Tuesday, November 19, 2024
Homeព័ត៌មានជាតិលោក​​ផៃ ស៊ីផាន រិះគន់​​ការ​​ដំឡើង​​ថ្លៃ សណ្ឋា​​គារ អប​​អរ​​ពិធី​​បុណ្យ​​សមុទ្រ​ខេត្ត​ព្រះ​​សីហនុ

លោក​​ផៃ ស៊ីផាន រិះគន់​​ការ​​ដំឡើង​​ថ្លៃ សណ្ឋា​​គារ អប​​អរ​​ពិធី​​បុណ្យ​​សមុទ្រ​ខេត្ត​ព្រះ​​សីហនុ

ភ្នំពេញ ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោកផៃ ស៊ីផាន បាន រិះគន់ការដំឡើងថ្លៃសណ្ឋាគារ នាពិធីបុណ្យ សមុទ្រនៅខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើម ពីថ្ងៃទី២៣ ដល់២៥ ខែធ្នូ ឆ្នាំ២០១៦ នេះ។

លោកផៃ ស៊ីផាន បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទិ២១ ខែធ្នូ ឆ្នាំ២០១៦ ថា “ខ្ញុំទទួលបាននូវបញ្ជាបេសកកម្ម ទៅក្រុងព្រះសីហនុ។ ខ្ញុំមានសេចក្តីភ្ញាក់ផ្អើល យ៉ាងខ្លាំងចំពោះការដំឡើងថ្លៃរបស់សណ្ឋាគារ និងផ្ទះសំណាក់ យ៉ាងហោចទ្វេដង ពីតម្លៃធម្មតា។ ក៏ប៉ុន្តែប្រាក់បេសកម្មមិនស្មើនឹងតម្លៃធម្មតា ផង។ តើមានមិត្តណាអាចអនុគ្រោះឱ្យខ្ញុំស្នាក់នៅ បានមួយយប់ពីរដែរឬទេ? ពាក្យថា “បុណ្យ” មានន័យថា ជាការដំឡើងថ្លៃសេវាកម្មស្រប ច្បាប់ឬ? រាល់បុណ្យរបស់បរទេស ជាទម្លាប់ គឺ មានចុះតម្លៃជាភាគរយ ដើម្បីលើកទឹកចិត្ត។ សូមជួយគិតផង?”។

បន្ថែមលើសំណេរខាងលើនេះ លោកផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅ ថ្ងៃដដែលនោះថា “បាទ!កន្លែងខ្លះឡើង២ដង កន្លែងខ្លះឡើង៣ដង កន្លងខ្លះឡើង៤ដង យ៉ាង តិចបំផុត គឺឡើងទ្វេដង ហើយនិង៣ដងភាគ ច្រើន ខ្ញុំមើល ហើយការដំឡើងថ្លៃហ្នឹងហាក់បី ដូចជាធ្វើឱ្យអ្នកចូលរួមក្នុងពិធីហ្នឹង ដែលមិន សប្បាយចិត្តនឹងចូលរួម តាមខ្ញុំមើល វាមិនមែន ជានយោបាយល្អសម្រាប់អាជីវកម្មហ្នឹងទេ ពីព្រោះ ហាក់បីដូចជាអ្នកជំរិតចំពោះភ្ញៀវដែលទៅ ចូលរួមក្នុងពិធីហ្នឹង មិនសូវជាស្រួលទេ អាហ្នឹង ជាវប្បធម៌មួយ ជាវប្បធម៌ជំរិត  ប៉ះពាល់ផ្លូវចិត្ត អ្នកចូលរួម ភាសាជំរិត វាធ្វើឱ្យគ្នាមិនសប្បាយ ចិត្តក្នុងការចូលរួម។ ហើយយើងឃើញ បើសិន ជាគេមិនឆក់ឱកាសហ្នឹង ដើម្បីជំរិតភ្ញៀវ ត្រឡប់ ទៅជាការលើទឹកចិត្តភ្ញៀវ រក្សាតម្លៃដដែល ឬ ក៏ចុះថ្លៃប៉ុន្មានភាគរយទៅ បើជំរិតអ៊ីចឹងធ្វើឱ្យ មានអនុស្សាវរីយ៍អាក្រក់ អាហ្នឹងប៉ុណ្ណឹងទេ។ ឯទី២ យើងឃើញតម្លៃទំនិញទាំងឡាយទាំងពួងក៏ឡើង ហើយយើងឃើញជញ្ជីងដែលថ្លឹង ក៏បំបាត់ ហាក់ដូចជាបង្កើតជម្លោះផ្ទៃក្នុងនៅតំបន់ហ្នឹង”។

