Tuesday, September 24, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ប្រឆាំងពាក្យថា”ស្នេហាមិនត្រូវ​ការ​លុយ”

ពេជ្រ សោភា ៖ប្រឆាំងពាក្យថា”ស្នេហាមិនត្រូវ​ការ​លុយ”

ភ្នំពេញ៖មនុស្សមួយចំនួនតែងតែងនិយាយបែបការទូតថា”ស្នេហាឲ្យតែមានចិត្តស្មោះ គឺគ្រប់​គ្រាន់​ហើយ “មិនបាច់ត្រូវការលុយទេ!។ប៉ុន្ដែសម្រាប់មនុស្សភាគច្រើន​លើកឡើង​ថា”លើ​លោ​ក​នេះគ្មានសុភមង្គលឯណា កើតឡើងបានដោយគ្មានលុយចូលរួម​ឡើយ”…។ដោយ​ឡែក​តា​រាចម្រៀងល្បីល្បាញរបស់ហង្សមាសជាង​១៧ឆ្នាំអ្នកមេម៉ាយពេជ្រ សោភា វិញហាក់ជ្រិញ​ចំ​ពោះ​អ្នកខ្លះយល់ថាស្នេហាឲ្យតែមានចិត្តស្មោះមិន​ចាំបាច់​ត្រូវការលុយនោះ។សោភា បាននិ​យា​យអារម្មណ៍ហ្សីន របស់នាងកាលពីថ្ងៃទី១៩តុលា ថា”ស្នេហាមិនត្រូវការ​លុយទេ ឲ្យតែ​មាន​ចិត្តស្មោះបានហើយ អើ សម្រាប់ខ្ញុំយល់ថាមិនពិតទេ ហើយបងចង់មកចាយលុ​យអូន​មែន​បាក់ក ខំរកហត់ចង់ងាប់ ចិត្តស្មោះអូនស៊ូចិញ្ចឹមបងមែន?បាក់ក”។

 ថ្វីត្បិតតែពេជ្រ សោភា មិននិយាយឲ្យចំៗទាំងស្រុងមែន ប៉ុន្ដែការបង្ហើបរបស់នាងបែប​នេះមានន័យថា​ស្នេហា​ឲ្យតែមានចិត្តស្មោះតែមួយមុខនោះនាងមិនឯកភាពឡើយ ឬអាចនិ​យា​យ​បាន​ថា​បើ​មានត្រឹមចិត្តស្មោះតែ​មួយ​មុខ គឺមានតែស្រី្ដជាអ្នកប្រឹងរកលុយឲ្យខាង​ប្រុស​ចាយ​វិញ…។ប៉ុន្ដែការវាចារបស់សោភា បែបនោះក៍មិនមាន​ន័យ​ថា​នាងនាងជាតារាមុខលុយដែរ គ្រាន់​តែអ្នកចម្រៀងវ័យ៣៩ឆ្នាំរូបនេះហាក់ចង់បង្ហាញសារការ​ពិតនៅសង្គម​បច្ចុ​ប្បន្នឬឲ្យ​មនុ​ស្សប្រុសមានទំនួលខុសត្រូវខ្ពស់លើដៃគូដែលខ្លួនស្រលាញ់ហើយ​ក្រៅពីសំខាន់បំផុតមានចិត្ត​ស្មោះ​​ហើយ ក៍ត្រូវតែមានសេដ្ឋកិច្ចគ្រប់គ្រាន់ដើម្បីក៍សាងសុភមង្គល​ទើបរស់នៅ​បានសុខ​សាន្ដ​។

  សូមបញ្ជាក់ថាពេជ្រ សោភា ត្រូវបានគេចាត់ទុកថាជាតារាដែលមាន​ជីវភាពធូធាខ្លាំង​ម្នាក់​​នាពេលបច្ចុប្បន្នព្រោះ​នាងរស់នៅផ្ទះវីឡារប្រណិត និងជិះរថយន្ដទំនើបៗដូចជា Merce des ,Porsche, Bmw និងAudi ជាដើម ខណៈ​ដែលនាងពាក់នាឡិការដៃ១គ្រឿង​តម្លៃស្មើ​ផ្ទះ​វី​ឡារ​១នោះគឺមានដូចជាម៉ាកRolex និងRichard Mille ជាដើម។សោ​ភា ដែលនៅសល់តែជាង​២​ខែទៀតនាងនឹងឈានទៅគម្រប់អាយុ៤០ឆ្នាំនោះ​ត្រូវបានគេចាត់ទុកថានាង​ជោគ​​ជ័យតែ​លើ​អាជីពចម្រៀងទេ តែស្នេហាវិញសូន្យ។តែសោភា មិនយល់ស្របការលើកឡើងបែប​នេះ​ទេ​ដោ​យនាងថានៅលើផែនដីនេះគ្មានស្ត្រីណាម្នាក់ចង់ជួបរឿង”ទុក្ខស្រី្ដប្ដីកាន់លុយ”ឡើយ។គេចាំមើលថាទ្រព្យ​ស្ដុក​របស់សោភា ដែលនាងប្រឹងរកជាច្រើនឆ្នាំ តើបុរសណាម្នាក់ទៅ​ដែល​នាង​នឹងប្រគល់ឲ្យចាយពេញៗដៃ បន្ទាប់​ពីនាងបានស្ងប់ស្ងាត់រឿងស្នេហា​ជាមួយប្រុសរូប​សង្ហារ​ម្នាក់ជិត១០ខែទៅហើយ ខណៈដែលលោកសក្ខដា វិញ​គ្មានបំណងវិលមកផ្សះ​ផ្សារ​ស្នេហ៍ជាមួយនាងជាថ្មីឡើយ៕

RELATED ARTICLES