ភ្នំពេញ៖តារាចម្រៀងថុល សុភិទិ ទោះជាបរាជ័យលើកពានCambodian Idol រដូវកាលទី៤ ព្រោះធ្លាក់ក្នុងកណ្ដាប់ដៃលោកលីម តិចម៉េង ក្ដី ប៉ុន្ដែអ្នកចម្រៀងនិយមម៉ូដសាក់ពេញរាងកាយរូបនេះត្រូវប៉ាន់ចេញច្រៀងConcerts ឲ្យរដឹកទាំងការសម្ពោធកម្មវិធីរបស់ក្រុមហ៊ុនមួយចំនួន និងច្រៀងប្រគុំតន្រ្ដីនៅតាមបណ្ដារខេត្តផ្សេងៗ។តាមការបង្ហើបពីអ្នកដឹកនាំប្រគុំតន្រ្ដីម្នាក់បានឲ្យដឹងថាគ្រាន់តែនៅខែតុលាឆ្នាំ២០២២ នេះសុភិទិ ត្រូវបានគេកក់ស្ទើតែពេញថ្ងៃទាំងអស់ ហើយតម្លៃខ្លួនរបស់កូនមន្រ្ដីធំផ្កាយ២ រូបនេះចេញច្រៀងConcerts នៅតាមខេត្ត១កម្មវិធីស៊ីថ្លៃដល់ទៅ២៥០០ដុល្លារឯណ្ណោះ។

តើបុរសអ្នកលេងម៉ូដសាក់លោកថុល សុភិទិ មានចំណុចសំខាន់ត្រង់ណាទៅបានជាម្ចាស់កម្មវិធីទាំងឡាយត្រូវការរូបគេដោយហ៊ានឲ្យថ្លៃស្មើតារាល្បីល្បាញជាច្រើនឆ្នាំមកហើយបែបនេះ?
អ្នកជំនាញធ្វើភ្លេង(Composer)របស់ហង្សមាសម្នាក់បាននិយាយប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨តុលា ថាតាមពិតសម្ថភាពរបស់សុភិទិ មិនមែនខ្លាំងក្លាជាងថែល ថៃ ឬម្ចាស់ពានមួយចំនួននៅហង្សមាសនោះទេ ប៉ុន្ដែការដែលគេត្រូវបានគេកក់ជាប់គ្នាបែបនេះដោយសារតែភិទិ មានចំណុចខ្លាំង២យ៉ាង។Composer រូបនេះថាចំណុចពិសេសរបស់ភិទិ គឺទី១៖ការពូកែជ្រើសរើសបទចម្រៀងត្រូវសម្លេងរបស់ខ្លួន និងទី២៖បទចម្រៀងដែលភិទិ ច្រៀងត្រូវទាំងខ្លួនឯងហើយត្រូវចិត្តមហាជនទូទៅទៀតដែលនេះជាចំណុចពិសេសដែលតារាផ្សេងៗទៀតពិបាកធ្វើបាន ព្រោះតារាខ្លះច្រៀងត្រូវចិត្តតែខ្លួនឯង តែទស្សនិកជនមិនចូលចិត្តស្ដាប់ក៍មាន។លោកគ្រូភ្លេងរូបនេះបន្ថែមថាសុភិទិ ត្រូវបានមហាជនគាំទ្រស្រលាញ់និងចូលចិត្តនៅពេលនេះក៍បង្ហាញឲ្យឃើញថាចាប់ពីពេលនេះតទៅអ្នកចាក់សាក់លែងមានគេរើសអើងថាជាអ្នកលេង ,បងធំ ឬជើងកាងជាដើមដូចមុនទៀតហើយ ព្រោះភិទិ ចាក់សាក់ពេញខ្លួន ហេតុអីបានគេនៅតែស្រលាញ់?នោះគឺព្រោះតែសម្ថភាពនិងការមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។

ឆ្លើយតបសំណួរថាតើថុល សុភិទិ អាចល្បីបានតែប្រាវដូចអតីតបេក្ខភាពមួយចំនួនរបស់ហង្សមាស ឬអាចល្បីបានយូជាងនោះអ្នកជំនាញភ្លេងរូបនោះថាទោះជាមានអ្នកថ្មីៗពីកម្មវិធីប្រលងចម្រៀងរបស់ហង្សមាសនឹងចេញមុខជាបន្ដបន្ទាប់នៅរដូវកាលក្រោយៗក្ដី ក៍សុភិទិ ល្បីរួចជាស្រេច មហាជនគាំទ្រគេទៅហើយ ហេតុនេះនៅលើការធ្វើបទចម្រៀងចេញដោយខ្លួនឯង ហើយពេលនោះមហាជននឹងវាយតម្លៃតាមហ្នឹង។Composer រូបនោះបន្ថែមថាចំពោះការដែលសុភិទិ កំពុងត្រូវប៉ាន់ច្រៀងConcerts ស្ទើតែពេញៗក្នុង១ខែៗនោះគឺជាទូទៅក្រោយពីកម្មវិធីដែលខ្លួនប្រលងចប់នោះបេក្ខភាពដែលលេចធ្លោរគេត្រូវការហៅច្រៀងតាមកម្មវិធីរបស់គេដណ្ដើមគ្នាបែបនេះមានរយៈពេលពី៣ទៅ៦ខែ បន្ទាប់មកក៍ចាប់ផ្ដើមស្បើយឡើងវិញហើយ។

ថុល សុភិទិ ជាបេក្ខភាពលេចធ្លោរម្នាក់សម្រាប់កម្មវិធីCambodian Idol រដូវកាលទី៤ ក្រោយរូបគច្រៀងបានយកបទ”មិនអាចឃាត់ទេ” និង”ស្នាមថើបមួយនោះ”ជាដើមទៅប្រលងប្រជែងទើបនាំឲ្យស្រីៗជាច្រើនជ្រួលជ្រើមដោយសារតែឃើញកូនមន្រ្ដីធំផ្កាយ២រូបនេះប្រកាសឈ្មោះថាលោកស្រលាញ់ស្រីឈ្មោះ”សយ”រហូតមាននារីខ្លះបានតាំងខ្លួនថាជា”សយ”ទៀតផងទៀតផងបើទោះជាខ្លួនមានឈ្មោះផ្សេងក្ដី។ប៉ុន្ដែក្រោយសុភិទិ បង្ហាញភាពស្និតស្នាលជាមួយពេជ្រ សូលីកា ដូចគូស្នេហ៍ក៍ធ្វើឲ្យស្រីៗមួយចំនួនដកចិត្តពីគេហើយការប្រកួតចម្រៀងនៅវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី២៨សីហា ភិទិ របូតពានធ្លាក់ទៅកណ្ដាប់ដៃលីម តិចម៉េង តែម្ដង។យ៉ាងណារហូតមកដល់ពេលនេះសុភិទិ នៅតែបង្ហាញភាពស្និតស្នាលជាមួយអ្នកមេម៉ាយពេជ្រ សូលីកា ដដែលហើយថែមទាំងក្លាយទៅជាដៃគូចចម្រៀងថ្មីជាមួយគ្នាទៀតផង។

ទស្សនិកជនរងចាំមើលថានារីដែលថុល សុភិទិ ចាឈ្មោះថា”សយ”នោះជាអ្នកមេម៉ាយពេជ្រ សូលីកា ឬមួយជាក្រមុំផ្សេង?