លោកផៃ ស៊ីផាន មានប្រសាសន៍បន្តថា “ការទទួលខុសត្រូវលើបញ្ហានេះ ខ្ញុំមើលទី១ ទៅ ក្រសួងទេសចរណ៍ ដែលជាក្រសួងលើកទឹកចិត្ត បង្កើតពិធីហ្នឹង ដើម្បីឱ្យគេចាប់អារម្មណ៍ ដើម្បី ឱ្យភ្ញៀវចាប់អារម្មណ៍នៅក្នុងពិធីហ្នឹង គួរតែរក វិធីណាសម្រួល ដើម្បីឱ្យគេយល់ ដើម្បីឱ្យមាន ចិត្តសាមគ្គី ឯកភាពគ្នា ដើម្បីជាមោទនភាពខ្មែរ យើងទាំងអស់គ្នា ហើយទី២ ក្រសួងដែនដី ហ្នឹង គួរតែពិចារណា រកមធ្យោបាយណា ដើម្បីលើក ទឹកចិត្តឱ្យឈ្មួញហ្នឹងយោគយល់ថា យើងជា ខ្មែរទាំងអស់គ្នា មិនគួរឆក់ឱកាសធ្វើឱ្យមានការ មិនសប្បាយផ្លូវចិត្តនោះទេ ធ្វើឱ្យសប្បាយចិត្ត ទាំងអស់គ្នា អាហ្នឹងជាពិធីមួយ គឺជាពិធីវប្បធម៌ ដែលបង្ហាញពីភាពសាមគ្គី ហើយការលើកទឹក ចិត្តសម្រាប់អ្នកដែលចង់ចូលរួម បើកាលណា ដំឡើងថ្លៃអ៊ីចឹងទៅ ហាក់ដូចជាសញ្ញាមួយមិន ស្វាគមន៍ដល់ភ្ញៀវទៅលេងនៅកំពង់សោម”។

លោកផៃ ស៊ីផាន មានប្រសាសន៍បន្តទៀត ថា “ការដំឡើងនោះ ខ្ញុំសួរតម្លៃ ចាប់ពីថ្ងៃ២៣ ទៅ។ ខ្ញុំសំណូមពរដល់អាជីវករនៅកំពង់សោម គួរបើកបេះដូងឱ្យទូលាយ ស្វាគមន៍ដល់ភ្ញៀវ ដែលទៅទស្សនកិច្ច ទៅចូលរួមអបអរនូវពិធី បុណ្យ ព្រោះនេះជាកិត្តិយសអាជីវករ ឬអ្នក កំពង់សោមហើយ ដែលគេធ្វើដំណើរពីចម្ងាយ ទៅចូលរួម គេចំណាយពេលវេលា គេចំណាយ ថវិការបស់គេ ក៏ប៉ុន្តែគួរឱ្យមានលក្ខណៈមួយស្វា- គមន៍ជាជាងឆក់ឱកាស ដែលនិយាយរាងអាក្រក់ ស្តាប់បន្តិចពេកដូចជាទៅអារករគ្នាឯងអ៊ីចឹង។  អ្វីកត់សម្គាល់ ខ្ញុំឃើញជាការលើកទឹកចិត្ត ចំណាយ ពេលពេលនេះ គឺសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន លោកអញ្ជើញទៅជាមួយ នឹងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ហើយជាមួយមន្ត្រី មួយចំនួនទៀតផង ព្រោះយើងចង់ឱ្យឃើញ ពិធីសប្បាយរីករាយ កុំឱ្យពិធីហ្នឹងវាក្លាយទៅ ជាឱកាសសម្រាប់ឆក់ពីភ្ញៀវដែលទៅចូលរួម អាហ្នឹងចំណុចទី១ ហើយចំណុចទី២ គួរតែអា-ជ្ញាធរបង្កើតកន្លែងសាធារណៈមួយដែលគេ អាចបោះតង់ បោះជំរំសម្រាប់សម្រាក ជាបន្ទប់ ទឹកឱ្យបានច្រើន យើងធ្វើយ៉ាងម៉េច ដើម្បីឱ្យ ជាពិធីស្វាគមន៍ ក្រៅពីអ្នកកំពង់សោម យើង រកមធ្យោបាយ ដើម្បីធ្វើឱ្យមានភាពរីករាយ ពីព្រោះការប្រឹងប្រែងរបស់រដ្ឋាភិបាល គឺប្រឹង ប្រែងណាស់ បង្កើតពិធីហ្នឹង ហើយមិនចង់ឃើញ ពិធីហ្នឹងក្លាយជាឱកាសក្នុងការឆក់ ក្នុងការដែល ជំរិតដែលយកលុយពីភ្ញៀវនោះទេ”។

