បើទោះជាកុងត្រារបស់លោក ចូសេ ម៉ូរីញ៉ូ ជាមួយក្លឹបបិសាចក្រហម Man Utd មានរយៈពេលត្រឹមតែ៣ឆ្នាំ ប៉ុណ្ណោះ តែលោក នៅតែមានមហិច្ឆតាចង់ បន្តរួមរស់ជាមួយបិសាចក្រហមរយៈពេលយូរតទៅទៀត ប្រសិនបើមន្រ្តីក្លឹបយល់ព្រមបន្តកុងត្រាថ្មីឲ្យដល់រូបលោក។
លោក ម៉ូរីញ៉ូ បាននិយាយថា៖’’ខ្ញុំស្រឡាញ់ក្លឹបនេះពីព្រោះកីឡាកររបស់គេសុទ្ធ ។ ប្រសិនបើថ្ងៃណាមួយ គេផ្តល់កុងត្រាថ្មី ខ្ញុំនឹងចុះហត្ថលេខាភ្លាម ។ខ្ញុំចង់បន្តនៅទីនេះរយៈពេលយូរទៀត និងនាំយកជ័យជម្នះមកឲ្យបិសាចក្រហម Man Utd ។
គ្រូបង្វឹកវ័យ៥៣ឆ្នាំ រូបនេះ បានចូលមកកាន់កាប់ក្លឹប Man Utd កាលពីខែកក្កដា ក្រោយពីក្លឹបតោខៀវបណ្តេញចេញកាលពីរដូវកាលមុន ។សម្រាប់១៧ប្រកួត រដូវកាលថ្មីនេះ ហើយបានជួយឲ្យក្លឹបនេះស្ថិតនៅលំដាប់លេខរៀងទី ៦ក្នុងតារាង។
ដោយ៖ ហេង ដេត