Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិAston Villa តែងតាំងអតីតគ្រូបង្វឹកក្លឹប Arsenal ជំនួស Gerrard

Aston Villa តែងតាំងអតីតគ្រូបង្វឹកក្លឹប Arsenal ជំនួស Gerrard

ក្លឹប Aston Villa បានតែងតាំងលោក Unai Emery ជាគ្រូបង្វឹកជំនួសតំណែងលោក Steven Gerrard ដែលត្រូវបានបណ្តេញ ចេញកាលពីសប្តាហ៍មុនធ្វើឲ្យគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសជាលើកទីពីរ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារទី ២៥ ខែតុលា ឆ្នាំ២០២២។

Google

ក្លឹបAston Villa បានបណ្តេញលោក Gerrard កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីដឹកនាំក្លឹបទទួលបានបានត្រឹមតែ ៩ ពិន្ទុ ប៉ុណ្ណោះពី ១១ប្រកួតក្នុងរដូវកាលនេះ។ លោកAaron Danks ត្រូវបានតែងតាំងជាគ្រូបង្វឹកស្តីទី ហើយបានដឹកនាំAston  Villa បានយកឈ្នះBrentfordដោយលទ្ធផល៤ កាលពីចុងសប្តាហ៍ក្នុងការប្រកួតដំបូងរបស់គាត់។

Google

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លឹបAston Villa បានអោយដឹងថាក្លឹបមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំង លោក Unai Emery ជាគ្រូបង្វឹកថ្មីរបស់ក្លឹប។លោក Unai នឹងចូលកាន់តំណែងចាប់ពីថ្ងៃទី១ ខែវិច្ឆិកា បន្ទាប់ពីបែបបទលិខិត អនុញ្ញាតការងាររបស់គាត់ត្រូវបានបញ្ចប់។

លោកEmery ដែលបានជំនួសតំណែងលោក Arsene Wenger ដឹកនាំក្លឹបArsenal ក្នុងឆ្នាំ ២០១៨មានរយៈពេលត្រឹមតែ១៨ ខែនៅក្លឹប North London មុនពេលគាត់ត្រូវបានបណ្តេញចេញ

គាត់បានត្រលប់ទៅអេស្ប៉ាញវិញ ហើយបានដឹកនាំក្រុម Villarreal របស់ក្របខ័ណ្ឌកំពូលអេស្ប៉ាញ LaLigaតាំងពីខែកក្កដា ឆ្នាំ 2020 បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ បានរាយការណ៍ថា Villa បានបង់លុយទៅអោយក្លឹបVillarreal ដើម្បីទទួលបានហត្ថលេខារបស់ Emeryមកដឹកនាំ ៕

RELATED ARTICLES