Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិBenzema ក្លាយជាកីឡាករបារាំងដំបូងឈ្នះពាន Ballon d'Or

Benzema ក្លាយជាកីឡាករបារាំងដំបូងឈ្នះពាន Ballon d’Or

ខ្សែប្រយុទ្ធ Karim Benzema របស់ក្លឹប Real Madrid បានឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២២ដែលជាពានផ្តល់ឱ្យសម្រាប់កីឡាករបាល់ទាត់បុរសល្អបំផុតនៅលើពិភពលោក។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃអង្គារទី​១៨ តុលាឆ្នាំ២០២២។​

Benzema បានផ្តួលខ្សែប្រយុទ្ធ Robert Lewandowski, Sadio Mane និង Kevin De Bruyneដើម្បីទទួលបានរង្វាន់

កំពូលមួយនេះ ពានរង្វាន់ Ballon d’Or ត្រូវបានផ្តល់រង្វាន់ដល់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំ ដោយផ្អែកលើការសម្តែងក្នុងរដូវកាល ២០២១២០២២

Benzema ដែលដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំ Real លើកពានយូហ្វាឆេមពានលីកកាលពីរដូវកាលមុន គឺជាកីឡាករបារាំងដំបូងគេដែលឈ្នះពានរង្វាន់ចាប់តាំងពីលោក Zinedine Zidane ដែលទទួលបាន ក្នុងឆ្នាំ១៩៩៨។

Benzema មានរដូវកាលដ៏អស្ចារ្យជាមួយ Real ដោយស៊ុតបញ្ចូលទីបាន៤៤គ្រាប់ក្នុង៤៦ ប្រកួតនៅក្នុងការប្រកួតទាំងអស់ ខណៈដែលគាត់បានជួយReal Madridឈ្នះពានព្រីមេរ៉ាលីហ្គា និងឆេមពានលីកពីរដង។១៥គ្រាប់របស់គាត់នៅក្នុងក្របខ័ណ្ឌឆេមពានលីកបានដឹកនាំ Real Madrid ឱ្យឈ្នះពានរង្វាន់ជាលើកទី១៤

Benzema បាននិយាយនៅក្នុងពិធីប្រគល់ពានរង្វាន់ថា រង្វាន់នេះនៅចំពោះមុខខ្ញុំធ្វើឱ្យខ្ញុំពិតជាមានមោទនភាព។ កាលខ្ញុំនៅតូច វាជាក្តីស្រមៃកាលពីកុមារភាព ខ្ញុំមិនដែលបោះបង់អ្វីក៏ដោយគឺអាចធ្វើទៅបាន។

លោកបានបន្តថាមានដំណាក់កាលដ៏លំបាកមួយ ដែលខ្ញុំមិនបាននៅក្នុងក្រុមបារាំងប៉ុន្តែខ្ញុំមិនដែលបោះបង់នោះទេ។ខ្ញុំពិតជាមានមោទនភាពចំពោះការធ្វើដំណើររបស់ខ្ញុំនៅទីនេះ។ វាមិនងាយស្រួលនោះទេ វាជាពេលវេលាដ៏លំបាកសម្រាប់គ្រួសាររបស់ខ្ញុំផងដែរ។គួររំឭកថាពានរង្វាន់ Ballon d’Or ដែលជាពានត្រូវបានបង្កើតឡើងដោយទស្សនាវដ្តីបារាំង នាឆ្នាំ១៩៥៦ មក ធ្លាប់គ្រប់គ្រងដោយកីឡាករ Lionel Messi ធ្លាប់ឈ្នះបាន ៧ដង និងអតីតមិត្តរួមក្រុម Cristiano Ronaldo ឈ្នះបាន៥លើកក្នុងចំណោម១៣សម័យកាលចុងក្រោយនេះ៕

RELATED ARTICLES