ពាក់ព័ន្ធនឹងបញ្ហានេះ មិនទាន់អាចទាក់ ទងសុំមតិយោបល់ ការបញ្ជាក់ឆ្លើយតបពីលោក ទិត ចន្ថា អ្នកនាំពាក្យក្រសួងទេសចរណ៍ បាន ទេ កាលពីម្សិលមិញ។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រ លើកទី ០៥ នៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមធ្វើពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៦ ក្រោមប្រធានបទ “ទីក្រុង បៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់”។

ដើម្បីអបអរសាទរក្នុងពិធីបុណ្យនេះ ក្រសួង ទេសចរណ៍ ដែលមានលោកថោង ខុន ជារដ្ឋ- មន្ត្រី បានចេញសេក្តីជូនដំណឹងជូនប្រតិបត្តិករ ទេសចរណ៍ ដែលប្រកបអាជីវកម្មទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ទាំងអស់ ត្រូវអនុវត្តតាម ការណែនាំសំខាន់ៗ រួមមាន ៖

១-អំពីសោភណភាពទូទៅ គ្រប់អាជីវកម្ម ទាំងអស់ ត្រូវរៀបចំតែងលម្អបន្ថែមសម្រាប់ ពេលថ្ងៃ និងមានបំពាក់ភ្លើងបំភ្លឺនៅពេលយប់ ការតែងលម្អ ត្រូវបង្ហាញពីលក្ខណៈពិសេស សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា “តារារះនា ទិសនិរតី” និងមិនប្រាកចាកពីវប្បធម៌ ទំនៀម ទម្លាប់ប្រពៃណីខ្មែរ។

២-អំពីចំណត ត្រូវរៀបចំឱ្យមានចំណត យានជំនិះឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ សមា- មាត្រនឹងតម្រូវការជាក់ស្តែង។ ចំពោះនាវាដឹក ជញ្ជូនទេសចរណ៍ត្រូវមានផែ ដែលមានការ ទទួលស្គាល់ និងគ្រប់គ្រងដោយអាជ្ញាធរខេត្ត និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវ រៀបចំវេនដឹកជញ្ជូនរបស់កាណូតទេសចរណ៍ ឱ្យសុក្រឹត និងធានាបានសមធម៌។

៣-អំពីមុខសេវាកម្មនិងតម្លៃ ត្រូវមាន ការដាក់តាំងបញ្ជីរាយនាមសេវាកម្ម បង្ហាញ នៅលើបរិវេណខាងមុខអាជីវកម្ម ឬកន្លែងងាយ មើលឃើញសម្រាប់ភ្ញៀវឆ្លងកាត់។

៤-អំពីបុគ្គលិក ត្រូវមានឯកសណ្ឋានជា លក្ខណៈប្រពៃណីខ្មែរ ឬបង្ហាញពីអត្តសញ្ញាណ តំបន់ឆ្នេរ បុគ្គលិកត្រូវរក្សាបាននូវអនាម័យខ្លួន ប្រាណ មានចរិតរួសរាយរាក់ទាក់ចំពោះភ្ញៀវ។

