ភ្នំពេញ៖ឱក សុគន្ធកញ្ញា ត្រូវបានស្វាមីនាងលោកអ៊ឹង សុខលី ផ្ដល់ទំនុកចិត្តខ្ពស់ដល់នាងនោះគឺការបង្ហាញនូវការស្រលាញ់លើនាងទ្វេដងតាមរយៈសកម្មភាពនិងពាក្យសំដីដូចជាលោកហៅនាងថាជា”កំពូលភរិយា” និង”មាតាដៃ១០០”ជាដើម ខណៈដែលប្អូនថៅកែហង្សមាសរូបនេះក៍តែងតែបញ្ចេញឲ្យគេឃើញថាលោកស្រលាញ់ក្រុមគ្រួសារប្រពន្ធដូចជាគ្រួសាររបស់លោកតែមួយដែរ។ដោយសារតែប្ដីមិនដែលធ្វើឲ្យទាស់ចិត្តបែបនេះហើយទើបសុគន្ធកញ្ញា មានភាពកក់ក្ដៅក្នុងជីវិតរឹតតែខ្លាំងហើយនាងក៍ព្យាយាមចងចិត្តស្វាមីឲ្យស្រលាញ់នាងទ្វេដងផងដែរនោះគឺការតុបតែងខ្លួនមិនឲ្យធ្លាក់សម្រក់ ព្រមទាំងបានព្យាយាមសម្រកគីឡូមកដូចដើមទៀតផង ប៉ុន្ដែការបន្ថយទម្ងន់របស់ប្អូនថ្លៃថៅកែហង្សមាសរូបនេះមិនទាន់ទទួលបានជោគជ័យនោះទេ ព្រោះមើលទៅនាងនៅតែមានព្រលឹងជាងមុនដដែល។

សម្រាប់Fan របស់ឱក សុគន្ធកញ្ញា យល់ថាការពូកែតុបតែងខ្លួនឲ្យនៅតែខ្ញង់របស់តារាកូន១រូបនេះនៅមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះទេ ដើម្បីចងចិត្ដប្ដីកុំឲ្យងាករេចិត្តឬសម្លឹងមើលឃើញស្រីខាងក្រៅនោះ ប៉ុន្ដែបើសុគន្ធកញ្ញា ហ៊ានពពោះកូនទី២នោះច្បាស់ជាលោកសុខលី អាចនឹងលេបនាងចូលទៅក្នុងពោះក៍ថាបាន ព្រោះថាបានកូន១លោកលី ស្រលាញ់ប្រពន្ធជាងផ្ដើមស្នេហ៍ដំបូងបែបនេះទៅហើយ ចុះបើបាន២តើសុគន្ធកញ្ញា នឹងទទួលបានការថ្នាក់ថ្នមយ៉ាងណាទៅ?

ឱក សុគន្ធកញ្ញា ធ្វើឲ្យមជ្ឈដ្ឋានមហាជនមួយចំនួនដែលថានាងអាចប្រឈមទឹកភ្នែកក្រោយនាងរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ឧសភាឆ្នាំ២០១៩ ព្រោះសម្អាងថាប្អូនថៅកែហង្សមាសរូបនេះមានមន្ដស្នេហ៍មិនធម្មតាហើយមានតារាស្រីៗជាច្រើនតោងស្នេហ៍នោះ តែពេលនេះគ្រប់គ្នាបានមើលឃើញច្បាស់ថាតាមពិតប្ដីសុគន្ធកញ្ញា ស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ ហើយក៍មិនដែលលេចឭថាលោកទាក់ទងនារីណាផ្សេងក្រៅពីភរិយាលោកដែររយៈពេលជាង៣ឆ្នាំមកនេះ។អ្វីដែលកាន់តែសំខាន់នោះស្វាមីសុគន្ធកញ្ញា នេះហើយជាអ្នកនៅពីក្រោយការពារតំណែងធំៗរបស់នាងនៅហង្សមាសដោយសុវត្ថិ ភាពបំផុតទាំងJudge និងCoach កម្មវិធីប្រលងចម្រៀងទាំងឡាយ មិនដែលលេចឭថានាងត្រូវបានថៅកែដកចេញឬផ្លាស់ប្ដូរជំនួសដោយតារាផ្សេងឡើយ ។ឥទ្ធិពលរបស់សុគន្ធកញ្ញា នៅពេលនេះត្រូវបានគេចាត់ទុកថានាងជាថៅកែឬម្ចាស់របស់ហង្សមាស បើទោះជានាងមិនដែលប្រើអំណាចនេះគាបសង្កត់លើមិត្តរួមអាជីពម្ដងណាក៍ដោយ៕

