ភ្នំពេញ៖”ពេលវេលា ពិតជាលឿនមែន”ភ្លេចៗសោះកូនស្រីសំណព្វចិត្តរបស់លោកគង់ វិសាល កាន់តែធំនិងពេញរូបពេញរាងហើយដែលកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ លោកវិសាល បានធ្វើខួបកំណើតឲ្យកូនស្រីរបស់លោកឈ្មោះវិសាល ហេងសុម៉ារីយ៉ា គម្រប់អាយុ១០ឆ្នាំទៀតផង។


លោកគង់ វិសាល បានថ្លែងសារនៅលើហ្វេសបុកថា”រីករាយថ្ងៃខួបកំណើត កូនស្រី វិសាល ហេងសុម៉ារីយ៉ា គម្រប់អាយុ ១០ ឆ្នាំ ( ២៩ ខែតុលា ឆ្នាំ ២០១២- ២៩ តុលា ឆ្នាំ ២០២២)ថ្ងៃនេះពិតជាវិសេសវិសាលណាស់ ដែលបានសម្តេច ព្រះសាក្យមុនី កិត្តិបណ្ឌិត ទស្សនវិជ្ជារត្ន័ សារឿន ព្រះអង្គបាននិមន្ត ប្រស់ព្រំលើករាសី និង ផ្តល់ពរលាភជយ័ ដល់ក្រុមគ្រួសារខ្ញុំ ប៉ាម៉ាក់មានតែពាក្យជូនពរអោយកូនស្រី មានសំណាងល្អ នៅក្នុងជីវិតជានិច្ចនិរន្ត៍ “។


កម្មវិធីខួបកូនស្រីរបស់អ្នកដឹកនាំសិល្បៈល្បីល្បាញលោកគង់ វិសាល គេក៍ឃើញតារាចម្រៀងលោកឆាយ វីរយុទ្ធ និងភរិយាចូលរួមផងដែរ ព្រោះលោកវីរៈយុទ្ធ និងលោកវិសាល រាប់អានគ្នាជាច្រើនឆ្នាំ ខណៈដែលតារាសាន់ដេរូបនេះមិនដែលភ្លេចគុណលោកវិសាល ដែលធ្លាប់បានរួមចំណែកជួយជ្រោមជ្រែងលោកឲ្យមានលទ្ធភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃ។


តាមរយៈសកម្មភាពនៅថ្ងៃខួបកូនស្រីបណ្ដូលចិត្តនោះគេឃើញក្រុមគ្រួសារលោក វិសាល ពិតជារស់នៅយ៉ាងមានសុភមង្គលក្រោយលោកនិងភរិយាបានចាប់ដៃគ្នារយៈពេល១១ឆ្នាំមកនេះ ហើយនៅថ្ងៃទី៩ខែវិច្ឆិការ ឆ្នាំ២០២២ នេះដែរកូនប្រុសរបស់លោកវិសាល ឈ្មោះវិសាល ហេងសុវិសុទ្ធ នឹងឈានចូលដល់វ័យគម្រប់៥ឆ្នាំផងដែរ។


គូរំលឹកថាលោកគង់ វិសាល ដែលនៅក្នុងពិភពសិល្បៈអ្នកណាក៍ស្គាល់ថាលោកជាអ្នកដឹកនាំសិល្បៈដ៍លេចធ្លោនិងមានប្រជាប្រិយភាពម្នាក់នៅទូរទស្សន៍បាយ័ននោះបានដឹកដៃអ្នកនាងហេង ហៀង រៀបការកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០១១ ដែលពេលនេះអ្នកទាំងពីររស់នៅក្នុងជីវភាពល្អប្រសើរ ហើយលោកវិសាល ត្រូវបានតារាជាច្រើនគោរពព្រោះពួកគេធ្វើការងារជាមួយលោកច្បាស់លាស់ និងផ្ដល់ឱកាសដល់តារាទូទៅដែលទេពកោសល្យសិល្បៈបានបញ្ចេញសម្ថភាពទាំងនៅឆាកតន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍ និងការច្រៀងConcerts គ្រប់ខេត្តក្រុងរយៈពេលដែលលោកវិសាល បានដឹកនាំការប្រគុំតន្ត្រី២២ឆ្នាំមកនេះ ។នៅថ្ងៃខួបកូនស្រីរបស់លោកវិសាល នោះFan របស់លោកខ្លះថាកូនស្រីលោកមានត្រេមុខកាត់ទៅលោក ចំណែកកូនប្រុសត្រេមុខស្រដៀងទៅភរិយាលោក។


មជ្ឈដ្ឋានអ្នកសិល្បៈនិងមហាជនបានចាត់ទុកលោកគង់ វិសាល ថាជាបុគ្គលដែលជោគជ័យទាំងស្នេហានិងការងារសិល្បៈព្រមគ្នាតែម្ដងបើទោះជាលោកច្រើនតែប្រើជីវិតយ៉ាងសាមញ្ញក្ដី ប៉ុន្ដែលោកបានជួយត្រួលត្រាយផ្លូវឲ្យតារាចម្រៀង ពិធីករ និងតារាជាច្រើនទៀតបានដើរលើវិថីនេះជោគជ័យជាច្រើនរូបមកហើយ ស្របពេលដែលជីវិតស្នេហារបស់លោកក៍ស្រស់បំព្រង ហើយមនុស្សជាច្រើបានសរសើរឧត្តមភរិយាលោកវិសាល ថាទោះជាមានកូន២នាក់ទៅហើយក្ដីតែអ្នកនាងនៅតែរក្សាររសម្រស់បានផូផង់ដដែល ពោលគឺមិនចាញ់តារាឡើយ។

គូរកត់សម្គាល់ថាសម្រាប់ការដឹកនាំសិល្បៈវិញគេកម្រឃើញអ្នកផ្សេងៗក្រៅពីលោកវិសាល ដែលធ្វើការជំនាន់លោកអាចឈជើងក្នុងសិល្បៈបានជាង២ទសវត្សន៍បែបនេះណាស់ នេះដោយសារតែលោកធ្វើការដោយការយោគយល់ និងជាអ្នកដឹកនាំ ពូកែអត់ធ្មត់ កំណត់គោលដៅច្បាស់លាស់ និងប្រើមនោសញ្ចេតនាល្អជាមួយអ្នកសិល្បៈ ហេតុនេះហើយទើបនៅក្នុងសិល្បៈគេនៅនៅតែចាត់ទុកលោកថាជាអ្នកមានភាពឈ្លាសវៃម្នាក់ទើបធ្វើឲ្យលោកនៅតែស្ថិតក្នុងចំណោមបុគ្គលច្នើមលំដាប់ជូរមុខផ្នែកដឹកនាំប្រគុំតន្រ្ដីទាំងតូចទាំងធំរាប់រយConcerts មកហើយក្នុងរយៈពេល២២ឆ្នាំចុងក្រោយនេះ៕