៥-ការរក្សាអនាម័យសេវាកម្ម សម្ភារៈ ប្រើប្រាស់ សម្រាប់ផ្គត់ផ្គង់សេវាកម្ម ត្រូវមាន អនាម័យ ស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល ឬស្តង់ដារអន្តរជាតិ។

៦-ការគ្រប់គ្រងសំណល់ មានការបែង ចែកសម្រាប់សំរាមសើម សំរាមស្ងួត និងសំណល់ ផ្ទះបាយ មានការផ្សព្វផ្សាយ និងណែនាំដល់ភ្ញៀវ អំពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកមាន ប្រើប្រាស់នូវឧបករណ៍ ឬសម្ភារៈដែលអាចប្រើ ប្រាស់ឡើងវិញ សម្រាប់ភ្ញៀវនិងបុគ្គលិក។

៧-បង្គន់អនាម័យ ត្រូវរៀបចំឱ្យបានល្អ ស្របតាមស្តងដារបង្គន់សាធារណៈអាស៊ាន ដែល យ៉ាងហោចណាស់ពុំមានក្លិនមិនល្អ ធ្វើការបែងចែករវាងបង្គន់អនាម័យប្រុស និងស្រី និងមាន ដាក់សាប៊ូលាងដៃ ត្រូវចាត់ឱ្យមានបុគ្គលិកប្រចាំការ ដើម្បីលាងសម្អាតជាប្រចាំ ។

៨-ការណែនាំបន្ថែមអំពីមធ្យោបាយដឹក- ជញ្ជូនភ្ញៀវទេសចរ ក្នុងការណែនាំទូទៅ យានយន្តដឹកភ្ញៀវទេសចរ ត្រូវធានាគុណភាព ស្អាត ជានិច្ច មិនអនុញ្ញាតឱ្យដឹកជញ្ជូនភ្ញៀវទេសចរ លើសពីកៅអីដែលបានកំណត់។ មធ្យោបាយ ដឹកជញ្ជូនផ្លូវគោក ត្រូវត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព ដូចជា ហ្វ្រាំង ភ្លើងបំភ្លឺមុខ-ក្រោយ ភ្លើង ស៊ីញ៉ូមុខក្រោយ សំបកកង់រថយន្តជាប្រចាំ មុន ពេលចេញដំណើរ ម៉ូតូជួលចរ ត្រូវមានមួកសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងអ្នកបើកបរ និង មានកញ្ចក់មើលក្រោយ។ មធ្យោបាយដឹកជញ្ជូន ផ្លូវទឹក ត្រូវត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព និង សង្គ្រោះ ឱ្យបានត្រឹមត្រូវ មុនពេលចេញដំណើរ ទូកត្រូវមានលេខសម្គាល់ ឬសញ្ញាសម្គាល់ថា ជាទូកទេសចរណ៍។

ដោយឡែក ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៦ ក៏បានផ្ញើសារលិខិត អបអរពិធីបុណ្យសមុទ្រលើកទី៥ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “ទីក្រុងបៃតង ឆ្នេរ ស្អាត សមុទ្រខៀវស្រងាត់” នោះដែរ ដោយក្នុង លិខិតនោះ សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួម ជាតិទាំងអស់ វិស័យឯកជន ចូលរួម ឱ្យបាន​ផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ប្រព្រឹត្ត ទៅប្រកបដោយជោគជ័យ។ លើសពីនេះ សម្តេច ក៏អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ទេសចរ ជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងសហការថែរក្សាសោភណ- ភាព អនាម័យ បរិស្ថាន ដែលជាកត្តាចម្បង មិន អាចខ្វះបានក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រ ឱ្យ ស្រស់ស្អាតគង់វង្សយូរអង្វែង ដើម្បីបន្តទុកជា មរតកដល់កូនចៅជំនាន់ក្រោយ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជូនពរឱ្យការប្រារឰពិធីបុណ្យ សមុទ្រ នាឆ្នាំ២០១៦នេះ ប្រព្រឹត្តទៅយ៉ាងអធិកអធម និងប្រកបដោយភាពសប្បាយរីករាយ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES