ភ្នំពេញ៖ស្រីស្រស់មាន សូនីតា ត្រូវបានគេចាត់ទុកថាជានារីដែលមានសំណាងព្រោះនាងដើរចាយលុយនិងកម្សាន្ដជាច្រើនប្រទេសមកហើយទាំងនៅប៉ែកអាស៊ីនិងអ៊ឺរ៉ុប ទិញអ៊ឺវ៉ាន់ម៉ាកប្រេន ប្រេន ដូចតារាបរទេស ហេតុនេះហើយម្ហូបបរទេសថ្លៃប៉ុណ្ណា ឲ្យតែល្បីនិងឆ្ងាញ់នាងមិនខ្លាចនឹងភ្លក្សរសជាតិវានោះទេ។សូនីតា ថែមទាំងបានបង្កើតពាក្យស្លោកប្រចាំខ្លួនទៀតផងថា”ញាំរបស់អត់ឆ្ងាញ់ នាំខាតក្រពះ”នាងថាឲ្យតែរបស់ឆ្ងាញ់មិនដែលរំលងពីមាត់នាងឡើយ។ប៉ុន្ដែសំណួរដែលមហាជនចង់ដឹងនោះថាតើការរស់នៅដោយជីវិតបែបហ៊ឺហា និងស៊ីវីល័យរបស់សូនីតា នោះនាងរកប្រាក់ចំណូលទាំងស្រុងបានមកពីសិល្បៈ ឬមួយក៍មានគូស្នេហ៍ផ្គាប់ចិត្តក្រោយខ្នង?ការលើកឡើងបែបនេះ ដោយសារតែសូនីតា មិនសម្រុកការងារសិល្បៈដោយសកម្មនោះទេ គឺនាងរយាលៗហើយនីតា ធ្លាប់ប្រាប់ថាក្នុង១ឆ្នាំនាងទទួលថតភាពយន្ដតែ១រឿងប៉ុណ្ណោះ។ប៉ុន្ដែបើក្រឡេកមកមើលទ្រព្យរបស់នាងវិញគឺកាន់តែកើនដោយរហ័សនិងស្ថិតក្នុងចំណោមតារាវ័យក្មេងដែលមានលុយច្រើននាពេលបច្ចុប្បន្ននេះទៀតផង។

ស្របពេលជាមួយគ្នានេះដែរក៍ធ្លាប់លេចឭថានីតា មានមន្រ្ដីគយម្នាក់តាមស្នេហានាងជាច្រើនឆ្នាំមកហើយ តែតារាសម្លេងស្រាលៗរូបនេះមិនដែលហ៊ានលាតត្រដាងឬបណ្ដើរគូស្នេហ៍ជាចំហម្ដងណាឡើយ ទើបធ្វើឲ្យរឿងស្នេហារបស់នាងស្ថិតក្នុងភាពអាថ័កំបាំងរហូតធ្លាប់លេចឭថាស្រីស្រអែមស្រស់រូបនេះមានទាំងប្រុសទាំងស្រីតាមស្នេហានាងក្នុងពេលតែមួយទៀតផង។តែក្នុងជំនួបជាមួយអ្នកកាសែតកន្លងមកនីតា ថានាងនឹងមិនទុកភាពនៅលីវយូឆ្នាំតទៅទៀតទេ ពោលគឺនឹងបញ្ចប់វាក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះវ័យនាងដល់ពេលបង្កើតគ្រួសារដូចមិត្តរួមអាជីពមួយចំនួនដែលបានរៀបការដែរ។តែអ្នកណាជាស្វាមីនោះសូនីតា មិនដែលបង្ហើបប្រាប់ឡើយ ។

