ភ្នំពេញ៖ស្រីស្អាតឡុង ថាវរី បានលាភាពភាពនៅលីវត្រឹមថ្ងៃទី៣១ តុលា ឆ្នាំ២០២២ តាមរយៈការដឹកដៃប្រុសសង្ហារជាកូនអ្នកមានទ្រព្យម្នាក់រៀបការនិងជប់លៀងធំនៅមជ្ឈមណ្ឌុលដឺព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារអ៊ីអន២) ដោយមានតារារួមអាជីពមួយចំនួនទៅសាទរផងដែរ។ក្នុងឈុតកូនក្រមុំដ៍ស្រស់សោភា ដើមទ្រូងទ្រលុកទ្រលន់មូលក្លំនោះថាវរី ពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយបុរសដែលចង់បានបេះដូងនាងមកឃុំគ្រងនោះមិនអាចតាមស្នេហាស្រីស្រស់រូបនេះបានទៀតឡើយ។តាមព័តមានថាសម្រាប់អាជីពសិល្បៈថាវរី ក៍អាចនឹងដកខ្លួនចេញផងដែរព្រោះស្វាមីនាងមិនចង់ឲ្យស្រីស្អាតត្រូវប្រុសណាផ្សេងបានប៉ៈសាច់នាងទៀតនោះទេ ហេតុនេះហើយតារាសាច់សខ្ចីអាចនឹងខ្លួនពីអាជីពចាស់បន្ដិចម្ដងៗជាមិនខាន។


សូមបញ្ជាក់ថាឡុង ថាវរី លេចធ្លោគូសមនារយៈពេលចុងក្រោយព្រោះតែមានឱកាសបានថតសម្ដែងMVនៅGalaxy បទលោកឧកញ៉ាព្រាប សុវត្ថិ ខណៈដែលកន្លងមកនាងធ្លាប់ធ្វើជាតួឯកភាពយន្ដខ្នាតធំរបស់LD ទៀតផង។ការភ្លក្សរសជាតិធ្វើតួឯកនោះហើយទើបធ្វើឲ្យថាវរី ប៉ៈស្នេហ៍ជាមួយនាយពែកម៉ី រហូតដល់មានការលេចឭថាអតីតតារាកំប្លែងCtn រូបនោះបានអួតប្រាប់គេថាបានជះទឹកលុយអស់៤ម៉ឺនដុល្លារទៅលើស្រីស្អាតទៀតផង។ប៉ុន្ដែថាវរី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាកុំថាលុយច្រើនដល់ម្លឹងនោះ តែសូម្បី១សេន ក៍នាងមិនដែលបានលុយពីនាយពាក់ម៉ី ដែរ។ឥឡូវស្រីស្រស់ថាវរី មានស្វាមីហើយហេតុនេះសាច់ដ៍សខ្ចីល្វក់របស់នាងបានត្រឹមតែធ្វើឲ្យនាយពែកម៉ី គ្រឺតក្នាញ់ប៉ុណ្ណោះ តែបុរសដែលមានសំណាងគឺជាប្ដីរបស់នាងដែលព្រមក្រាបផ្ទឹមតាមប្រពៃណីខ្មែរត្រឹមត្រូវជាមួយនាង។


គូររំលឹកថាឡុង ថាវរី ជាអតីតកញ្ញាឯកNikon ហើយកន្លងមកក៍ធ្លាប់លេចឭថានាងបានកែដើមទ្រូងផងដែរ តែសាមីខ្លួនមិនដែលទទួលស្គាល់ឡើយ។ថាវរី ក៍ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីឧកញ៉ាៗមួយចំនួនផងដែរ ហើយមុនយកប្ដីនេះគេឃើញនាងជិះរថយន្ដទំនើបផ្លាស់ប្ដូរជាបន្ដបន្ទាប់ទៀតផង។យ៉ាងណាថាវរី មិនឆក់តំណែងជំទាវរបស់ឧកញ៉ានោះទេ តែនាងក្លាយទៅជាកូនក្រមុំដ៍ស្រស់ស្អាតរបស់បុរសរូបសង្ហារម្នាក់ដែលមើលទៅពួកគេពិតជាសាកសមគ្នាណាស់។


គេចាំមើលថាតើក្រោយឡុង ថាវរី មានស្វាមី នាយពែកម៉ី នៅតែឲ្យតំណែងតួឯកនាងទៀត ឬក៍ស្រីស្អាតធ្លាក់មកធ្វើតួរងវិញ?

