ភ្នំពេញ៖នៅមុនដំណាច់ឆ្នាំ២០២២ ឈានចូល២០២៣ នេះគេឃើញមានតារាស្រី៣ដួងបានទិញរថយន្ដទំនើបព្រមគ្នាតែម្ដងដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ព្រោះនោះបញ្ជាក់ឲ្យឃើញថាពួកគេកំពុងកាក់កបមុខជំនួញនិងមានសេដ្ឋកិច្ចក្នុងគ្រួសារល្អប្រសើរឡើង។
១៖ម៉ូលីកា៖អតីតតារាចម្រៀងRock ដែលពេលនេះត្រូវបានគេចាត់ទុកថាជាកំពូល អ្នក លក់Online ម្នាក់ម៉ូលីកា បានទិញរថយន្ដទំនើបដល់ទៅ៣គ្រឿងក្នុងពេលតែមួយនោះគឺ Ferrari-488GTB ព័ណក្រហមតម្លៃ៣៥ម៉ឺនដុល្លារ,Escalade ព័ណខ្មៅតម្លៃជិតកន្លះលានដុល្លារ និងBmw ព័ណសស្លាបត្រដាងសងខាងតម្លៃខ្ទង់៨ម៉ឺនដុល្លារ ខណៈដែលរថយន្ដ នាងមាន ស្រាប់ដូចជាFord Raptor ,និងJaguar ជាដើម។គ្រាន់តែគិតពីតម្លៃរថយន្ដដែលម៉ូលីកា ចំណាយខាងលើនេះគឺជាង១លានដុល្លារបាត់ទៅហើយ ខណៈដែលនាងប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថានឹងផ្អាកការលេងសម្ភារនិយមមួយអន្លើ ហើយងាកទៅទិញផ្ទះនិងដីធ្លីទុកវិញ។ប៉ុន្ដែគេជឿរថាម៉ូលីកា នៅតែទិញរថយន្ដដែលនាងស្រលាញ់ជាបន្ដទៀតជាមិនខាន។



២៖សួស វីសា ៖សួស វីសា បានទិញរថយន្ដBMW ត្រដាងស្លាបព័ណសនៅថ្ងៃខួបកំណើតគម្រប់២ឆ្នាំកូនស្រីនាងឈ្មោះJenny កាលពីថ្ងៃទី៩តុលា ស្របពេលរថយន្ដដែលនាងមានស្រាប់ ដូចជាLexus Lx 570 ,Jaguar ,Lexus Nx200t និងMazda ជាដើម។
សួស វីសា ដែលមានជីវភាពធូធាក្រោយចាប់ដៃជាមួយលោកថមមី ជាង២ឆ្នាំនេះនាងកំពុងមានជំងឺផ្នែកបំពង់កដែលប៉ៈពាល់ដល់ការប្រើប្រាស់សម្លេងរបស់នាងពេលច្រៀងទៀតផងទើបថ្មីៗនេះគេឃើញនាងទៅជួបពេទ្យថៃជាបន្ទាន់។តារាកូន១រូបនេះបានរយាលៗពីអាជីពសិល្បៈតាំងពីនាងកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ ម្លេះ ហេតុនេះហើយបើពេលនេះបំពង់កនាងមិនអាចជាសះស្បើយឆាប់ៗទេ គឺវីសា នឹងប្រឈមបាត់បង់តំណែងជាតារាស្រីលំដាប់មុខរបស់ហង្សមាសជាមិនខាន។


៣៖ទេព បូព្រឹក្ស៖អតីតតារាហង្សមាសរូបនេះត្រូវបានគូស្នេហ៍នាងទិញរថយន្ដទំនើបម៉ាកEscalade ព័ណខ្មៅតម្លៃខ្ទង់ក្បែ៣០ម៉ឺនដុល្លារឲ្យនៅថ្ងៃខួបស្នេហ៍របស់ពួកគេគម្រប់៦ឆ្នាំកាលពីដើមខែកញ្ញា ប៉ុន្ដែមិនទាន់មានដំណឹងថាស្រីនិច្ច-ដេវីត នឹងដឹកដៃគ្នាចូលរោងការនៅពេលណាឡើយ បន្ទាប់ពីពួកគេធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវកាលពីឆ្នាំ២០១៩ ។អ្វីដែលគូរឲ្យភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២១ តុលានាងបូព្រឹក្ស ហៅស្រីនិច្ច បានបង្ហាញក្បាលពោះមានផ្ទៃពោះកូនលើកដំបូងជាមួយងួន ចាន់ដេវីត នាំឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ព្រោះតែពួកគេសម្រេចចិត្តយកកូនមុនរៀបការ។


ក្រៅពីម៉ូលីកា,សួស វីសា និងទេព បូព្រឹក្ស ដែលទិញរថយន្ដប្រណិតដូចគ្នានៅចុងឆ្នាំ២០២២ នេះកាលពីពាក់កណ្ដាលឆ្នាំ២០២២ គេក៍ឃើញអតីតតារាសម្ដែងអ្នកនាងហង្ស ម៉ារីនី ត្រូវប្ដីទិញរថយន្ដទំនើបម៉ាកBentley ឲ្យផងដែរ ស្របពេលដែលពេជ្រ សោភា,យក់ ថិករដ្ឋា,ឱក សុគន្ធកញ្ញា ,ពេជ្រ សូលីកា,រ៉េត ស៊ូហ្សាណា ជាដើមពួកគេជាតារាមានរថយន្ដជិះថ្លៃៗប្រជែងគ្នាយ៉ាងខ្លាំងក្លាផងដែរ៕