ភ្នំពេញ៖ជាតិ សុច្ចកា បានរៀបការជាលើកទី២នៅថ្ងៃទី២០តុលាឆ្នាំ២០២២ ជាមួយលោកលន់ ឧត្តម ដែលបុរសពោះម៉ាយកូន១ និងជាអាណិកជនខ្មែរមកពីអូស្រា្ដលី ។ការគ្រងឈុតកូនក្រមុំរបស់សុច្ចកា នាពេលនេះក្រោយពីនាងបានសម្រាលកូនស្រី១ឈ្មោះJo Hannna អាយុជិត២ឆ្នាំទៅហើយ ខណៈដែលមង្គលការនាងធ្វើទៅតាមប្រពៃណីខ្មែរត្រឹមត្រូវ ដោយមានអ្នកសិល្បៈរួមអាជីពជិតដិតបានចូលរួមយ៉ាងច្រើនកុះកផងដែរ ហើយពិធីនោះធ្វើនៅផ្ទះរបស់ម្ដាយនាងនៅបុរីមង្គលភ្នំពេញ៥ MKS សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


សូមបញ្ជាក់ថាជាតិ សុច្ចកា បានរៀបការលើកទី១តាមបែបសាសនាគ្រិស្ទកាលពីចុងខែមីនាឆ្នាំ២០២១ នៅប្រទេសអូស្រា្ដលី ហើយនៅខែឧសភា ឆ្នាំ២០២១ នាងក៍សម្រាលបានកូនស្រី១។អតីតបេក្ខភាពX Factor រដូវកាលទី១រូបនេះបានដឹកដៃលោកអែន ឌី ទៅច្រៀងសម្ដែងនៅអូស្រា្ដលីកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២០ ដែលតាមគម្រោងពួកគេត្រូវច្រៀងតែ១ខែគត់នឹងត្រឡប់មកស្រុកវិញ តាមការកំណត់ ។ប៉ុន្ដែនៅពេលលោកអែន ឌី និងតារាស្រីម្នាក់ទៀតវិលមកខ្មែរអស់តាមគម្រោង ស្រាប់តែសុច្ចកា ពន្យាពេលវិលវិញដោយសារតែនាងជាប់អន្ទាក់ស្នេហ៍លោកពោះម៉ាយឧត្តម ហើយនាងក៍សម្រេចចិត្តយកកូនមុនរៀបការតាមប្រពៃណីខ្មែរតែម្ដង។សុច្ចកា ធ្លាប់ប្រាប់អ្នកកាសែតថាក្រោយនាងក្លាយទៅជាភរិយាលោកឧត្តម នោះស្វាមីនាងឲ្យនៅតែផ្ទះមើលថែកូន ខណៈប្ដីនាងធ្វើការនៅក្រុមហ៊ុនមួយប្រាក់ខែច្រើនគូរសម។ដោយឡែកសម្រាប់ការរៀបការជាលើកទី២នេះសុច្ចកា ប្រាកដជាចង់បំពេញមុខក្រុមគ្រួសារនាងកុំឲ្យគេថានាងសាងស្នេហាបែបអ៊ឺរ៉ុបលែងគិតដល់ប្រពៃណីខ្មែរទើបតារាកូន១ត្រូវតែអូសដៃប្ដីហោះមកខ្មែរចំណាយលុយរាប់ម៉ឺនដុល្លាររៀបការផ្អើលភូមិតែម្ដង។


ក្រៅពីជាតិ សុច្ចកា តារាដែលយកប្ដីនៅអូស្រា្ដលីមានដូចជានាងដាញ់ ម៉ូនីកា,អឿន ដាលីស ,គឹម លីហ្សា ,សុខ ចាន់ណានូ ជាដើម។សម្រាប់សុច្ចកា វិញទំនងជាអាជីពចម្រៀងរបស់នាងពេលនេះត្រូវបានបញ្ចប់ទៅហើយ ក្រោយនាងធ្លាប់តស៊ូច្រៀងនៅតាមហាង និងឆាកតន្រ្ដីជាច្រើនឆ្នាំ ប៉ុន្ដែឥឡូវស្វាមីវ័យចំណាស់របស់នាងផ្គត់ផ្គងឲ្យនាងរស់នៅដោយស្រួល ពិសេសគឺបានបំពេញខាន់ស្លារតាមបំណងប្រាថ្នារបស់នាងទៀតផង៕



