កណ្ដាល៖សម្រាប់វគ្គសន្សំពិន្ទុពូលB សប្ដាហ៍ទី៦ ប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវាត់ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៅស្ទូឌីយោទូរទស្សន៍កងយោធពលខេមរៈភូមិន្ទ ប៉ុស្ដិ៍លេខ៥ (ព្រែកកំពិស)មាន៥គូក្នុងនោះដែរក្នុងនោះបង្គោលក្រហមឈ្នះបង្គោលខៀវដល់ទៅ៤គូ ខណៈបង្គោលខៀវឈ្នះក្រហមមានតែ១គូប៉ុណ្ណោះ។លទ្ធផលប្រដាល់គុនខ្មែរនៅប៉ុស្ដិ៍លេខ៥ ថ្ងៃទី៣០ខែតុលាឆ្នាំ២០២២ គឺគូពិសេសទី១៖បង្គោលក្រហម ខាំ ចក្ររីន មកពីក្លឹបមហិទ្ធិរិទ្ធិមេសថ្ងក ខេត្តស្វាយរៀង សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ទម្ងន់៥៧.គ.ក្រ បានយកឈ្នះបង្គោលខៀវសុវណ្ណឌឿន ចុងភៅ ក្លិប នរាយ៍តេជៈគុនខ្មែរ សមាគមកីឡាប្រដាល់គុនខ្មែរឲ្យបោះបង់ការប្រកួតនៅទឹកទី៣,គូអន្ដរជាតិទី២៖បង្គោលក្រហមកីឡាករហ៊ីម គឹមរៀង មកពីក្លឹបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ ស មាគមកីឡាប្រដាល់ខេត្តកំពង់ស្ពឺ ទម្ងន់៥៤.គ.ក្រ បានបោះបង់ការប្រកួតត្រឹម ទឹកទី៣ ដោយ ចាញ់កីឡាករបង្គោលខៀវPAK SORIN (Thailand)។



សម្រាប់គូទី៣៖ជាខ្សែក្រវ៉ាត់វិញកីឡាករបង្គោលក្រហមសូត្រ វាសនា មកពីក្លឹបបក្សីស្លាបដែក សមាគមកីឡារក្រសួងមហាផ្ទៃ ទម្ងន់៦០ គ.ក្រ បានផ្ដួលកីឡាករបង្គោលខៀវ គង់ ហូវ មកពីក្លឹបមហិទ្ធិរិទ្ធិមេសថ្ងក ខេត្តស្វាយរៀង សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២,ចំណែកគូខ្សែក្រវាត់ទី៤៖កីឡាករបង្គោលក្រហមឃុន បូរ៉ា មកពីក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ទម្ងន់៦០ គ.ក្រ បានយកយកឈ្នះបង្គោលខៀវ ពុធ សំបូរ មកពីក្លឹបពុទ្ធសេរីវង្សកីឡា ខណ្ឌពោធិសែនជ័យ សមាគមកីឡាប្រដាល់រាជធានីភ្នំពេញដោយពិន្ទុ បន្ទាប់ពីបូរ៉ា ធ្វើឲ្យសំបូរ រាប់ដល់ទៅ២លើក តែបង្គោលខៀវបានប្រឹងតស៊ូប្រយុទ្ធរហូតដល់ចប់ទឹកទី៥។ចំណែកគូទី៥៖ជាគូអន្ដរជាតិកីឡាករបង្គោលក្រហមសាន រ៉ាគីម មកពីក្លឹបរាហ៊ួកីឡា ខេត្តបាត់ដំបង សមាគមនកីឡាប្រដាល់ក្រសួងការពារជាតិ ទម្ងន់៦០គ.ក្រ បានផ្ដួលកីឡារបង្គោលខៀវ RITH AYARA ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២។



ជាការកត់សម្គាល់នៅសប្ដាហ៍នេះចំនួនទស្សនិកជនមកទស្សនាប្រដាល់គុនខ្មែរនៅប៉ុស្ដិ៍លេខ៥ កាន់តែច្រើនរហូតដល់អស់កៅអីហើយអ្នកខ្លះឈហ៊ោពេញស្ទីឌីយោព្រោះតាំងពីគូទី១ដល់ទី៥ កីឡាករបញ្ចេញសម្ថភាពប្រកួតអស់ពីសម្ថភាពមិនមែនលំៗឡើយ។ចំណែកនៅសប្ដាហ៍ទី៧ គេជឿរទស្សនិកជនដែលស្នេហាវិស័យកីឡារប្រដាល់គុនខ្មែរនឹងមកចូលរួមទស្សនាច្រើនជាងសប្ដាហ៍មុនៗទៅទៀតព្រោះថាគូខ្សែក្រវាត់ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រមទាំងមានកីឡាករជម្រើសជាតិកម្ពុជាប៉ៈជាមួយកីឡាករមកពីវៀតណាមទៀតផង ហេតុនេះប្រាកដជាកាន់តែជក់ចិត្ត។


សូមបញ្ជាក់ថាការប្រកួតគុនខ្មែរ ដណ្ដើមពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ត្រូវចម្រាញ់យកកីឡាករជើងខ្លាំងដល់ទៅ៨រូប ប្រភទទម្ងន់៦០គ.ក្រ ដើម្បីប្រជែងរកម្ចាស់ខ្សែក្រវ៉ាត់ដែលនឹងទទួលបានផ្ទះវីឡារ១ខ្នងនៅខេត្តសៀមរាប មានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះឧបត្ថម្ភធំដោយក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ។សម្រាប់កម្មវិធីប្រកួតត្រូវធ្វើឡើងចំនួន១០សប្ដាហ៍ចាប់តាំងពីថ្ងៃទី១៨ខែកញ្ញាដល់ថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២២ ដែលការប្រកួតផ្ដាច់ព្រ័ត្រគ្រោងរៀបចំនៅភូមិឋានសំណាង ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។


ដោយឡែកសម្រាប់រូបមន្ដប្រកួតកីឡាករទាំងពីរពូល តម្រូវប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈលេខ១ និងលេខ២នៃពូលនីមួយៗនិងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គខ្វែងដើម្បីស្វែងរកម្ចាស់ខ្សែក្រវ៉ាត់។ជ័យលាភីកីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវ៉ាត់១គ្រឿងអមដោយទឹកប្រាក់ចំនួន៦លានរៀលនិងផ្ទះវីឡារភ្លោះ១ខ្នង(ទំហ៊ុំ8X11 លើផ្ទៃដី10X20),លេខ២ទទួលបានដីឡូតិ៍ទំហ៊ុំ10X20 ម៉ែត្រ អមដោយទឹកប្រាក់៥លានរៀល ស្របពេលដែលលេខ៣និងលេខ៤ ទទួលបានដីឡូតិ៍5X20 ដូចគ្នាព្រមទាំងប្រាក់រង្វាន់ផ្សេងទៀត។នេះជាពិត្តិការណ៍ដ៍ធំបំផុតសម្រាប់ប្រដាល់គុនខ្មែរមិនធ្លាប់មានពីមុនឡើយ៕

