Monday, September 23, 2024
Homeតារាខ្មែរសួស វីសា ៖ប្រយ័ត្នស្ដាយក្រោយលើកទី២

សួស វីសា ៖ប្រយ័ត្នស្ដាយក្រោយលើកទី២

ភ្នំពេញ៖តារាកូន១សួស វីសា បានវិលត្រឡប់មករកអាជីពចាស់ឡើងវិញនោះគឺការ​ថតMVបទ​ថ្មីរបស់ខ្លួននៅថ្ងៃ​ទី២១តុលា ក្រោយពេលនាងវិលត្រឡប់មកពីពេទ្យថៃ៤ថ្ងៃប៉ុណ្ណោះ ដើម្បី​តាមដានស្ថាន​ភាព​ជំ​ងឺ​បំពង់ក​របស់​នាង។ថ្វីតិ្បតតែវីសា នៅតែបន្ដលេបថ្នាំជាប្រចាំក្ដី ប៉ុន្ដែ​ការបាត់មុខយូពេក​ពោ​ល​​គឺតាំងពីដើមខែមីនាឆ្នាំ២០២១ ដែលពេលនោះនាងកើតកូវីដ នោះ​មិនអាចឲ្យនាងបន្ដ​សម្ងំ​លាក់ខ្លួនពីឆាកតន្រ្ដីតទៅទៀតបានឡើយ ទើបពេល​នេះតារាហង្ស​មាស​ត្រូវតែច្រៀង​ផង​លេ​ប​​​ថ្នាំផងបែបនេះ។យ៉ាងណាការសម្រុកវាយលុកទីផ្សារ​សិល្បៈ​របស់​វីសា វិញបែបនេះគឺហាក់​ដូចជាការប្រថុយមួយផងដែរ ខណៈដែលមុននេះនាងបង្ហាញ​ការ​មាន​វប្បដិសារី​ម្ដងរួចទៅ​ហើ​យថា​ដោយសារតែស្រលាញ់លុយ​ពេកទើបភ្លេចគិតដល់សុខភាព​បណ្ដាលឲ្យនាងធ្លាក់​ខ្លួន​ឈឺធ្ងន់បែបនេះ។ចំណែកលើកនេះបើជំងឺវីសា វិត្តន៍ទៅ​ធ្ងន់លើស​ដើមដោយសារតែ​នាងប្រឹងច្រៀងសម្ដែងទាំង​សុខភាពមិន​អំ​ណោយ​ផលនោះច្បាស់ជា​ធ្វើឲ្យ​នាងប្រឈមការខូចចិត្ត​ជាលើកទី២ព្រោះរឿងចង់ល្បី​ថែមទៀតនោះ​ជាមិន​ខាន។

 សួស វីសា ជាតារាដែលមានសម្ថភាពមិនចាញ់ឱក សុគន្ធកញ្ញា នោះទេ ប៉ុន្ដែនាង​មិន​ដែលឈក្នុងតំ​ណែងជូរ​មុខរបស់ហង្សមាសឡើយព្រោះតែប្អូនថ្លៃថៅកែហង្សមាសនិងពេជ្រ សោភា នៅតែធ្វើបានល្អជាង។ប៉ុន្ដែវីសា ដែលក្លាយទៅជាភរិយា​លោ​កថមមី ជាង២ឆ្នាំនិង​មាន​កូនស្រី១រស់នៅយ៉ាងមានសុភមង្គល​នោះនាងមិនពឹងលើ​អា​ជីព​ចម្រៀងទាំង​ស្រុងនោះ​ទេ ព្រោះបង្កើតមុរបរខាងក្រៅសិល្បៈជាបន្ដបន្ទាប់ទើប​ធ្វើឲ្យប្ដី​ប្រ​ពន្ធតារា១គូនេះ​មានជីវភាព​ធូធាខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដូច​ជាការទិញបានផ្ទះវីឡារនិងជិះ​រថយន្ដទំនើបៗជា​ច្រើនគ្រឿង។តែវីសា ដែលកំពុងមានបញ្ហាបំពង់ករហូតរត់​ទៅពេទ្យថៃចុះឡើងៗ​នោះ​នៅមានក្ដីសុបិនធំមួយ​ទៀតនោះគឺនាងចង់ជិះរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce ហេតុ​នេះ​ហើយគេចាំមើលថាតើស្វាមីនាងលោក​ប៊ុនថុល ប៊ុនថង នឹងបំ​ពេ​ញ​ក្ដីស្រម៉ៃដល់ប្រពន្ធ​លោក​បាននៅពេលណាទៅ?

 ក្រៅពីសួស វីសា តារាដែលផ្ដើមចេញពីអ្នកសិល្បៈទម្រង់បុរាណមកជាអ្នក​ចម្រៀង​សម័យ​មានដូចជាលោក​ជំទាវហ៊ឹម ស៊ីវន,អ្នកនាងឱក សុគន្ធកញ្ញា,កញ្ញាចំរើន សុភ័ក្រ និងតន់ ច័ន្ទសីម៉ា ជាដើម៕

RELATED ARTICLES