Monday, September 23, 2024
Homeតារាខ្មែរម៉ូលីកា ៖ទិញMercedes តម្លៃជិត១៦ម៉ឺនដុល្លារ ១​គ្រឿង​​ទៀត!

ម៉ូលីកា ៖ទិញMercedes តម្លៃជិត១៦ម៉ឺនដុល្លារ ១​គ្រឿង​​ទៀត!

ភ្នំពេញ៖អតីតតារាចម្រៀងRock និងត្រូវបានគេចាត់ទុកថាជាកំពូលតារាOnline ម្នាក់នាពេល​បច្ចុ​ប្បន្ននោះ​កាលពីព្រឹកថ្ងៃទី២៥ តុលា នាងបានទិញរថយន្ដទំនើបម៉ាកMercedes ព័ណខ្មៅ​១​គ្រឿងថែមទៀតហើយ​ត្រូវ​ឡានខាងក្រុមហ៊ុនដឹកយកទៅឲ្យនាងដល់ផ្ទះវីឡារនៅបុរីវារីណា សង្កាត់​ក្រាំង​​​ធ្នង់ ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ តាំងពីម៉ោង ៤,១៥នាទីព្រឹក។

 អ្នកយកព័តមានយើងបានសាកសួរម៉ូលីកា តាមទូរស័ព្ទនៅថ្ងៃរសៀលថ្ងៃទី២៥ តុលា តែនាងមិនប្រាប់​ពីតម្លៃ​រថយន្ដនោះទេ ដោយគ្រាន់តែបង្ហើបយ៉ាងខ្លីថាMercedes ជាប្រ​ភេទ​រថ​យន្ដ១ដែលនាង​ស្រលាញ់​ក្នុងចំ​ណោម​ឡានក្នុងក្ដីស្រម៉ៃរបស់នាង។ប៉ុន្ដែតាមតារាដែលនិយមជិះរថយន្ដប្រភេទMer​ce​des នោះបង្ហើប​ឲ្យដឹង​ថារថ​យន្ដ​របស់ម៉ូលីកា ដែលនាងទើបបញ្ជារ​ទិញ​​នោះ​​មានតម្លៃជិត១៦ម៉ឺនដុល្លារឯណ្ណោះ។

  សូមបញ្ជាក់ថាត្រឹមតែរយៈពេល២ខែចុងក្រោយនេះប៉ុណ្ណោះដែលម៉ូលីកា បានទិញ​រថ​យន្ដទំនើប​ដល់ទៅ​៤​គ្រឿង​ក្នុងពេលកៀកៗគ្នាក្នុងនោះកាលពីចុងខែកញ្ញា នាងបានទិញ​រថ​យ​ន្ដ​ទំនើបម៉ាកEscalade ព័ណខ្មៅ១​គ្រឿង​តម្លៃជិតកន្លះលានដុល្លារ,ហើយនៅខែតុលា នាង​បានទិញរថយន្ដទំនើបដល់ទៅ៣គ្រឿងម៉ាកខុសៗគ្នា ក្នុងនោះគឺមានរថយន្ដម៉ាកFerrari-488GTB ព័ណក្រហមតម្លៃ៣៥ម៉ឺនដុល្លារ,រថយន្ដម៉ាកBMW តម្លៃ៨ម៉ឺនដុល្លារ និងរថយន្ដចុង​ក្រោយម៉ាកMercedes ព័ណខ្មៅថ្លៃជិត១៦ម៉ឺនដុល្លារនេះ ដែលគ្រាន់តែសរុបពី​តម្លៃរថយន្ដ​ខា​ង​លើនេះនាងចំណាយដល់ទៅខ្ទង់ជាង១លាន​ដុល្លារទៅហើយ។ដោយឡែកសម្រាប់​រថយន្ដ​ដែលម៉ូលីកា និង​ស្វាមីនាងលោកហុង មានុណ ជិះជាប្រចាំពីមុនទិញ​រថយន្ដទាំង​៤​គ្រឿ​​ង​នោះ​មានដូចជាម៉ាកFord Raptor ,Jaguar និងRange Rover ជាដើម។

