញ្ហាសុខភាព។អ្វីដែលគូរឲ្យកត់សម្គាល់នោះនៅពេលដែលវីសា កំពុងព្យាបាលជំងឺដោយលេបថ្នាំជាប្រចាំនាងក៍មិននៅសម្ងំស្ងៀមនៅផ្ទះដែរព្រោះថ្មីៗនេះនាង បានប្រកាសជ្រើសរើសក្រុមរាំសារជាថ្មី ដែលបញ្ជាក់ថាតារាកូន១ចង់ស្ដារមុខមាត់ក្នុងអាជីពចម្រៀងឡើងវិញ ក្រោយពីតារាហង្សមាសរូបនេះបាត់មុខស្ទើតែទាំងស្រុងពីឆាកតន្រ្ដីតាំងពីរូបនាងកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ ម្លេះ។ដោយឡែកកាលពីថ្ងៃទី៩តុលា វីសា បានធ្វើខួបកំណើតគម្រប់អាយុ២ឆ្នាំឲ្យកូនស្រីរបស់នាងឈ្មោះថង សាម៉ូលីណា ផងដែរបន្ទាប់ពីរូបនាងនិងលោកប៊ុនថុល ប៊ុនថង បានចាប់ដៃគ្នាជាង២ឆ្នាំហើយជីវភាពរបស់ពួកគេកាន់តែធូធាគូរឲ្យកត់សម្គាល់។
ក្រៅពីសួស វីសា ដែលកំពុងមានជំងឺបំពង់កនោះក៍នៅមានតារាវ័យក្មេងរបស់ហង្សមាសម្នាក់ទៀតដែលមានសម្ថភាពមិនចាញ់ឱក សុគន្ធកញ្ញា គឺនាងវី ឌីណែត ក៍មានជំងឺពកក ដែលរំខានដល់អាជីពចម្រៀងរបស់នាងផងដែរ ព្រោះគ្រូពេទ្យឲ្យលេបថ្នាំអស់១ជីវិត ខណៈតារាល្បី២ដួងផ្សេងទៀតដែលរួមទ្រនុំគឺសុគន្ធ និសា បានធូស្រាលពីជំងឺក្រពះ និងពេជ្រ សោភា ជាសះស្បើយពីជំងឺឈាមសស៊ីឈាមក្រហម។
សួស វីសា ស្ថិតក្នុងចំណោមតារាដែលជ្រើសគូស្នេហ៍ជាតារាដូចគ្នាក្នុងនោះមានដូចជាអ្នកនាងយក់ ថិតរដ្ឋា,ម៉ូលីកា ,អែនជី ,ប៉ាច គីមមួយ និងទេព បូព្រឹក្ស ជាដើម៕