Monday, September 23, 2024
Homeតារាខ្មែរសុខ ស្រីនាង ៖ប្ដូរថ្មី

សុខ ស្រីនាង ៖ប្ដូរថ្មី

ភ្នំពេញ៖សុខ ស្រីនាង មានការប្រែប្រួលកាន់តែខ្លាំងនារយៈពេលចុងក្រោយនេះ​ព្រោះនាងមិន​សម្រុកប្រឹងតែ​ធ្វើការងារសិល្បៈទាំងចម្រៀងនិងថតភាពយន្ដដូចមុនឡើយ ប៉ុន្ដែនាងប្ដូរថ្មី​នោះ​​​​​គឺ​ច្រៀងផងដើរលេង​ផងដើ​ម្បី​ឲ្យជីវិតមានន័យគឺដូចគ្នាទៅនិងនាងរ៉េត ស៊ូហ្សាណា ដែរ​។ថ្មីៗ​នេះដែរគេឃើញស្រីនាង បានទៅដើរលេងនៅ​ប្រទេសសាំង​ហ្គាពួរ បន្ទាប់ពីនាងបាន​ទៅ​កម្សាន្ដនៅប្រទេសបារាំងកាលពីចុងខែសីហា យ៉ាងរីករាយនោះ។ប៉ុន្ដែអ្វីដែលគូរឲ្យកត់​សម្គា​ល់​​នោះស្រីនាង លេងស្ទីលដដែលៗនោះគឺមិនហ៊ានបង្ហាញអ្នកពិសេស​រួមដំណើរ​ជាមួយ​ឡើ​យ ខណៈដែលតារាល្បីៗផ្សេងៗទៀត ពួកគេច្រើនតែនាំគូស្នេហ៍ទៅកៀកកើយគ្នា​នៅបរទេស​ជា​ជាងក្នុងស្រុក។

  សូមបញ្ជាក់ថាសុខ ស្រីនាង បានទុកជីវិតជាអ្នកមេម៉ាយគ្មានកូន១គ្រាប់ជាប់​ខ្លួនរយៈ​ពេ​លជិត១២ឆ្នាំមកហើយ ក្រោយនាងបានលែងលះគ្នាជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពី​ឆ្នាំ​២០១០ ។ជាង១ទសវត្សន៍មកនេះស្រីនាង បានជ្រើសផ្លូវជាតារាដែលលាក់គូស្នេហ៍​ថ្មីបាន​ជិតល្អ ពោលគឺនាងមិនដែលហ៊ានបណ្ដើរគូស្នេហ៍ជាចំងហម្ដង​ណាឡើយ។យ៉ាងណាគេជឿរ​ថា​មេ​ម៉ាយរូបស្អាតដូចស្រីនាង ប្រាកដជាមិនទុកបេះដូងឲ្យនៅទំនេរនោះទេ​គ្រាន់​តែនាង​មិន​ចង់​កៀកកើយម្ចាស់ចិត្តជាសាធារណៈប៉ុណ្ណោះ។

 គូរកត់សម្គាល់ថាសុខ ស្រីនាង ក្រោយចេញពីសាន់ដេចូលហង្សមាសនាងត្រូវបាន​ថៅ​កែលើកស្ទួយជាបន្ដ​បន្ទា​ប់​ដូចជាឲ្យធ្វើជាតួឯករឿងភាគ”រាជនីយភូមិគ្រិះ” និងភាពយន្ដខ្នាតធំ​មិន​ទាន់​ដាក់បញ្ចាំងរឿង”ខ្ញុំមាន​ញាណ​លើ​ស”។កាន់តែធ្វើឲ្យអ្នកមេ​ម៉ាយរូបនេះរឹតតែ​សប្បាយ​ចិត្ត​ថែម​ទៀតនោះស្រីនាង ទទួលបានតំណែងធំជាគណៈ​កម្មាការCambodian Idol Junior រដូវ​កាល​ទី១ ទៀតផង ប៉ុន្ដែនៅមិនទាន់ដឹងថានៅរដូវកាលទី២ស្រីនាង នៅតែ​បង្ហាញ​មុខដ​ដែល ឬត្រូវថៅកែឲ្យតំណែងថែមទៀតនោះទេ ព្រោះរយៈពេលចុងក្រោយនេះគេឃើញ​ហង្ស​មាស​មានការផ្លាស់ប្ដូរJudge និងCoach ច្រើន។

មហាជនរងចាំមើលថាក្នុងចំណោមអ្នកមេម៉ាយទាំង៣ដួងជ្រកនៅទ្រនុំតែមួយគឺសុខ ស្រី​នាង ,ពេជ្រ សោភា និងពេជ្រ សូលីកា តើម្នាក់ណាទៅនឹងរៀបការប្ដីមុនគេ?

RELATED ARTICLES