  តាមរយៈការចំណាយលុយលេងម៉ូដរថយន្ដខាងលើនេះបញ្ជាក់ថាម៉ូលីកា ស្ថិតនៅលំ​ដាប់ជូរមុខ​គេក្នុងការជិះ​រថយន្ដប្រណិតដែលមានតម្លៃខ្ពស់នាពេលបច្ចុប្បន្ន ខណៈដែល​រយៈ​ពេលចុងក្រោយនេះទស្សនិកជន​សង្កេត​ឃើញថាអ្នកលក់Online ល្បីៗមួយចំនួនហាក់ស្ងប់​ស្ងា​ត់សកម្មភាពទៅវិញ ពោលគឺមានតែម៉ូលីកា ដែលមាន​សកម្មភាពលេចធ្លោជាងគេទាំងការ​លេងម៉ូដរថយន្ដនិងសកម្មភាពសប្បុរស​ធ័មរបស់នាងជាបន្ដបន្ទាប់​តាំងពី​មុនផ្ទុះកូវីដរហូតមកដល់បច្ចុប្បន្ន។

 គូរកត់សម្គាល់ថាម៉ូលីកា ក្រោយផ្អាកពីអាជីពចម្រៀងមួយអន្លើនាងបាន​ក្លាយ​ទៅ​ជា​អគ្គនាយិកាក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co​.Ltd) ដែលពេលនេះការរកស៊ី​របស់នាងកាន់តែរីក​ធំ​ឡើងៗ​ទើបធ្វើឲ្យមានមានជីវភាព​ផ្លា​ស់​ប្ដូរ​ស្ទើ​តែ៣៦០ដឺក្រេ បើប្រៀបធៀបពីមុន។ម៉ូលីកា មានផ្ទះវីឡារ២ផ្សេងគ្នា និងរថយន្ដទំនើបៗ​សរុប​ច្រើនជាង៦គ្រឿង ខណៈដែលការឡើងមកដល់ចំណុចនេះម៉ូលីកា ថានាងមិនដែល​ភ្លេច​​​ប្រវត្តិ​​មានដើមទុនផ្ដើមចេញត្រឹមតែ៣០០ដុល្លារ ពីការលក់ជ្រក់ជើងមាន់តាមOnline នោះទេ ហើយ​នាង​ថា​ដោយសារតែមហាជនគាំទ្រអាជីវកម្មរបស់នាងកន្លងមកទើបនាងមានថ្ងៃនេះ ហេតុ​នេះនាងត្រូវតែបន្ដការងារ​សប្បុរសធ័មទៅមុខទៀត​តាមលទ្ធភាពដែលអាចធ្វើ​បាន។

អតីត​តារា​ចម្រៀងម៉ូលីកា ដែលបានចាប់ដៃគ្នាជាមួយតារាសម្ដែងលោកហុង មានុណ ជាង​២ឆ្នាំ​និងទទួល​បាន​ចំណងដៃកូនស្រី១ឈ្មោះនុណ ច័ន្ទម៉ូនីតា អាយុជាង២ឆ្នាំ នោះថាដើម្បី​ការ​ពារក្រុមហ៊ុននាងឲ្យនាង​ភាពរឹងមាំ​ថែមទៀតនាងក៍បានចុះបានចុះហត្ថលេខាសហការណ៍ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) កាលពីថ្ងៃ​សុក្រ​ទី២២ខែកក្កដាឆ្នាំ២​០​២២ រយៈពេល១ឆ្នាំ ផងដែរ។ប៉ុន្ដែទាក់ទងគម្រោងយកកូនថែម និង​ពេលវេលានៃការឡើង​ឆាកតន្រ្ដីសារជាថ្មីនោះម៉ូលីកា ថានាងមិនទាន់ត្រៀមខ្លួនពពោះកូនទី២នោះទេ ខណៈ​ដែល​​អា​ជីពចម្រៀងនាងនៅតែស្រលាញ់ហើយនៅពេលវេលាសមស្រប​នាងនឹងផលិតបទចម្រៀង​ផ្ទាល់ខ្លួន​ចេញនៅលើផេករបស់នាង៕

RELATED ARTICLES