Tuesday, September 24, 2024
Homeតារាខ្មែរប៊ុត សីហា ៖រកបានប្រពន្ធថ្មី ចំខែកត្តិក

ប៊ុត សីហា ៖រកបានប្រពន្ធថ្មី ចំខែកត្តិក

ភ្នំពេញ៖លោកប៊ុត សីហា បានបង្ហាញមុខគូស្នេហ៍ថ្មីតាមរយៈការភ្ជាប់ពាក្យ​ជាមួយគ្នាកាល​ពី​ថ្ងៃ​ទី១៧តុលា ដោយ​ពោះម៉ាយកូន១រូបនេះទទួលបានទាំងការសាទ និងរិះគន់។ចំពោះFan រប​ស់​​សីហា ខ្លះថាសីហា ប្រញ៉ាប់រក​ប្រពន្ធ​ថ្មីពេក ព្រោះទើបលែងលះប្រពន្ធក្ដៅៗ មិនទាន់បាន​ជួយម្ដាយផង​ ឥឡូវមានភរិយាថ្មីបាត់។

ហ្វេសបុកឈ្មោះកែវ ស៊ុនសូទ្រនិគម បានចូលទៅខមិនពេលឃើញសីហា បង្ហាញ​មុខ​គូ​ដណ្ដឹងដែលទើបភ្ជាប់​ពាក្យ​ហុយហុយនោះថា”មិនទាន់បានជួយម្ដាយឲ្យរស់ស្រួលផង មាន​លុយក៍យកប្រពន្ធទៀត បាត់ឭថ្ងៃមុនថា​នឹងខំរកប្រាក់ចិញ្ចឹមម្ដាយ ឈប់ខ្វល់រឿងយកគ្រួសារ សីហា នៅតែជាសីហា អត់ប្ដូរសោះ”។តែអ្នកគាំទ្រសីហា មួយចំនួនទៀតបានខមិនអបអរ តារាចម្រៀងរូបនេះដែលបញ្ចប់ជីវីតពោះម៉ាយ ហើយរកបានប្រពន្ធស្អាត។

 ចំពោះប៊ុត សីហា វិញបានថ្លែងសារថា”គេច្បាស់លាស់អស់ហើយ ចឹងខ្ញុំសុំច្បាស់​លា​ស់ដែរ​សិន​បានកើត ព្រោះ​អាយុកាន់តែច្រើនហើយ។មនុស្សដែលព្រម​ទទួលយើងទាំង​ដឹង​ឭ​ថា​ប្រវត្តិយើងពីមុនបែបណា យើងអាចសន្យា​នឹង​គាត់បានយ៉ាងខ្លីថា នឹងធ្វើឲ្យអូនសើចញ​ញឹម​​ឲ្យច្រើនជាងយំ”។

  អ្នកយកព័តមានយើងបានទូរស័ព្ទទៅប៊ុត សីហា កាលពីរសៀលថ្ងៃទី១៨ តុលា ដើម្បី​ចង់ដឹងបន្ថែមរឿង​លោក​រកបានប្រពន្ធភរិយាទី២នេះ តែទូរស័ព្ទចូលគ្មានអ្នកទទួល​ឡើយ​។យ៉ា​ង​ណា​​​គេឃើញមុនសីហា ភ្ជាប់ពាក្យនេះ​លោកបានទៅទិញជញ្ជៀនពេជ្រនៅ​ហាងរបស់​លោ​កស្រីទ្រី ដាណា ផងដែរ ហើយតាមពិតគឺសីហា ប្រញ៉ាប់​បែប​នេះ​ដោយសារតែ​រកបាន​ម្ចាស់​ចិត្តថ្មី​នេះសោះ ហេតុនេះហើយពោះម៉ាយរូបនេះនឹងលែងរងារ​កាយ៉ានៅ​ខែកត្តិក នេះ​ទៀត​ហើយ ព្រោះរកបានភួយសាច់។

 គូរបញ្ជាក់ថាប៊ុត សីហា  ជាម្ចាស់ពានThe Voice Cambodia រដូវកាលទី១ តែលោក​ត្រូវបាន​ហង្សមាសដេញ​ចេញពីផលិតកម្មព្រោះពាក់ព័ន្ធនិងការសេពគ្រឿងញៀន។សីហា ដែលតែលតោលពីសង្វៀន​សិល្បៈជា​ច្រើន​ខែនិងត្រូវលែងលះភរិយាអ្នកនាងឃុន ស្រីនាង ទាំងមិនទាន់បានរៀបការនោះត្រូវផលិតកម្មGalaxy ផ្ដល់​ឱ​កា​សឲ្យធ្វើជាតារារបស់ខ្លួន២លើក តែចុងក្រោយនេះអតីតតារាហង្សមាសបាន​សម្រេចចិត្តផលិតបទចម្រៀង​ខ្លួន​ឯង​ដោយមានSponsor ពីថៅកែពេជ្រ ១ហើយនៅពេលដែលអាជីពសិល្បៈចាប់ផ្ដើមរើបៗឡើងវិញសីហា មិន​បង្អង់យូ​ឡើយពោលគឺរកបានប្រពន្ធថ្មីភ្លាមៗ តែមិនទាន់មានដំណឹងលោកចូល​រោងការ​នៅ​ពេ​លណាឡើយ៕

RELATED ARTICLES