ភ្នំពេញ៖ពេជ្រ សោភា និងលោកឆឹម សក្កដា បានចែកផ្លូវគ្នាដើរ១០ខែទៅហើយ ធ្វើឲ្យភាពផ្អែមល្ហែមទាំងឡាយត្រូវរលត់ទៅវិញអស់ត្រឹមចុងឆ្នាំ២០២១ ក្រោយពួកគេស្និតស្នេហ៍គ្នាជាង៥ឆ្នាំ។ប៉ុន្ដែអ្វីដែលគូឲ្យកត់សម្គាល់កាលពីថ្ងៃទី២២ តុលា នៅពេលដែលសោភា បើកយុទ្ធនាការរៃអង្គាសស្វែងរកថវិការជួយដល់Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តី សារ៉ាវឌី ដែលកំពុងប្រកួតនៅបរទេសនោះ ស្រាប់តែអ្នកលេងបណ្ដាញសង្គមចាប់បានចំណុចដែលសោភា និងលោកសក្កដា ថតផ្វព្វផ្សាយនៅទីតាំងតែមួយទើបធ្វើឲ្យមានការសង្ស័យថាតារាទាំងពីវិលមកត្រូវរ៉ូវគ្នាសារជាថ្មីវិញស្ងាត់ៗទៅហើយ។ការលើកឡើងបែបនោះដោយសារតែកាលពីខែមុនសោភា បានបញ្ចេញរូបភាពកាន់ដៃអនុស្សាវរីយ៍ជាមួយលោកសក្កដា ដែលហាក់បង្ហាញថាពួកគនៅតែនឹករលឹករកគ្នានឹងអាចចាប់ផ្ដើមសារជាថ្មីវិញបាន។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅពេជ្រ សោភា កាលពីពេលថ្មីៗនេះរឿងដែលFan ទាំងរូបនាងនិងលោកសក្កដា សង្ស័យថាIdol ទាំងពីររបស់ពួកគេជួបជុំគ្នាវិញនេះ ប៉ុន្ដែសោភា ថានាងមិនបានណាត់ដៃគូធ្វើរឿងនោះក្នុងពេលតែមួយរួមគ្នាឡើយ។តែសោភា ថាសកម្មភាពរបស់នាងនិងលោកសក្កដា បែបនេះគឺបង្ហាញថានាងនិងលោកមានចិត្តដូចគ្នា។សោភា ថែមទាំងថាសកម្មភាពរបស់នាងនិងលោកសក្កដា នោះបង្ហាញថាគឺជាការចូលរួមវប្បធ័មនៃការលើកជាតិសាសន៍ខ្លួនឯងហើយនាងក្នុងនាមជាតារាចម្រៀងម្នាក់ ចំណែកលោកសក្កដា ក្នុងនាមជាតារាសម្ដែងម្នាក់ដែរ។នាងថាមិនបានបបួលឬណាត់លោកសក្កដា ធ្វើរឿងនោះទេ ព្រោះនាងក៍មិនសូវដឹងនិងបានតាមដានមើលលោកសក្កដា ទៀតដែរ។


ថ្វីត្បិតតែពេជ្រ សោភា មិននិយាយឲ្យចំៗក្ដី ប៉ុន្ដែការវាចារបស់នាងមានន័យថានាងគ្មានផែនការណ៍វិលទៅរកការផ្សះផ្សារស្នេហ៍ជាមួយលោកឆឹម សក្កដា នោះទេ ប៉ុន្ដែទាំងរូបនាងនិងកលោកសក្កដា មានឆន្ទៈដូចគ្នាគឺការជួយMiss Grand Cambodia 2022 ដូចគ្នា ជួយជាតិសាសន៍ខ្លួនឯងរួមគ្នា ដែលនោះអាចចាត់ទុកថាចិត្តនាងនិងលោកសក្កដា គឺគោលដៅតែ១។

គិតត្រឹមថ្ងៃទី២៣តុលាពេជ្រ សោភា ថានាងទទួលបានថវិការដែលFan ក៍ដូចជាអ្នក លេងលើបណ្ដាញសង្គមឧបត្ថម្ភថវិការដល់កញ្ញាសារ៉ាឌី ចំនួនទឹកប្រាក់សរុប២,២៤៣.១៨ ដុល្លារ ។ប៉ុន្ដែសោភា មិនប្រាប់ពីហេតុផលដែលរូបនាងនិងលោកសក្កដា ថតចេញរូបភាពសម្រាប់យុទ្ធនាការនោះមានBackground តែមួយ ហាក់ដូចជាពួកគេនៅជាមួយគ្នានោះឡើយ ដោយនាងបែជាថាអត់សូវដឹងនិងឃើញតាមFan គេShare ដែរទៅវិញ។

គូរបញ្ជាក់ថាពេជ្រ សោភា និងលោកឆឹម សក្កដា ក្រោយប្រេះឆាស្នេហ៍ជិត១ឆ្នាំមកនេះពួកគេនៅតែមិនព្រមទម្លាយពីហេតុផលដែលមិនអាចបន្ដសាងស្នេហ៍ឲ្យទៅមុខជាបន្ដបាននោះទេដោយលាក់ជិតរៀងៗខ្លួន។សម្រាប់សោភា វិញនាងក៍មិនទុកបេះដូងឲ្យនៅទំនេរដែរដោយបានសាងស្នេហ៍ជាមួយបុរសរូបសង្ហារម្នាក់តាំងពីភ្លាមៗនៃការចែកផ្លូវលោកសក្កដា ម្លេះ តែរហូតមកដល់ពេលនេះតារាហង្សមាសលែងនិយាយរឿងស្នេហ៍ថ្មីតែម្ដង ហើយក៍មិនដែលបណ្ដើរគូស្នេហ៍ជាចំហម្ដងណាដែរ។តារាសម្ដែងសក្កដា ធ្លាប់បានប្រាប់អ្នកយកព័តមានយើងថានាពេលខាងមុខនេះលោកនឹងយកប្រពន្ធជាអ្នកនៅខាងក្រៅសិល្បៈសុទ្ធសាធ តែលោកមិនបំភ្លឺថាតើមានរឿងអ្វីបានជាលោកលែងយកអ្នកសិល្បៈដូចគ្នាម្ដងទៀតនោះឡើយ។

អ្នកជំនាញសិល្បៈបានលើកឡើងថាបើពេលនេះពេជ្រ សោភា និងឆឹម សក្កដា នៅតែមានចិត្តដូចគ្នាបែបនេះនោះរឿងអ្វីក៍អាចទៅរួចដែរ។តែសោភា សង្កត់ថានាងមិនដែលបានមើលឬដឹងលោកសក្កដា ធ្វើរឿងអ្វីខ្លះដូចនាងនោះទេ ដែលនេះបញ្ជាក់ថានាងលែងតានដានតែម្ដង។គេជឿរថាពេជ្រ សោភា ទោះជាឆ្នាំនេះអាយុ៣៩ឆ្នាំមែន ប៉ុន្ដែតារាមានរូបសម្រស់ក្មេងជាងវ័យរូបនេះមានជម្រើសច្រើន ហើយមូលហេតុដែលនាងសាងស្នេហ៍ថ្មីមិនបើកចំហនោះអាចមកពីនាងពីនាងជ្រើសផ្លូវចង់សាងស្នេហ៍ដោយលាក់លៀមមួយរយៈសិន រងចាំឲ្យដល់ថ្ងៃពិសេសរបស់នាង(រៀបការលើកទី២)ទើបនាងធ្វើឲ្យFan ភ្ញាក់ផ្អើលតែម្ដង៕