ភ្នំពេញ៖ដូចការសង្ស័យមែននៅទីបំផុតតារាចម្រៀងទេព បូព្រឹក្ស ដែលចុងក្រោយនេះច្រើនតែស្លៀក ពាក់ ឈុតរ៉ូបរលុងៗធ្វើឲ្យម៉ៃថានាងពោះធំ នោះទីបំផុតស្រីនិច្ច បានព្រលែងក្បាលពោះឲ្យគ្រប់គ្នាបានឃើញ ច្បាស់កាលពីល្ងាចថ្ងៃទី២១តុលា ដើម្បីឲ្យគ្រប់គ្នាវបានឃើញថានាងកំពុងតែមានផ្ទៃពោះពិតប្រាកដមែន។ការសម្រេចចិត្តពពោះកូនទី១ឲ្យងួន ចាន់ដេវីត របស់ស្រីនិច្ច នាពេលនេះក្រោយពីពួកគបានប្រារព ខួប ស្នេហ៍ គម្រប់៦ឆ្នាំកាលពីថ្ងៃទី៧កញ្ញា ខណៈដែលមុននោះដេវីត បានទិញរថយន្ដទំនើបម៉ាកEscalade ឲ្យនាងជិះ ហើយ នាងឲ្យកាដូទៅដេវីត វិញមិនអាចកាត់ថ្លៃបាននោះគឺការពពោះកូនដំបូងនេះឯង។

ទេព បូព្រឹក្ស បានថ្លែងសារថា”អំណោយដែលមិនអាចកាត់ថ្លៃ អំណោយដោយក្តីអំណរ ជាក្តីប្រាថ្នាដែលកើត មាននៅក្នុងចិត្តស្រ្តីនិងមនុស្សគ្រប់រូបដែលប្រាថ្មាក្លាយជាមាតាបិតាដែលពោរពេញទៅដោយក្តីមេត្តាករុណានិងព្រហ្មវិហារធម៌នោះទើបបានបង្កើតជាឈ្មោះថា មាតាជាព្រះ ( Goddess ) ដោយកិត្តយសក៏សូមប្រកាសពីកាដូពិសេសដែលពួកយើងខ្ញុំទទួលបានពរពីព្រះ ថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ , ដោយហេតុនេះក៏សូមចែករំលែកដំណឹងល្អនេះទៅកាន់អ្ននគាំទ្រ អ៊ុំពូមីង លោកតាលោកយាយ ដែលតែងតែ ស្រលាញ់គាំទ្រដល់នាងខ្ញុំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដូចនាងខ្ញុំក៏រីករាយនឹងចែករំលែក ដំណឹងល្អក៏ដូច ជាភាពសប្បាយរីករាយនៃយើងខ្ញុំជាមួយបងប្អូន ។ នាងខ្ញុំនឹងមាន Special M/V ដោយមានចំណងជើងថា { GODDESS } នៅក្នុងខែ វិច្ឆិកា ខាងមុខនេះជាមួយនឹងទស្សនីយភាពថ្មីពីនាងខ្ញុំ ។អរគុណសម្រាប់ការស្រលាញ់ ពីបងប្អូនទាំងអស់គ្នា ។ដោយក្តីគោរព ពីយើងខ្ញុំ : ទេព បូព្រឹក្ស និង ងួន ចាន់ ដាវីត”។

តារាសិល្បៈរួមអាជីពនិងFan ទាំងបូព្រឹក្ស និងដេវីត បានអបអរសាទរគូស្នេហ៍តារា១គូនេះដែលពួកគេមានកូន ដំបូងជាមួយគ្នាសមតាមបំណង។ប៉ុន្ដែបូពឹ្រក្ស មិនទាន់កំណត់តើមានកូនប៉ុន្មាននាក់ទើបនាងដឹកដៃម្ចាស់បទ ”ញីកែងជើង”រូបនេះចូលរោងការឡើយ បន្ទាប់ពីពួកគេបានថតPre-Wedding កាលពីឆ្នាំ២០១៩ នៅកោះម៉ាល់ ឌីវ៕