តាមរយៈការពូកែតុបតែងខ្លួនប្លែកៗនារយៈពេលចុងក្រោយរបស់មាន សូនីតា មិនត្រឹមតែធ្វើឲ្យនាងមានយីអ៊ុនតែការងារសិល្បៈដោយនៅតែរក្សារបានតំណែងតួឯករហូតនោះទេ ប៉ុន្ដែក៍ធ្វើឲ្យបុរសកាន់តែច្រើនរឹតតែក្នក់ក្នាញ់និងរូបសម្រស់របស់នាងផងដែរ ព្រោះថាទោះជាលេចឭថានាងទំនងជាបេះដូងមិនមែននៅទំនេរក្ដី ប៉ុន្ដែការជ្រើសផ្លូវលាក់មុខគូស្នេហ៍វានឹងរឹតតែធ្វើឲ្យក្មួយស្រីរបស់អ្នកនាងចនច័ន្ទ រូបនេះបន្ថែមមន្ដស្នេហ៍ទ្វេដងក្នុងនោះបុរសដែលចង់បាននាងធ្វើជាម្ចាស់ចិត្តនោះមានភាគច្រើនជាមន្រ្ដីធំមួយចំនួន និងអ្នកជំនួញឆ្លងដែនជាដើម។តែប្រសិនបើសូនីតា ជ្រើសផ្លូវ”ជួញជិត ប្រសើរជាងជួញឆ្ងាយ”នោះច្បាស់ជាលោកគយម្នាក់ដែលព្យាយាមរាយអន្ទាក់ស្នេហ៍លើនាងជាច្រើនឆ្នាំមកហើយនោះមានសង្ឃឹមខ្ពស់ជាងគេជាមិនខាន។ដោយឡែកសម្រាប់អាជីពសម្ដែងវិញបើសូនីតា នៅតែលិបលៗមិនប្រឡូកឲ្យពេញទំហ៊ឹងនោះទេ គេជឿរថានាងអាចនឹងពិបាករក្សារតំណែងជាតារាស្រីជូរមុខជាមិនខាន ។

មាន សូនីតា ថ្លែងសារថា”ត្រូវធ្វើខ្លួនឲ្យដូចព្រះអាទិត្យ ទោះលិចប៉ុន្មានដងក៍អាចរះមកវិញបាន”។
សូមបញ្ជាក់ថាក្រៅពីមាន សូនីតា តារាមិនទាន់រៀបការប្ដីហើយមានទ្រព្យច្រើនព្រោះអទិញបានផ្ទះផ្ទះផ្ទាល់ខ្លួនជិះរថយន្ដផ្លាស់ប្ដូរជាបន្ដបន្ទាប់នារយៈពេលចុងក្រោយនេះមានដូចជានាងថន លក្ខិណា,នី មុនីនាថ ,រ៉េត ស៊ូហ្សាណា និងដួង ម៉ានិច្ច ជាដើម។ចំពោះសូនីតា វិញក្រៅពីត្រៀមចំណាយលុយដើរកម្សាន្ដនៅបរទេសយ៉ាងហោចណាស់ក៍១ឆ្នាំម្ដងនោះ នាងក៍មានអាជីវកម្មផ្ទាល់ខ្លួន៣ផ្សេងគ្នាផងដែរនោះគឺហាងកាហ្វេ,ហាងក្រម៉ា និងកាត់ដេ។នាងធ្លាប់វាចាថានឹងយកពេលវេលាទំនេរពីការងារសិល្បៈទាំងអស់ទៅរកស៊ី ខណៈដែលទាំងការថតភាពយន្ដ និងខារ៉ាអូខេ វិញគឺនាងទទួលតែសាច់រឿងនិងMV បទណាដែលនាងពេញចិត្តទើបព្រមថត។

គេចាំមើលថាតើស្រីស្អាតមាន សូនីតា នឹងជ្រើសផ្លូវលាក់មុខគូស្នេហ៍ជាច្រើនឆ្នាំតទៅទៀត ឬមួយក៍នាងពិតជាចង់លាបញ្ចប់ភាពនៅលីវក្នុងពេលដ៍ខ្លីដើម្បីលាងជម្រះមន្ទិលសង្ស័យទាំងឡាយលើខ្លួន?