ភ្នំពេញ៖ម៉ូលីកា បានទុកពេលឲ្យនារីម្នាក់ដែលបានជំពាក់លុយនាងរហូតដល់ទៅ១៥ម៉ឺនដុល្លារនោះអស់មួយរយៈពេលមកហើយ ប៉ុន្ដែពេលនេះការអត់ធ្មត់មានដែនកំណត់ទើបនាងបានផុសកូនបំណុលរូបនោះនៅលើ បណ្ដាញសង្គមជាសារធារណៈ ខណៈនាងថាស្រ្ដីរូបនោះក៍មានគេតាមរកមុខនាងដើម្បីទូទាត់បំណុលនាង ជាច្រើននាក់ផ្សេងទៀតដែរ។ម៉ូលីកា ចេញសារអមទៅដោយរូបថតនារីដែលមិនព្រមសងលុយនាង នោះថា ”យាយកញ្ចស់កាលណាសងលុយខ្ញុំ15ម៉ឺន$ ឃើញគេផុតរកុខច្រើនណាស់ ទៅពួនណាបាត់ហើយហ្នឹង?”។

ក្រោយម៉ូលីកា បញ្ចេញមុខស្រី្ដរូបនោះនៅលើបណ្ដាញសង្គមបែបនេះអ្នកគាំទ្រអ្នកលក់Online ល្បីឈ្មោះ រូបនេះជាច្រើនបានស្នើរឲ្យនាងចាត់ការនារីរូបនោះតាមផ្លូវច្បាប់ ព្រោះថាទឹកលុយនោះមានទំហ៊ុំធំណាស់ ហេតុនេះហើយជៀសវាងនារីនោះធ្វើទង្វើរបែបនេះលើជនរងគ្រោះផ្សេងៗទៀតម៉ូលីកា ត្រូវតែមិនអាចយោគ យល់ដល់កូនបំណុលរូបនេះបានទៀតជាដាច់ខាត។


ម៉ូលីកា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទយ៉ាងខ្លីថានាងព្យាយាមតេផង ឆាតតាមហ្វេសបុកផងទៅ កូនបំណុលរូបនេះជាច្រើនលើកច្រើនសារ តែមិនអាចទាក់ទងបានទេ ទើបនាងអស់ភាពអត់ទ្រាំបានតទៅ ទៀត ក៍ផុសរូបនារីរូបនោះនៅលើបណ្ដាញសង្គមតែម្ដងដើម្បីឲ្យគាត់ចូលខ្លួនមកដោះស្រាយទូទាត់លុយកាក់ជំពាក់ នាងតាមកិច្ចសន្យា ប៉ុន្ដែស្រ្ដីរូបនោះគឺលាក់ខ្លួន ព្យាយាមគេចពួនពីនាងជាម្ចាស់បំណុលរហូតតែម្ដង។ប៉ុន្ដែនាងថាមេធាវី របស់នាងក៍មិននៅស្ងៀមដែរព្រោះពួកគាត់បានដាក់ពាក្យបណ្ដឹងនារីរូបនោះទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់រួចរាល់ហើយ ដើម្បីកុំឲ្យស្រី្ដរូបនោះធ្វើបែបនេះលើជនរងគ្រោះផ្សេងទៀតដូចរូបនាង។


អ្នកយកព័តមានយើងមិនអាចសុំការការបំភ្លឺពីស្រ្ដីដែលម៉ូលីកា អះអាងថាជំពាក់លុយនាង១៥ម៉ឺនដុល្លារ ហើយ មិនព្រមសង គិតតែសម្ងំពួននោះបានឡើយ ព្រោះគ្មានលេខទាក់ទង។យ៉ាងណាយើងរងចាំការបកស្រាយពីនារី ខាងលើជានិច្ច។


សូមបញ្ជាក់ថាអតីតតារាចម្រៀងRock ម៉ូលីកា ជាម្ចាស់ក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) បានចុះហត្ថលេខាសហការណ៍ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) កាលពីថ្ងៃសុក្រទី២២ខែកក្កដាឆ្នាំ២០២២ រយៈពេល១ឆ្នាំ ដោយផោ្ដតលើសេវាកម្មការពារ ផ្លូវច្បាប់ប្រកប ដោយប្រសិទ្ធិភាព និងជួយសម្រួលដល់តំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន ក៍ដូចជាបង្កើននូវជំនឿរ ចិត្តដល់ អតិថិជនរបស់ក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់ ហេតុនេះហើយគេជឿរ ថាបើស្រី្ដខាងលើនេះនៅតែព្យាយាមគេចវែសមិនព្រមសងបំណុលនាងនូវទឹកប្រាក់១៥ម៉ឺនដុល្លារនោះទេ ច្បាស់ជានារីរូបនោះមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ៕


